រាជធានីភ្នំពេញ ៖ ការថប់បារម្ភ មានឫសគល់ទាំងកត្តាហ្សែន និងបរិស្ថានជុំវិញខ្លួន ។ យើងមិនអាចគ្រប់គ្រងផ្នែកហ្សែនបានទេ ព្រោះវាមានទំនោរខ្ពស់សម្រាប់ការថប់បារម្ភដែលត្រូវបានបន្តនៅក្នុងកូនចៅ ដូចលក្ខខណ្ឌផ្សេងទៀត ។ ជាសំណាងល្អ វាក៏មានដំណោះស្រាយជាក់ស្តែងមួយចំនួនផងដែរ ។ ដូចជាការលេបថ្នាំតាមគ្រូពេទ្យ និងការធ្វើសមាធិតាមអ្នកជំនាញ ។

អ្នកក៏អាចអនុវត្តវិធីមួយចំនួន ដើម្បីចៀសវាងការជំរុញឱ្យមានការថប់បារម្ភចំពោះកូនៗ ៖
១. អនុញ្ញាតឱ្យកុមារមានបទពិសោធន៍ ៖ ឪពុកម្តាយទាំងអស់ព្រួយបារម្ភអំពីកូនរបស់ពួកគេ ប៉ុន្តែការមានរោគថប់បារម្ភ មានន័យថា ជួនកាលការបារម្ភទាំងនោះដល់កម្រិតដែលមិនសមហេតុផល ។ ការអនុញ្ញាតឱ្យកូនៗមានបទពិសោធន៍សមស្របតាមអាយុជួយធ្វើឱ្យពួកគេចូលទៅក្នុងស្ថានភាពដែលពួកគេអាចបណ្ដុះបណ្ដាលយន្តការដោះស្រាយដោយខ្លួនឯង និងការអនុវត្តឱ្យក្លាយជាការអនុវត្តមួយជំហានម្ដងៗ ។

២. កុំធ្វើឱ្យមានមហន្តរាយ ៖ ការថប់បារម្ភបានទាញយកប្រយោជន៍ពីការស្រមើស្រមៃដ៏រស់រវើករបស់អ្នកពេលខ្លះ ហើយវាគ្មានប្រយោជន៍សម្រាប់ខ្លួនអ្នក ឬកូនរបស់អ្នកទេ ។ ស្រដៀងគ្នានេះដែរ ប្រសិនបើអ្នកមិនអនុញ្ញាតឱ្យកូនឆ្លងកាត់ផ្លូវដ៏មមាញឹកតែម្នាក់ឯង ដើម្បីទៅផ្ទះមិត្តភ័ក្តិនោះទេ អ្នកមិនចាំបាច់ធ្វើឱ្យកូនភ័យខ្លាចខ្លាំងនោះទេ ។ ជំនួសឱ្យការប្រាប់កូនថា ប៉ាមិនចង់ឃើញកូនដេកស្លាប់នៅតាមផ្លូវទេ គួរតែផ្តោតលើសុវត្ថិភាពរបស់គេ ក្នុងន័យតូចតាច និងជាក់ស្តែងជាងនេះ ។ ការស្រមើស្រមៃពីលទ្ធផលល្អបំផុត ជាជាងអ្វីដែលអាក្រក់បំផុត គឺជាវិធីមួយដើម្បីគ្រប់គ្រងការរំពឹងទុកអវិជ្ជមាន និងគ្រប់គ្រងទំនោរទៅរកមហន្តរាយ ។

៣. អនុវត្តប្រតិកម្មដែលមានសុខភាពល្អ កុំស្លន់ស្លោរ ៖ មុននឹងកុមារអាចយល់ពាក្យរបស់យើង ពួកគេបានលើកយកសញ្ញាផ្សេងទៀត ។ ប្រសិនបើកូនតូចរបស់អ្នកទៅរកកាំបិតដែលអ្នកទុកចោលដោយចៃដន្យ អ្នកគួរប្រតិកម្មដោយមិនភ័យស្លន់ស្លោ ។ ជំនួសឱ្យការគ្រវីដៃដាក់កូនដោយភិតភ័យ អ្នកគួររហ័ស ដើម្បីយកកាំបិតទុកឱ្យបានត្រឹមត្រូវ ។
៤. កុំធ្វើជាឪពុកម្តាយគ្រប់គ្រងកូនពេក ៖ ការចិញ្ចឹមកូនដោយគ្រប់គ្រងខ្លាំងពេកងាយបង្កើតការថប់បារម្ភ និងរំខានដល់កុមារក្នុងការអភិវឌ្ឍជំនាញទប់ទល់ និងឧបករណ៍ដោះស្រាយបញ្ហាសម្រាប់ខ្លួនពួកគេ ។ ដូច្នេះអ្នកត្រូវតែយល់ច្បាស់ពីផលវិបាកនៃការការពារកូនហួសហេតុ និងគ្រប់គ្រងកូនខ្លាំងពេក ។

៥. និយាយអំពីកង្វល់ ៖ ការនិយាយអំពីកង្វល់របស់ពួកគេ និងការធ្វើការជាមួយនឹងពួកគេជួយឱ្យពួកគេមានអារម្មណ៍ថា អ្នកបានឮពួកគេនិយាយ ហើយអ្នកក៏បានយល់ និងបារម្ភពីពួកគេ ។
៦. រកអ្នកជំនាញ ៖ ចូររកអ្នកជំនាញ ប្រសិនបើអ្នកកំពុងមានការបារម្ភខ្លាំងទៅលើកូនរបស់អ្នក ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ ទី ១ ដល់ទី ១២ បន្តទទួលចុះឈ្មោះចូលរៀនរៀងរាល់ថ្ងៃ ។ សាលារៀនផ្តល់ជូនការបញ្ចុះ តម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់ការចុះឈ្មោះចូលរៀន ជាលក្ខណៈគ្រួសារ ឬពីរកម្មវិធី និងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់ គ្រង សាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផង ដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ