ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូកង.​ខ្នាត​អន្តរជាតិ​ប្រណាំង​មិន​ធ្លាប់​ចាញ់​​នៃ​ខេត្តបាត់ដំបង ​ត្រូវ​ដើម​ពង្រ​រលំ​សង្កត់​លើ

1 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ ទូកប្រណាំង​ដែល​ជា​ប្រភេទ​ទូកង​វែង​ជាងគេ​លំដាប់​អន្តរជាតិ​មាន​ចំណុះ​រហូត​ដល់​ជាង​៧០​នាក់ មាន​រហស្ស​នាម «​នរិន្ទ​រង្សី ពិជ័យ​ចិត្រ​បុត្រ​» ប្រចាំ​វត្ត​ឯក​រង្សី នៅ​ក្នុងស្រុក​ឯក​ភ្នំ ដែល​មាន​ប្រវត្តិ​មិន​ធ្លាប់​ចាញ់​ម្ដង​សោះ ពេល​នេះ​…

ខេត្តបាត់ដំបង​ ៖ ទូកប្រណាំង​ដែល​ជា​ប្រភេទ​ទូកង​វែង​ជាងគេ​លំដាប់​អន្តរជាតិ​មាន​ចំណុះ​រហូត​ដល់​ជាង​៧០​នាក់ មាន​រហស្ស​នាម «​នរិន្ទ​រង្សី ពិជ័យ​ចិត្រ​បុត្រ​» ប្រចាំ​វត្ត​ឯក​រង្សី នៅ​ក្នុងស្រុក​ឯក​ភ្នំ ដែល​មាន​ប្រវត្តិ​មិន​ធ្លាប់​ចាញ់​ម្ដង​សោះ ពេល​នេះ​ ​កំពុង​រង​ការ​ខូចខាត​ដោយសារ​ដើមឈើ​រលំ​សង្កត់​​លើ ដែល​គេ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​បាន​ថា តើ​ទូកប្រណាំង​ខ្នាត​អន្តរជាតិ​ដ៏​ខ្លាំងក្លា​មួយ​នេះ នឹង​អាច​ចូលរួម​ប្រ​កួត​ក្នុង​ពិធីបុណ្យ​«​អកអំបុក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ​» ដែល​ប្រារ​ព្វ​ធ្វើ​នៅ​ចុងខែ​តុលា​ខាង​មុខ​នេះ​បាន​ដែរ ឬ​យ៉ាងណា​នោះ​ទេ ?

អាក់​ខោ​នហ្វេស​ប៊ុ​ករប​ស់វត្ត​ឯក​រង្សី​ ឈ្មោះ «​នរិន្ទ​រង្សី ពិជ័យ​ចិត្រ​បុត្រ​» បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​ប្លង់​ជា​សាធារណៈ​ជូន​ដល់​ចំណុះ​ទូក​ទាំងអស់ និង​មហាជន​ឲ្យ​បាន​ជ្រាប​ដែល​និយាយ​ពី​ទូក​ប្រណាំង​ដ៏​ខ្លាំង​មួយ​នេះ រង​គ្រោះ​ដោយសារ​ដើម​ពង្រ​រលំ​សង្កត់​លើ់​ ។ កោះសន្តិភាព​មិន​អាច​ទំនាក់ទំ​នង​សុំ​ការ​បំភ្លឺ​បន្ថែម ពី​ព្រះ​តេជគុណ​ចៅអធិការ​វត្ត​ឯក​រង្សី ព្រះ​នាម ចោម ចិត្រ បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ តុលា ជុំវិញ​ការ​ខូចខាត​ទូកង​ដី​ល្បីល្បាញ​នេះ​។

ប៉ុន្តែ​បើ​យោង​ការ​អ​ត្ថា​ធិ​ប្បាយ​អម​ដោយ​រូបភាព​ប៉ុន្មាន​ប្លង់​ផង នៅ​ក្នុង​អាក់​ខោ​នហ្វេស​ប៊ុ​ក​«​នរិន្ទ​រង្សី ពិជ័យ​ចិត្រ​បុត្រ​» បាន​សរសេរ​ថា «​យប់មិញ​ម៉ោង​ជិត​១២ ភ្លៀង​និង​ខ្យល់​ខ្លាំង បាន​រលំ​ដើម​ពង្រ​សង្កត់​ទូកង នរិន្ទ​រង្សី ពិជ័យ​ចិត្រ​បុត្រ​ហើយ​។ មិន​ទាន់​ដឹង​ស្ថានភាព​ខូចខាត​ប៉ុនណា​ទេ ពេល​នេះ ​កំពុង​សង្គ្រោះ​បឋម សូម​ចំណុះ​ទូក​និង​អ្នក​ស្រលាញ់​គាំទ្រ​ជ្រាប​»​ ។

គ្មាន​ប្រវត្តិ​ចាញ់​ម្ដងណា​សោះ ទូកង​ប្រចាំ​វត្ត​ឯក​រង្សី ស្ថិត​ក្នុងស្រុក​ឯក​ភ្នំ មាន​ប្រវែង​៣៤​ម៉ែត្រ និង មាន​ចំណុះ​៧៥​នាក់​។ ទូកង​ដែល​មាន​រហស្ស​​នាម «​នរិន្ទ​រង្សី ពិជ័យ​ចិត្រ​បុត្រ​» តែង​ចូលរួម​ប្រ​កូត​ប្រជែង​មិន​ដែល​ខកខាន​ម្ដងណា​ទេ នៅ​ក្នុង​ពី​ធី​បុណ្យ ​«​អុំទូក អកអំបុក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ​» ដែល​ជា​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ដ៏​ធំ​និង​ដ៏​ពេញ​និយម​បំផុត ហើយ​ទូក​ខ្នាត​អន្តរជាតិ​មួយ​នេះ តែង​ទ​ទូល​បាន​ជ័យ​ជំនះ​គ្រប់​កម្មវិធី​ប្រណាំង រហូត​ធ្វើ​ឲ្យ​គូរ​ប្រជែង​ខ្លះ​ខ្លបខ្លាច​ទៀត​ផង​។

​សូម​កត់​​សម្គាលថា ភ្លៀង​ដែល​លាយឡំ​ដោយ​ខ្យល់​បោកបក់​ខ្លាំង​ផង បាន​ចាប់ផ្ដើម​ធ្លាក់​ខ្លាំង ចាប់តាំងពី​ព្រលប់​ថ្ងៃ​ទី​០២ តុលា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​០៣ តុលា ទើប​ធូរស្បើយ​។ ស្ទើរ​ទូ​ទាំង​ខេត្តបាត់ដំបង បាន​រង​នូវ​សម្ពាធ​ទាប​នេះ ធ្វើ​ឲ្យ​ជន់​លិច​ស្ទើរ​គ្រប់​ទីកន្លែង​ ។ ទោះ​យ៉ាងណា ពាក់ព័ន្ធ​នឹង​ករណី​ដើម​ពង្រ​រលំ​សង្កត់​លើ​ទូកង ប្រចាំ​វត្ត​ឯក​រង្សី​ខាងលើ​នេះ បើ​តាម​ប្រភព​ព័​ត៌​មាន ពី​កី​ឡក​ចំណុះ​ទូក​ខ្នាត​អន្តរជាតិ​មួយ​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា តាម​ការ​ពិ​និ​ត្យ​ជាក់ស្ដែង ដើមឈើ​ដែល​រលំ​លើ​ទូក ហាក់​មិន​ខូចខាត​ធ្ងន់ធ្ងរ​ទេ អាច​ជួសជុល​ប្រើប្រាស់​វិញ​បាន​ ។

ពេល​នេះ​ ជាង​កំពុងធ្វើការ​ជួសជុល​ហើយ និង​សង្ឃឹមថា ទូកង​លំដាប់​អន្តរជាតិ «​នរិន្ទ​រង្សី ពិជ័យ​ចិត្រ​បុត្រ​» នឹង​មាន​វត្តមាន​ក្នុង​ពិធីបុណ្យ «​អុំទូក អកអំបុក បណ្ដែត​ប្រ​ទីប សំពះ​ព្រះ​ខែ​» ដែល​នឹង​ប្រារ​ព្វ​ធ្វើ​នៅ​ចុងខែ​តុលា​ខាង​មុខ​នេះ មិន​ខកខាន​ឡើយ​ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ