ភាពតានតឹងខ្លាំងនៅកូសូវូ ខណៈអូតង់បង្កើនវត្តមានដាក់ពង្រាយទាហានអង់គ្លេស
កូសូវូូ ៖ អ្នកនាំពាក្យម្នាក់របស់អូតង់អះអាងកាលពីថ្ងៃទី១តុលាថា ក្រោយមានការវាយប្រហារដោយ
កូសូវូូ ៖ អ្នកនាំពាក្យម្នាក់របស់អូតង់អះអាងកាលពីថ្ងៃទី១តុលាថា ក្រោយមានការវាយប្រហារដោយ
កូសូវូ ៖ អ្នកនាំពាក្យម្នាក់របស់អូតង់អះអាងកាលពីថ្ងៃទី១តុលាថា ក្រោយមានការវាយប្រហារដោយអាវុធមួយ កាលពីថ្ងៃទី២៤កញ្ញា ទាហានអង់គ្លេសប្រមាណជា៦០០នាក់ត្រូវបាន ដាក់ពង្រាយនៅកូសូវូ ដើម្បីពង្រឹងវត្តមានរបស់អូតង់នៅអតីតអាណាខេត្តរបស់ស៊ែរប៊ីនោះ។
អ្នកនាំពាក្យអូតង់លោកDYLAN WHATE បញ្ជាក់ថា អង់គ្លេសនឹងដាក់ពង្រាយទាហាន២០០នាក់ មកពីកងវរសេនាតូចទី១នៃកងវរសេនាធំPRINCESSE DE GALLES ដែលទាហានទាំងនេះទៅចូលរួមជាមួយទាហានអង់គ្លេស៤០០នាក់ ដែលមានវត្តមានរួចហើយនៅកូសូវូ។ ប្រទេសដទៃៗទៀតជាសមាជិកអូតង់ក៏នឹងបញ្ជូនទាហានពួកគេមកដែរ។ កងកម្លាំងអូតង់ដាក់ពង្រាយនៅកូសូវូ គឹដើម្បីប្រឈមមុខនឹងការកើនឡើងនៃភាពតានតឹង ក្នុងតំបន់។ កងកម្លាំងKFORរបស់អូតង់មានវត្តមាននៅកូសូវូ ចាប់តាំងពីសង្គ្រាមឆ្នាំ១៩៩៨មក១៩៩៩នៅទីនោះមក ក្នុងឋានៈជាស្ថាប័នទទួលបន្ទុកខាងសន្តិសុខនៅប្រទេសនេះ ជាមួយទាហាន៤៥០០នាក់មកពីប្រទេស២៧។
ការសម្រេចចិត្តនោះរបស់អូតង់ បញ្ជូនកងកម្លាំងបន្ថែមមកកូសូវូគឹបន្ទាប់ពីការវាយប្រហារដ៏សាហាវមួយ ប្រឆាំងប៉ូលិសកូសូវូ កាលពីថ្ងៃទី២៤កញ្ញា និងភាពតានតឹងកាន់តែខ្លាំងក្នុងតំបន់នោះ។ មុននេះអាមេរិកបានព្រមានពីការដាក់ពង្រាយកងកម្លាំងស៊ែរប៊ីនៅតាមព្រំដែនជាមួយកូសូវូ។
អូតង់អំពាវនាវជាថ្មីកាលពីថ្ងៃទី១តុលាឲ្យមានភាពស្ងប់ស្ងាត់ ហើយទាមទារឲ្យស៊ែរប៊ីនិងកូសូវូ ងាកមករកការចរចាឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបានដោយថានោះជាមធ្យោបាយតែមួយគត់ ឈានដល់សន្តិភាពដ៏ស្ថិតស្ថេរមួយ។
កាលពីថ្ងៃទី២៤កញ្ញាប៉ូលិសកូសូវូម្នាក់បានត្រូវស្លាប់ ក្នុងការពួនស្ទាក់វាយប្រហារមួយ នៅភាគខាងជើងអតីតខេត្តស៊ែរប៊ីនេះដែលជនជាតិស៊ែរប៊ីមានភាគច្រើនក្នុងទីក្រុងជាមួយចំនួន។ បន្ទាប់ពីនេះមានការបាញ់តតាំងគ្នាមួយរវាងកងកម្លាំងពិសេសនៃប៉ូលិសកូសូវូ និងកងកុំម៉ង់ដូស៊ែរប៊ីមួយមានអាវុធគ្រប់គ្រាន់៕
ចែករំលែកព័តមាននេះ