ដឹងមូលហេតុហើយ! ស្ត្រីម្នាក់ដេកស្លា.ប់ក្បែរផ្លូវជាតិលេខ៦
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ស.ពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លា.ប់នៅព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ
ខេត្តបន្ទាយមានជ័យ ៖ ស.ពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លា.ប់នៅព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ
ខេត្តបន្ទាយមានជ័យ ៖ ស.ពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លា.ប់នៅព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០២៣ នៅចំណុចមុខផ្ទះឈ្មោះលឹម សំអុន ភេទស្រី អាយុ៧១ឆ្នាំ ផ្នែកខាងជើងក្បែរផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិចក ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ស្ត្រីរងគ្រោះមានសតិមិនគ្រប់ មិនត្រូវបានគេស្គាល់អត្តសញ្ញានោះឡើយ ។
ក្រោយពីទទួលបានព័ត៌មានពីការប្រទះឃើញសពស្ត្រីម្នាក់ដេកស្លា.ប់នៅចំណុចខាងលើនោះភ្លាម សមត្ថកិច្ចបានបង្កើតគណៈកម្មការដើម្បីត្រួតពិនិត្យសាកស.ពជនរងគ្រោះ ដោយមានសមាសភាពចូលរួម មានកំលាំងការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រខេត្ត, កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត, កំលាំងផ្នែកពិនិត្យវិភាគ កន្លែងកើតហេតុស្រុក, កំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុក និងគ្រូពេទ្យមណ្ឌលសុខភាពឃុំរហាល ។
តាមការពិនិត្យបានឱ្យដឹងថា ស្ត្រីរងគ្រោះមានអាយុប្រហែលជាង៤០ឆ្នាំ សម្បុរស មានកំពស់១,៥០សង្ទីម៉ែត្រ មិនស្គាល់អត្តសញ្ញាណ សាកសពមានសភាពរឹងទាំងស្រុង ។ ស.ពមានស្លាកស្នាម លើចិញ្ចើមខាងស្តាំមានស្នាមមុតដាច់ស្បែក មានស្នាមជាំលើថ្ពាល់ខាងស្តាំ និងថ្ពាល់ខាងឆ្វេង មានស្នាមរយះស្បែកបបូរមាត់លើក្រោមធ្មេញលើក្រោម ផ្នែកខាងមុខបានបាក់ ។ មានបាក់ថ្គាមលើផ្នែកខាងស្តាំ និងរកឃើញមានដំបងប្ញស្សី២កំណាត់ប្រវែង៣៨សង្ទីម៉ែត្រ នៅក្បែរក្បាលស.ពជនរងគ្រោះផងដែរ។
លោកអធិការបានបន្តថា តាមការសន្និដ្ឋាន ការស្លា.ប់របស់ជនរងគ្រោះគឺជាអំពើឃា.តកម្ម ( វាយនឹងដំបង) ។
តាមការបំភ្លឺពីស្ត្រីឈ្មោះជួន ភឿត អាយុ៣៨ឆ្នាំ នៅភូមិទេពកោសារ ឃុំរហាល បានឱ្យដឹងថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ វេាលាម៉ោងប្រហែល៧យប់ គាត់ឃើញមនុស្សប្រុសម្នាក់ និងស្រីម្នាក់មិនស្គាល់ អត្តសញ្ញាណ ប្រហែលជាមនុស្សវិកលចរិត ដើរលើផ្លូវជាតិលេខ៦ ពីលិចទៅកើត ក្នុងភូមិទេពកោសារ ។ លុះព្រឹកថ្ងៃទី០៦ ខែតុលាឆ្នាំ២០២៣ ស្រាប់តែប្រទះឃើញមនុស្សស្រីម្នាក់ដេកស្លា.ប់ក្បែរផ្លូវជាតិនៅភូមិចក ឃុំរហាល ( ភូមិចកនៅខាងកើតភូមិ ទេពកោសារ ជាប់គ្នា) ពេលគាត់ទៅពិនិត្យមើលស.ពនោះ គឺជាមនុស្សស្រីដែលគាត់ឃើញដើរពីល្ងាចជាមួយមនុស្សប្រុសម្នាក់មិនស្គាល់។
លោកវរសេនីយ៍ទោ ទេព រដ្ឋា បានបញ្ជាក់ថា ក្រោយពីបានកំណត់មុខសញ្ញាជនសង្ស័យរួចមក កម្លាំងនគរបាលជំនាញបានហៅជនសង្ស័យម្នាក់នោះជាជនមានសតិមិនប្រក្រតីដែលដើរជាមួយជនរងគ្រោះពីល្ងាចថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣ មានឈ្មោះឡាច លាស់សុខម៉ៅ ហៅម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ នៅប្រាសាទបាគង ខេត្តសៀមរាប មកធ្វើការសាកសួរ គេបានឆ្លើយសារភាពថា កាលពីល្ងាច (ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣) រូបគេពិតជាបានយកដំបងវាយទៅលើជនរងគ្រោះចំនួន៣ដំបងមែន ព្រោះខឹងជនរងគ្រោះមិនឱ្យរួមភេ.ទ ៕
ចែករំលែកព័តមាននេះ