ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​រោងចក្រ​ដំណាប់​ស្វាយ ក្លាយជា​ទីតាំង​ល្បែ​.​ង​ស៊ីសង​យ៉ាង​រលូន​ទៅ​ហោង

2 ខែ មុន
  • កំពង់ស្ពឺ

ទីតាំង​រោងចក្រ ឬ​រោង​សិប្បកម្ម​មួយ​កន្លែង ដែល​ពី​មុន​ធ្លាប់​ផលិត​ដំណាប់​ស្វាយ ក្រោយមក​បាន​វិវត្តន៍​ខ្លួន​ទៅ​ជា​ក្លិប​កម្សាន្ត​ខារ៉ាអូខេ មហា​សប្បាយ មហារលាយ ក្នុង​នោះ​ផង​ដែរ ត្រូវ​បាន​ប្រភព​សមត្ថកិច្ច​មូលដ្ឋាន​លួ​.​ច​បង្ហើប​ថា

ខេត្តកំពង់ស្ពឺ ៖ ទីតាំង​រោងចក្រ ឬ​រោង​សិប្បកម្ម​មួយ​កន្លែង ដែល​ពី​មុន​ធ្លាប់​ផលិត​ដំណាប់​ស្វាយ ក្រោយមក​បាន​វិវត្តន៍​ខ្លួន​ទៅ​ជា​ក្លិប​កម្សាន្ត​ខារ៉ាអូខេ មហា​សប្បាយ មហារលាយ ក្នុង​នោះ​ផង​ដែរ ត្រូវ​បាន​ប្រភព​សមត្ថកិច្ច​មូលដ្ឋាន​លួ​.​ច​បង្ហើប​ថា «​ទីតាំង​ផលិត​ដំណាប់​ស្វាយ​ពី​មុន​នោះ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅ​កំពត ចន្លោះ​គីឡូម៉ែត្រ​៣២ និង​៣៣ ស្ថិត​នៅ​ក្នុង​ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ពេល​នេះ​ក្លាយទៅជា​ក្លិប​កម្សាន្ត និង (KTV) មាន​បង្ក​.​ប់​ទៅ​ដោយ​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ​នោះ មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ធ្វើការ​ពិនិត្យ និង​បង្ក្រាប​ទាល់តែ​សោះ ដូច​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​។ និយាយ​រួម​តាំងពី​សមត្ថកិច្ច​ថ្នាក់​ក្រោម រហូត​ដល់​លើ​តែ​ម្តង​។ ចំពោះ​អ្នកកាសែត​អត់​ហ៊ាន​ទៅ​ក្បែរ​ទេ ពួក​គេ​មាន​ឆ្មាំ​បម្រើ​កា​.​ច​ៗ​ណាស់ ។ លួច​ថត​បាន​តែ​ពី​ចម្ងាយ​នូវ​រថយន្ត​ភ្ញៀវ​តែ​ប៉ុណ្ណោះ​។

យោង​តាម​ប្រភព​ពី​ក្រុម​អ្នក​រត់​តាក់ស៊ី បាន​ខ្សឹប​ប្រាប់​ឱ្យ​ដឹង​ថា ទីតាំង​ខាងលើ តាម​ដែល​ជនជាតិ​ចិន ជិះ​តាក់ស៊ី​ពួក​គាត់​និយាយ​ថា ពួក​គេ​មិន​ត្រឹមតែ​មក​ច្រៀង​ខារ៉ាអូខេ​ប៉ុណ្ណោះ​ទេ គោលបំណង​ធំ​បំផុត គឺ​មក​លេង​ល្បែ​.​ង​គ្រប់​ប្រភេទ​តែ​ម្តង​។

ក្រុម​អ្នក​រត់​តាក់ស៊ី ដែល​ដឹក​ជនជាតិ​ចិន​មក​ទី​នេះ បាន​និយាយ​ត​ៗ​គ្នា​ថា ជន​ជាតិចិន​ភាគច្រើន​ធ្វើ​ដំណើរ​មក​ពី​តាម​បណ្តា​ខេត្ត ដូច​ជា ៖ ខេត្តសៀមរាប កំពង់សោម និង​កំពត​ជាដើម​។​ល​។ ពេល​ធ្វើ​ដំណើរ​មក ម្នាក់​ៗ​មាន​លុយ​ពេញ​ៗ​ហោប៉ៅ ប៉ុន្តែ​ពេល​ត្រឡប់​ទៅ​វិញ សូ​ម្បី​តែ​លុយ​ហូប​បាយ​ក៏​គ្មាន​ផង​។

ក្រុម​អ្នក​រត់​តាក់ស៊ី​ដដែល បាន​បន្ត​ទៀត​ថា ពួក​គាត់​ដឹក​ជនជាតិ​ចិន​យូរ​ៗ​ទៅ ពេល​ណា​គេ​លេង​ល្បែ​.​ង​ឈ្នះ ក៏​បាន​ថ្លៃ​ឈ្នួល​តាក់ស៊ី​តាម​នឹង​ទៅ ប៉ុន្តែ​បើ​លេង​ល្បែ​.​ង​ចា​.​ញ់​វិញ ជួនកាល ខ្ចី​លុយ​អ្នក​រត់​តាក់ស៊ី​ក៏​មាន​ដែរ​។

ដោយឡែក​ក្រុម​សន្តិសុខ ដែល​យាមកាម​នៅ​ខ្លោងទ្វារ ក៏​បាន​ប្រាប់​ផង​ដែរ​ថា ពួក​គាត់​ត្រូវ​បាន​ខាង​រោងចក្រ​ជួល​ឱ្យ​យាម និង​ដាក់​បទបញ្ជា​យ៉ាង​ដាច់​ណាត់ ហាម​មិន​ឱ្យ​មាន​សមត្ថកិច្ច និង​ជនជាតិ​ខ្មែរ​ណាមួយ ជា​ពិសេស​អ្នកកាសែត​ចូល​ទៅ​ក្នុង​រោងចក្រ​ជា​ដាច់ខាត មុន​នឹង​ចូល​ត្រូវ​ទំនាក់ទំនង​ជាមួយ​អ្នកគ្រប់គ្រង​ជា​មុន​សិន មក​លេង​ល្បែ​.​ង ឬ​មក​ថត​។

ជាក់ស្តែង កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ ក៏​មាន​សមត្ថកិច្ច​មួយ​ក្រុម បាន​ចុះ​ទៅ​ធ្វើការ​សួរនាំ ពេល​នោះ​ខាង​សន្តិសុខ​បាន​ឆ្លង​យោបល់​ទៅ​អ្នកគ្រប់គ្រង​ក្នុង​រោងចក្រ​នោះ ដែល​បច្ចុប្បន្ន​ជា​ក្លិប​កម្សាន្ត​នោះ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ និង​បាន​ដេញ​ឱ្យ​ចាកចេញ​ពីមុខ​រោងចក្រ​ថែម​ទៀត​ផង​។

ចំណែក​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មួយ​រូប ប្រចាំការ​នៅ​ក្នុងស្រុក​គងពិសី ក៏​បាន​បង្ហើប​ផង​ដែរ​ថា កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ពិតជា​មាន​ក្រុមការងារ​ចុះ​ទៅ​ស្នើ​សុំ​ធ្វើការ​ត្រួតពិនិត្យ​មែន ប៉ុន្តែ​មិន​ត្រូវ​បាន​ខាង​រោងចក្រ​ឱ្យ​ចូល​នោះ​ទេ ទីតាំង​ដែល​សង្ស័យ​មាន​បង្កប់​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ​នេះ តាម​ដឹង គឺ​ក្រុម​ជនជាតិ​ចិន​បាន​សែនព្រេន​ជូន​អ្នកតា​ធំ​ៗ​អស់ហើយ បើ​គ្មាន​ការ​សែនព្រេន​ទេ​នោះ ច្បាស់​ជា​អ្នកតា​ទាំង​អស់នោះ ប្រើ​អា​គាំង​ឱ្យ​ចុះ​ទៅ​កកូរកកាយ​បាត់​ទៅ​ហើយ​។ និយាយ​ជា​រួម ការ​បណ្តែតបណ្តោយ​ឱ្យ​មានការ​បើក​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ​ខុសច្បាប់​បែប​នេះ មានការ​ត្រូវរ៉ូវ​ជា​ប្រព័ន្ធ​អស់​ទៅ​ហើយ ទើប​មាន​ភ្លើង​ខៀវ​ឱ្យ​ដំណើរការ​បាន​បែប​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​នគរបាល​ប៉ុស្តិ៍​មួយ​រូប ក៏​បាន​ព្រលយ​ពាក្យ​និយាយ​បែប​លែបខាយ​ថា កញ្ចុះ ច្រ​វ៉ា ដូច​គាត់​នេះ មិន​ហ៊ាន​ទៅ​ក្បែរ​គេ​នោះ​ទេ ព្រោះ​ចំណី​ៗ​ធំ​គេ​បោះ​ទៅ​ឱ្យ​ត្រី​រ៉ស់ ត្រី​ឆ្តោ អស់​ទៅ​ហើយ ល្មម​ៗ​ហ៊ាន​តែ​ទៅ​ក្បែរ ត្រឡប់​មក​វិញ​ច្បាស់​ជា​ត្រូវមាត់​ថ្នាក់លើ​ជាក់​ជា​មិន​ខាន​ឡើយ​។

នេះ​ជា​ព័ត៌មាន​ដែល​យើង​ទទួល​បាន​ពី​បណ្តាញ​ប្រជាពលរដ្ឋ​ល្អ យើង​នឹង​ស្វែងរក​ព័ត៌មាន​ជាក់លាក់​មក​បង្ហាញ​ជូន​មហាជន ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ឱ្យ​បាន​ជ្រាប​កាន់តែ​ច្បាស់ ចៀសវាង​កុំឱ្យ​មានការ​ចោទប្រកាន់​ថា អ្នក​សារព័ត៌មាន​លំអៀង​។ ហើយ​ចំពោះ​ព័ត៌មាន​ជាក់លាក់ គឺ​មាន​តែ​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ទៅ​ត្រួតពិនិត្យ និង​ធ្វើការ​បង្ក្រាប​បង្ហាញ​មហាជន​ឱ្យ​បាន​ជ្រាប​តែ​ប៉ុណ្ណោះ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ