ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបង្កើនការប្រុងប្រយ័ត្ន! គ្រោះថ្នាក់អាចកើតមានគ្រប់ពេល!

1 ខែ មុន
  • ភ្នំពេញ

​ភ្នំពេញ៖ យុវជនម្នាក់ ជិះម៉ូតូជែងរថយន្តកុងតឺន័រ ១គ្រឿង ហើយជាអកុសល​បានទាក់ដៃចង្កូត ជាមួយម៉ូតូកង់បី ១គ្រឿងទៀត បណ្ដាលដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រ កិនស្លា..ប់​ភ្លាមៗ នៅនឹងកន្លែង​។…

​ភ្នំពេញ៖ យុវជនម្នាក់ ជិះម៉ូតូជែងរថយន្តកុងតឺន័រ ១គ្រឿង ហើយជាអកុសល​បានទាក់ដៃចង្កូត ជាមួយម៉ូតូកង់បី ១គ្រឿងទៀត បណ្ដាលដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រ កិនស្លា..ប់​ភ្លាមៗ នៅនឹងកន្លែង​។ បន្ទាប់មក អ្នកបើកបររថយន្តកុងតឺន័នោះ បានព្យាយាមបើករត់គេច ប៉ុន្តែបានចម្ងាយប្រមាណ ៤០០ម៉ែត្រប៉ុណ្ណោះ ត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញតាមឃាត់បាន។ ចំណែកម៉ូតូកង់បី ក៏បានបន្តដំណើរទៅបាត់។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលា ៣ និង ៤៥នាទីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅតាមមហាវិថីចោមចៅ ហៅ ផ្លូវវ៉េងស្រេង ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនរងគ្រោះខាងលើ ឈ្មោះ ប៊ុន លាភ អាយុ ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១១ នៅវិទ្យាល័យ ជា សុីម សាមគ្គី មានទីលំនៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយកន្លងមក យុវជនរូបនេះ តែងតែធ្វើការងារមនុស្សធម៌ តាមរយៈការជិះម៉ូតូបើកផ្លូវឲ្យរថយន្តសង្រ្គោះដឹកអ្នកជំងឺ ឬអ្នករងគ្រោះផ្សេង ទៅកាន់មន្ទីរពេទ្យ។

ដោយឡែក នៅថ្ងៃកើតហេតុ យុវជនរងគ្រោះខាងលើ បានជិះម៉ូតូម៉ាកហុងដាស្កូបពី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JW-5471 ធ្វើដំណើរតាមមហាវិថីចោមចៅ ហៅ ផ្លូវវ៉េងស្រេង ក្នុងទិសដៅពីត្បូងទៅជើង និងបានជែងរថយន្តកុងតឺន័រ ១គ្រឿង ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1014 ដែលកំពុងបើកបរស្របគ្នា។

ប្រភពដដែល បានឲ្យដឹងបន្ត​​ថា ប៉ុន្តែជាអកុសល ម៉ូតូរបស់យុវជនរងគ្រោះ បានទាក់ដៃចង្កូត​ជាមួយ​ម៉ូតូកង់បី ១គ្រឿងផ្សេងទៀត បណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រនោះ កិនស្លា..ប់នៅនឹងកន្លែងភ្លាមៗតែម្ដង​។ ក្រោយពេលកើតហេតុ រថយន្តកុងតឺន័រ បានព្យាយាម​បើករត់គេច ប៉ុន្តែបានចម្ងាយប្រមាណជាង ៥០០ម៉ែត្រប៉ុណ្ណោះ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាដេញ​តាមឃាត់បាន ហើយម៉ូតូកង់បី ដែលទាក់ដៃចង្កូតគ្នាជាមួយ​ម៉ូតូជនរងគ្រោះនោះ ក៏បានគេច​បាត់​ស្រមោល។

បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ រួមជាមួយនគរបាលចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ និង​នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើការវាស់វែង និងនាំយករថយន្ត និងម៉ូតូ ទៅរក្សាទុក រង់ចាំការដោះស្រាយ នៅពេលក្រោយ៕ យន់ សុីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ