ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោងទ្វារ​តា​កាវ កំពុង​បញ្ចេញ​មន្ត​ស្នេហ៍​ឆ.ក់​យក​បេះដូង​ភ្ញៀវ​ទេសចរ​ឱ្យ​ចង់ទៅ​គយគន់

7 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ តា​កាវ គឺជា​ឈ្មោះ​ខ្លោង ទ្វារ​មួយ​ស្ថិត​នៅ​ទិស​ខាងលិច​របស់​ក្រុង​អង្គរធំ ក្នុង​

ខេត្ត​សៀម​រា​ប ៖ តា​កាវ គឺជា​ឈ្មោះ​ខ្លោង ទ្វារ​មួយ​ស្ថិត​នៅ​ទិស​ខាងលិច​របស់​ក្រុង​អង្គរធំ ក្នុង​ចំណោម​ខ្លោងទ្វារ​ចំនួន​៤​ផ្សេង​ទៀត ដែល​កំពុង​ទាក់ទាញ​ឱ្យ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ទៅ​ទស្សនា និង​ថត​យក​រូប​អនុស្សាវរីយ៍​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ​។

ខ្លោងទ្វារ​តា​កាវ បាន​បញ្ចេញ​សម្រស់​រឹតតែ​ស្រស់​ស្អាត និង​ទាក់ទាញ បន្ទាប់​ពី​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​ជុស​ជុល​ឱ្យ​រួច​ផុត​ពី​ភាព​ទ្រុឌទ្រោម​រួច​មក​។

លោក លៀស គឹ​ម​លេខ អនុប្រធាន​ភ្នាក់ងារទេសចរណ៍​ដែល​ប្រចាំការ​នៅ​ខ្លោងទ្វារ​តា​កាវ មាន​ប្រសាសន៍​ថា ជា​រៀងរាល់ថ្ងៃ ភ្ញៀវ​ទេសចរ​តែង​ទៅ​ទស្សនា​ខ្លោងទ្វារ​នេះ ហើយ​បាន​ដក់ចិត្ត​ជាមួយ​និង​ការ​ថតរូប​មិន​ចេះ​ណាយ ដោយ សារ​តែ​ខ្លោងទ្វារ​តា​កាវ​មាន​កំពូល​ព្រហ្ម​មុខ ៤ ញញឹម​ស្វាគមន៍ ដោយ​មា​នក​សិន្ធុ​ទឹក​ព័ទ្ធ​ជុំវិញ មាន​ដើមឈើ​តូច​ធំ​ដុះ​ផ្តុំ​គ្នា​បង្កើត​ជា​ទេសភាព​ដ៏​ទាក់ទាញ​យ៉ាង​ល្អ​ឯក​។

លោក គឹ​ម​លេខ ឱ្យ​ដឹង​ទៀត​ថា នៅ​ខ្លោងទ្វារ​តា​កាវ មាន​លក្ខណៈ​ពិសេស​ម្យ៉ាងទៀត គឺ​នៅ​ពេល​ព្រះអាទិត្យ​រៀប​លិច មាន​ពន្លឺ​ចាំង​ពី​លិច រំលេច​ចេញ​ទៅ​ជា​ពណ៌​មាស​ក្រាល​គ្រប​លើ​កំពូល​សំណង់​បុរាណ​មួយ​នេះ ដែល​បង្កើត​ទៅ​ជា​សម្រស់​ដ៏​ស្រស់​ស្អាត​សម្រាប់​ទេសចរ​ឱ្យមក​ទស្សនា ព្រមទាំង​ថតរូប​ភាព​មិនសូវ​អាក់ខាន​។

ដោយសារ​តែ​ខ្លោងទ្វារ​តា​កាវ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដូចនេះ ភ្នាក់ងារទេសចរណ៍​ដែល​ប្រចាំការ​នៅ​ទី​នេះ តែងតែ​ជួយ​សម្របសម្រួល​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដោយ​រៀបចំ​ដាក់​ស្លាក​សញ្ញា​ឱ្យ​ដឹង​ពី​កន្លែង​ទស្សនា និង​កន្លែង​គ្រោះថ្នាក់​ជាដើម​។ ជា​ពិសេស សំណូមពរ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ កុំ​ឡើង​ជាន់​លើដំបូល​នៃ​ស្លាប​របស់​តួ​ខ្លោង ទ្វារ គោរព​តាម​ស្លាក​សញ្ញា និង​ក្រម​ប្រ​តិ​ប​ត្តិ​អង្គរ ចៀសវាង​មាន​បញ្ហា​ប៉ះពាល់​ដល់​ប្រាសាទ និង​គ្រោះថ្នាក់​ដោយ​យថាហេតុ​ផ្សេង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ