លោក ត្រាំ វាយប្រហារគោលនយោបាយរថយន្តអគ្គិសនីរបស់រដ្ឋបាលលោកចូ បៃដិន
សហរដ្ឋអាមេរិក ៖ ឧស្សាហកម្មរថយន្តសហរដ្ឋអាមេរិក បានប្រកាសពីការវិនិយោគលើរថយន្ត
សហរដ្ឋអាមេរិក ៖ ឧស្សាហកម្មរថយន្តសហរដ្ឋអាមេរិក បានប្រកាសពីការវិនិយោគលើរថយន្ត
សហរដ្ឋអាមេរិក ៖ ឧស្សាហកម្មរថយន្តសហរដ្ឋអាមេរិក បានប្រកាសពីការវិនិយោគលើរថយន្តអគ្គិសនី នៅក្នុងទំហំទឹកប្រាក់ជាង ១០០ពាន់លានដុល្លារអាមេរិក ដែលបង្កើតការងារបានជាង ១០ម៉ឺន សម្រាប់ពលរដ្ឋក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ដំណើងប្រជែងឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកជាលើកទី២របស់លោក ដូណាល់ ត្រាំ (Donald Trump) អាចរារាំងការជំរុញដ៏មានសក្តានុពលមួយនេះ។
ជាក់ស្តែង ការលើកឡើងថ្មីៗនេះ របស់អតីតប្រធានាធិបតីអាមេរិករូបនេះ នៅឯការជួបជុំអ្នកគាំទ្រ នៅរោងចក្រគ្រឿងបន្លាស់រថយន្តក្បែរទីក្រុងឌីត្រយ (Detroit) នៃរដ្ឋមីឈីហ្គេន (Michigan) ដោយលោកបានថ្លែងថា «រថយន្តអគ្គិសនីមានតម្លៃថ្លៃពេក និងបើកបរឆ្ងាយមិនបានគ្រប់គ្រាន់នោះទេ។
រថយន្តអគ្គិសនីបង្កើតឡើងជាពិសេសសម្រាប់អ្នកចង់ធ្វើដំណើរជិតៗ និងធ្វើឱ្យអ្នកបើកបរភ័យស្លន់ស្លោក្នុងការស្វែងរកកន្លែងសាកថ្ម។ ពួកគេបាននិយាយថា ថ្ងៃដែលរីករាយបំផុតនៅពេលអ្នកទិញរថយន្តអគ្គិសនី គឺនៅ១០នាទីដំបូង ដែលអ្នកកំពុងបើកបរវា»។
មហាសេដ្ឋីវ័យ៧៧ឆ្នាំ ដែលប្រកាន់ជំហរប្រឆាំងនឹងគោលនយោបាយរថយន្តអគ្គិសនីរបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) អស់រយៈពេលជាច្រើនខែកន្លងមក បានបន្ថែមថា «ការបោះបង់ចោលម៉ាស៊ីនចំហេះខាងក្នុង នឹងក្លាយជាការផ្លាស់ប្តូរទៅរកភាពអត់ការងារធ្វើ និងអតិផរណាគ្មានទីបញ្ចប់»។
ទន្ទឹមនឹងនោះ បច្ចុប្បន្នបើក្រឡេកមើលទ្វីបអឺរ៉ុប រថយន្តអគ្គិសនីកំពុងត្រូវបានបំផ្លិចបំផ្លាញក្នុងរលកនៃការតស៊ូប្រជានិយម ចំពោះគោលនយោបាយអាកាសធាតុ ខណៈដែលអ្នកបោះឆ្នោតមានអារម្មណ៍មិនល្អ ចំពោះការកើនឡើងនៃតម្លៃ។ ដូចគ្នាទៅនឹងលោក ត្រាំ ដែរ លោក Matteo Salvini រដ្ឋមន្ត្រីដឹកជញ្ជូនរបស់អ៊ីតាលី បានបរិហារការហាមប្រាមរបស់សហភាពអឺរ៉ុបលើម៉ាស៊ីនចំហេះខាងក្នុងថាជារឿងដ៏ឆ្កួត ដែលបានបំផ្លាញការងារ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសចិន ខណៈដែលលោក Alexandr Vondra សមាជិកសភាសាធារណរដ្ឋឆែក បានហៅអ្នកគាំទ្រការប្រឆាំងការបំពុលយានយន្តចំហេះថា អ្នកជីកផ្នូរខ្មោច នៃឧស្សាហកម្មរថយន្តនៅអឺរ៉ុប។
យ៉ាងណាមិញ ខណៈដែលលោក ត្រាំ កំពុងវាយប្រហារលើរថយន្តអគ្គិសនី សមាជិកសភាជាច្រើននាក់ក្នុងគណបក្សរបស់គាត់ កំពុងផ្តល់ទុនលើការវិនិយោគទាំងនេះ និងស្វាគមន៍ការផ្លាស់ប្តូរនេះផងដែរ។ ជាងពាក់កណ្តាលនៃគម្រោងថាមពលស្អាតថ្មី ដែលបានប្រកាសចាប់តាំងពីការអនុម័តគឺមានទីតាំងនៅក្នុងតំបន់ ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ។ ជាក់ស្តែង នៅរដ្ឋចចជៀ (Georgia) បានរកឃើញការងារទាក់ទងនឹងរថយន្តអគ្គិសនីច្រើនបំផុតដែលត្រូវបានប្រកាស ហើយជាកន្លែងសម្រាប់រោងចក្រធំៗ ចាប់ពីក្រុមហ៊ុនផលិត ដែលបានបង្កើតឡើងដូចជា Hyundai, Kia និង Rivian ៕ (ប្រភពពី CNN និង Politico)
ចែករំលែកព័តមាននេះ