ភ្លើងឆេះហាងឌីស្កូមួយនៅអេស្ប៉ាញស្លា.ប់ច្រើននាក់
ប្រទេសអេស្ប៉ាញ ៖ យោងតាមប៉ូលិសថា មនុស្សយ៉ាងតិច១៣នាក់ បានត្រូវស្លា.ប់កាលពីព្រឹកព្រលឹម
ប្រទេសអេស្ប៉ាញ ៖ យោងតាមប៉ូលិសថា មនុស្សយ៉ាងតិច១៣នាក់ បានត្រូវស្លា.ប់កាលពីព្រឹកព្រលឹម
ប្រទេសអេស្ប៉ាញ ៖ យោងតាមប៉ូលិសថា មនុស្សយ៉ាងតិច១៣នាក់ បានត្រូវស្លា.ប់កាលពីព្រឹកព្រលឹមថ្ងៃទី១តុលា ដោយសារភ្លើងឆេះហាងឌីស្កូមួយនៅទីក្រុងMURCIE ភាគអាគ្នេយ៍អេស្ប៉ាញ។ ពួកអ្នកជួយសង្គ្រោះបន្តរុករកជនរងគ្រោះក្រោមគំនរបាក់បែក។ នេះបើតាមការអះអាងរបស់អភិបាលក្រុងនេះលោកJOSE BALLESTA ។
បណ្ដារូបភាពចេញផ្សាយដោយពួកអ្នកជួយសង្គ្រោះ បង្ហាញហាងឌីស្គូឈ្មោះTEATRE ត្រូវលេបត្របាក់ដោយអណ្ដាតភ្លើង។ ភ្លើងចាប់ឆាបឆេះនាវេលាម៉ោង៦ព្រឹកម៉ោងក្នុងស្រុក ក្នុងក្លឹបរាត្រីនោះ ស្ថិតក្នុងសង្កាត់ATALAYAS ក្រុងMURCIE។ ពួកអ្នកពន្លត់ភ្លើងអាចពន្លត់បានរហូតដល់ម៉ោង៨ព្រឹក តែអាចនៅសល់សាកសពមនុស្សក្រោមគំនរបាក់បែក ដែលភារកិច្ចរុករកពិតជាគ្រោះថ្នាក់ព្រោះអគារអាចរលំបាក់។
យោងតាមអាជ្ញាធរថា រថយន្តពន្លត់ភ្លើង១២គ្រឿង អ្នកពន្លត់ភ្លើង៤០នាក់ព្រមទាំងប៉ូលិសជាង២០នាក់ បានលើកមកជួយធ្វើអន្តរាគមន៍ពន្លត់ភ្លើងនិងជួយសង្គ្រោះ។ ផ្សែងខ្មៅខ្មួលហុយពីលើដំបូលអគារ។ ក្រៅពីមនុស្សស្លា.ប់មនុស្ស៤នាក់ទៀតក៏រងរបួសដែរ ៕
ចែករំលែកព័តមាននេះ