ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ប្រធាន​សភា​អា​មេ​រិ​ក​ត្រូវ​បាន​ដកហូត​តំណែង

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សភា​អា​មេ​រិ​ក ដែល​ប្រមុខ​សភា​ជា​អ្នក​

សហរដ្ឋអាមេរិក ៖ នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សភា​អា​មេ​រិ​ក ដែល​ប្រមុខ​សភា​ជា​អ្នក​សាធារណរដ្ឋ​ម្នាក់​លោក​KEVIN MCCARTHY ត្រូវ​បាន​ដកហូត​តំណែង​កាលពី​ថ្ងៃ​ទី​៣​តុលា ដោយសារ​ជម្លោះផ្ទៃក្នុង​គណបក្ស​លោក​។ គួររំលឹកថា សមា​ជិ​កសភា​ម្នាក់​ដាក់​ញត្តិ​ដក​តំណែង​ប្រធាន​សភា​អា​មេ​រិ​ក

បន្ទាប់​ពី​ការ​ជជែក​ដេញដោល​គ្នា​តឹងតែង​រវាង​បណ្ដា​សមាជិក​សភា​អភិរក្សនិយម សមាជិក​សភា​២១៦​រូប​បាន​បោះ​ឆ្នោត​គាំទ្រ​ការ​ដក​តំណែង​ប្រធាន​សភា ក្នុង​នោះ​មាន​អ្នក​សាធារណរដ្ឋ​៨​រូប ទាល់​នឹង​សំឡេង​ប្រឆាំង​២១០​។ ភ្លាម​ៗ​ក្រោយ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​លើ​ញត្តិ​ទាមទារ​ឲ្យ​ដក​តំណែង​ប្រធាន​សភា ដាក់​ដោយ​សមាជិក​សភា​រដ្ឋ​ផ្ល​រី​ដា ជា​អ្នក​និយម​តឹង មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក KEVIN MCCARTHY នៅ​តែ​ញញឹម​ដោយ​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​លោក បាន​នាំ​គ្នា​ចោម​រោ​មឱប​និង​ចាប់ដៃ​លោក​។

ការ​បោះ​ឆ្នោត​ដក​តំណែង​ប្រធាន​សភា​នេះ​បាន​បើក​ដំណាក់កាល​វិលក្បុង​មួយ​ក្នុង​សភា​អា​មេ​រិ​ក ដោយ​អ្នក​ជំនួស​តំណែង​ប្រធាន​សភា ត្រូវ​ជ្រើសរើស​នា​ស​ប្ដា​ហ៍​ខាង​មុខ​។ លោក KEVIN MCCARTHY​ប្រកាស​រួច​ហើយ​កាលពី​យប់​ថ្ងៃ​ទី​៣​តុលា​ថា លោក​មិន​ឈរឈ្មោះ​សម្រាប់​តំណែង​ប្រធាន​សភា​ទៀត​ឡើយ​ក៏​ទោះបី​បែបបទ​សភា​អនុញ្ញាត​ក្ដី​។

ញត្តិ​ទាមទារ​ដក​តំណែង​លោក KEVIN MCCARTHY​ដាក់​ដោយ​លោក​MATT GAETZ ដែល​ជា​មនុស្ស​ជិតដិត​នឹង​លោក​ដូ​ណា​ល់​ត្រាំ ក្នុង​ចំណោម​សមាជិក​សភា​ស្និទ្ធ​អតីត​ប្រធានាធិបតី​រូប​នេះ​២០​នាក់​ក្នុង​សភា​។ ញត្តិ​ត្រូវ​បាន​ដាក់​ក៏​ព្រោះតែ​ប្រធាន​សភា​រូប​នេះ ក្នុង​នាទី​ចុង​ក្រោយ​ជា​អ្នកសម្របសម្រួល ឲ្យ​មានការ​បោះ​ឆ្នោត​គាំទ្រ​វិធានការ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​គេច​ផុត​ពី​ការ​ផ្ដាច់​ហិរញ្ញវត្ថុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ