ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅខែកញ្ញា ប្រាសាទកោះកេរ ទទួលបាន​​ទេស​ចរ​ច្រើនជាងប្រាសាទព្រះវិហារ ជាង ២ដង!​

1 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារ បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតិភ្ញៀវទេសចរ នៅក្នុងរមណីយដ្ឋាន​ប្រាសាទព្រះវិហារ…

ខេត្តព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារ បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតិភ្ញៀវទេសចរ នៅក្នុងរមណីយដ្ឋាន​ប្រាសាទព្រះវិហារ សរុបចំនួន ៣ ៧០៥នាក់។ ក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ៣ ៣៣៣៣នាក់ និងភ្ញៀវទេសចរបរទេស ៣៧២នាក់។ ដោយឡែក រម​ណីយដ្ឋាន​ប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរជាតិ សរុបចំនួន ៧ ៦៩១នាក់​។

សូមរម្លឹកថា ប្រាសាទព្រះវិហារ ស្ថិតនៅជាប់ព្រំដែន​ថៃ ក្នុងខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូល​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨​។ ដោយឡែក ប្រាសាទកោះកេរ នៅក្នុងខេត្តព្រះវិហារ ក៏ត្រូវបាន​ដាក់បញ្ចូល​ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២៣។

មកដល់ពេលនេះ រមណីយដ្ឋាន​ប្រាសាទកោះកេរ ឬប្រាសាទកោះកែរ គឺការលក់សំបុត្រសម្រាប់អ្នកទេសចរបរទេស ចូលទស្សនា ត្រូវបាន​ស្ថិតក្រោម​ការគ្រប់គ្រងរបស់គ្រឹះស្ថានអង្គរ ដែលជាក្រុមហ៊ុនរបស់រដ្ឋ។ ក្នុងនោះ ចំណូលសម្រាប់ការលក់សំបុត្រ​ដល់ភ្ញៀវបរទេស ចូលទស្សនារមណីយដ្ឋាន​ប្រាសាទកោះកេរ ដែលស្ថិតនៅជាប់នឹងខេត្តសៀមរាប គឺត្រូវបានគ្រឹះស្ថានអង្គរ​ បង្ហាញក្នុង​របាយការណ៍រួមជាមួយ​នឹងរបាយការណ៍ចំណូលរបស់​រមណីយដ្ឋាន​អង្គរ​ ក្នុងខេត្តសៀមរាប​ផង​​ដែរ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ