ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វសុនខ​របស់​លោកចូ បៃ​ដិ​ន ត្រូវ​បណ្តេញ​ចេញ​ពី​​សេត​វិមាន ក្រោយ​ខាំ​បុគ្គលិក​ និង​មន្ត្រី​ជា​បន្តបន្ទាប់

6 ខែ មុន

សហរដ្ឋអាមេរិក ៖ សុនខ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) ដែល​

សហរដ្ឋអាមេរិក ៖ សុនខ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) ដែល​មានឈ្មោះ​ថា «Commander» លែង​មាន​វត្ត​មាននៅ​ក្នុង​បរិវេណ​សេត​វិមាន​តទៅ​ទៀត​ហើយ បន្ទាប់​ពី​ឧប្បត្តិហេតុ​ខាំ​បុគ្គលិក​សេត​វិមាន រួម​នឹង​មន្ត្រី​សេវា​សម្ងាត់​អា​មេ​រិ​ក​ជា​បន្តបន្ទាប់​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​របស់​លោកស្រី Jill Biden ស្ត្រីទី​​១​របស់សហរដ្ឋអាមេរិក បាន​បញ្ជាក់​ប្រាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែតុលា កន្លង​ទៅ​។

លោកស្រី Elizabeth Alexander បាន​និយាយ​ថា «​លោក បៃ​ដិ​ន និង​ភរិយា​របស់​គាត់​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​របស់​បុគ្គលិក​សេត​វិមាន និង​អ្នក​ដែល​ការពារ​ពួក​គាត់​ជា​រៀងរាល់ថ្ងៃ​»​។

ទោះ​យ៉ាងណា​ក៏​ដោយ លោកស្រី Alexander មិន​បាន​បញ្ជាក់​ថា Commander ត្រូវ​បាន​បញ្ជូន​ទៅ​ទីណា​នោះ​ទេ ខណៈ​សុនខ​ពូជ German shepherd អាយុ​២​ឆ្នាំ​មួយ​ក្បាល​នេះ ត្រូវ​បាន​គេ​ឃើញ​ចុង​ក្រោយ​បំផុត កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍ នៅ​លើ​យ៉រ​នៃ​សេត​វិមាន​។

សេចក្តីថ្លែងការណ៍​របស់​លោកស្រី Elizabeth Alexander ធ្វើ​ឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​លោកស្រី Karine Jean-Pierre លេខាធិការ​សារព័ត៌មាន​នៃ​សេត​វិមាន ត្រូវ​បាន​ចោទសួរ​ក្នុង​សន្និសីទ​ប្រចាំ​ថ្ងៃ​កាលពី​ថ្ងៃ​ទី​០៤ ខែតុលា កន្លង​ទៅ អំពី​ការ​ចោទប្រកាន់​ថ្មី​ថា សុនខ​លោក បៃ​ដិ​ន បាន​ខាំ​បុគ្គលិក​សេត​វិមាន​។

លោក Anthony Guglielmi ប្រធាន​ផ្នែក​ទំនាក់ទំនង​សេវា​សម្ងាត់​សហរដ្ឋអាមេរិក បាន​និយាយ​ថា Commander បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ខាំ​ជា​បន្តបន្ទាប់​លើ​បុគ្គលិក​សេត​វិមាន ខណៈ​ដែល​ថ្មី​ៗ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា កន្លង​ទៅ បន្ទាប់​ពី​មន្ត្រី​សេវា​សម្ងាត់​ម្នាក់ ត្រូវ​បាន​ខាំ​នៅ​សេត​វិមាន​យប់​នោះ ហើយ​ត្រូវ​បាន​ព្យាបាល​ភ្លាម​ៗ ដោយ​បុគ្គលិក​ពេទ្យ​។ Commander ក៏​ជាប់​ពាក់ព័ន្ធ​ការ​ខាំ​បុគ្គលិក​សេវា​សម្ងាត់​យ៉ាង​ហោច​ណាស់​១០​ដង​ផ្សេង​ទៀត នៅ​ចន្លោះ​ខែតុលា ឆ្នាំ​២០២២ ដល់​ខែមករា ឆ្នាំ​២០២៣​។

សូម​ជម្រាប​ថា Commander គឺជា​សុនខ​ទី​២​របស់​លោក បៃ​ដិ​ន នៅ​ឯ​សេត​វិមាន ដែល​មាន​អាកប្បកិរិយា​ឈ្លានពាន រួម​ទាំង​ខាំ​បុគ្គលិក​សេវា​សម្ងាត់ និង​បុគ្គលិក​សេត​វិមាន ខណៈ​ដែល​សុនខ​ទី​១ ដែល​ជា​ពូជ German Shepherd ដែល​មានឈ្មោះ Major ក៏​ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​រស់នៅ​ជាមួយ​មិត្ត​វា​នៅ​រដ្ឋ​ដេ​ឡា​វែ (Delaware) បន្ទាប់​ពី​កើត​មាន​ឧប្បត្តិហេតុ​ស្រ​ដៀង​គ្នា​នេះ​។ Commander គឺជា​អំណោយ​សម្រាប់​លោក បៃ​ដិ​ន កាលពី​ខែធ្នូ ឆ្នាំ ២០២១ ពី​ប្អូនប្រុស​គាត់​គឺ​លោក James Brian Biden៕ (​ប្រភព​ពី AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ