ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយោជិត​សុខាភិបាល​អា​មេ​រិ​ក​ចាប់ផ្ដើម​កូដកម្ម

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ចលនា​កូដកម្ម​ពុំ​ធ្លាប់​មាន​ពី​មុន​មក កាលពី​ថ្ងៃ​ទី​៤ ​តុលា​ ផ្ទុះ​ឡើង​នៅ​ក្រុមហ៊ុន​

សហរដ្ឋអាមេរិក ៖ ចលនា​កូដកម្ម​ពុំ​ធ្លាប់​មាន​ពី​មុន​មក កាលពី​ថ្ងៃ​ទី​៤ ​តុលា​ ផ្ទុះ​ឡើង​នៅ​ក្រុមហ៊ុន​មន្ទីរពេទ្យ​អា​មេ​រិ​ក KAISER PERMANENTE ។ និយោជិត​សុខាភិបាល​ជាង​៧៥.០០០​នាក់ ក្នុង​រដ្ឋ​៤​បាន​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ ហើយ​ទាមទារ​បង្កើន​ប្រាក់បៀវត្ស​។

និយោជិត​ជាង​៧៥.០០០​នាក់​នៃ​ក្រុមហ៊ុន​មន្ទីរពេទ្យ​អា​មេ​រិ​ក KAISER PERMANENTE ដែល​ជា​ប្រព័ន្ធ​សុខាភិបាល​ធំ​បំផុត​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​សុខាភិបាល​ធំ​ៗ​របស់​អា​មេ​រិ​ក បាន​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​៤​តុលា​ធ្វើ​កូដកម្ម​រយៈពេល​៣​ថ្ងៃ ទាមទារ​លក្ខខណ្ឌ​ការងារ​ឲ្យ​បាន​ប្រសើរ ដែល​នោះ​ជា​ជម្លោះ​សង្គម​មួយ ក្នុង​ចំណោម​ជម្លោះ​សង្គម​ដែល​កើត​មាននៅ​ប្រទេស​មហាអំណាច​នោះ​។

នេះ​ជា​ចលនា​សំខាន់​បំផុត​នាំ​ឲ្យ​កក្រើក​ដល់​ផ្នែក​សុខាភិបាល​អា​មេ​រិ​ក​។ កូដកម្ម​និយោជិត​សុខាភិ​បាល​កើត​មាននៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា អូ​រឺ​ហ្គូ​ន វៀជី​នៀ​ពិសេស​វ៉ា​ស៊ីន​តោន ដើម្បី​បរិហារ​ការ​អនុវត្ត​ការងារ​មិន​ស្មោះត្រង់​។ នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​បណ្ដា​និយោជិត​សុខាភិបាល​ដែល​ចូលរួម​ថ្វើ​កូដកម្ម បាន​បរិហារ​ថា ពួក​គេ​ទទួល​បាន​ប្រាក់ខែ​ទាប​និង​ធ្វើការ​ច្រើន​ជ្រុល​។ ពួក​គេ​និយាយ​ទៀត​ថា ចាប់តាំងពី​មានការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដម​ក បុ​គ្គ​លិ​ក​ជា​ច្រើន​បាន​ចាកចេញ ហើយ​គេ​មិន​ជ្រើស​មនុស្ស​មក​ជំនួស​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ