ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​ភ្លាម​ៗ​នៅ​ឥណ្ឌា​ បា.ត់​ខ្លួន​ទាហាន​២៣​នាក់

2 ខែ មុន

ប្រទេស​ឥណ្ឌា ៖ កងទ័ព​ឥណ្ឌា​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៤​ តុលា​ ថា ទាហាន​យ៉ាងតិច​២៣​នាក់​បា.ត់​ខ្លួន

ប្រទេស​ឥណ្ឌា ៖ កងទ័ព​ឥណ្ឌា​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៤​ តុលា​ ថា ទាហាន​យ៉ាងតិច​២៣​នាក់​បា.ត់​ខ្លួន ក្រោយ​ទឹកជំនន់​ភ្លាម​ៗ​ដ៏​ធំ ក្នុង​តំបន់​ជ្រលង​ភ្នំ​មួយ​នៃ​ជួរ​ភ្នំ​ហ៊ី​​ម៉ា​ឡៃ​យ៉ា ភាគ​ឦសាន​ឥណ្ឌា​។

ក្ន​ង​សេចក្ដី​ប្រកាស​មួយ​កងទ័ព​ឥ​ណ្ដា​គូសបញ្ជាក់​ថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​តំបន់​បឹង​LHONAK នា​ភាគ​ខាងជើង​រដ្ឋ​ស៊ិ​ក​គី​ម ជំនន់​ភ្លាម​ៗ​កើត​មាន​ក្នុង​ស្ទឹង​TISTA បណ្ដាល​ឲ្យ​ទាហាន​២៣​នាក់​បា.ត់​ខ្លួន ហើយ​បណ្ដា​រថយន្ត​ត្រូវ​ទឹក​លិច​។ ប្រតិបត្តិការ​រុករក​កំពុង​ធ្វើ​។ តំបន់​ភ្នំ​ដាច់​ស្រយាល​នោះ​នៅ​ជួរ​ភ្នំ​ហ៊ី​​ម៉ា​ឡៃ​យ៉ា​ ស្ថិត​នៅ​ជិត​ព្រំដែន​រវាង​ឥណ្ឌា​និង​នេ​ប៉ា​ល់​។

កងទ័ព​ឥណ្ឌាគូសបញ្ជាក់​ទៀត​ថា ដោយសារ​ទំនប់​មួយ​នៅ​ពី​ខាងលើ​ត្រូវ​បង្ហៀរទឹក​ចេញ​នា​ពេល​មុន​នេះ បណ្ដាល​ឲ្យ​ទឹក​បឹង​LHONAK​កើន​កម្ពស់​ដល់​៤,៥​ម៉ែត្រ​ថែម​ទៀត​លើស​ពី​កម្ពស់​ទឹក​ធម្មតា ។

តាម​វី​ដេ​អូ​មួយ​ចេញផ្សាយ​ដោយ​អ្នកនាំពាក្យ​យោធា បង្ហាញ​ច​រន្ធ​ទឹក​ហូរ​ធ្លាក់​បុក​យ៉ាង​ខ្លាំង មក​លើ​ជ្រលង​ភ្នំ​ដែល​មានព្រៃ ហូរ​កាត់​បណ្ដា​ផ្លូវថ្នល់ ​និង​ផ្ដួល​បណ្ដា​បង្គោល​ភ្លើង​។ រូបភាព​នានា​ទៀត​បង្ហាញ​ពី​ទឹក​ជន់​លិច​អគារ​ដល់​ជាន់​ទី​មួយ ក្នុង​ទីក្រុង​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ