អភិបាលរងខេត្តមណ្ឌលគិរីដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះស្រង់ក្បាលដីរបស់ប្រជាពលរដ្ឋ
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០២ តុលា ២០២៣ លោក សាន់ ដារិទ្ឋ អភិបាលរងខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ឋ…
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០២ តុលា ២០២៣ លោក សាន់ ដារិទ្ឋ អភិបាលរងខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ឋ…
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០២ តុលា ២០២៣ លោក សាន់ ដារិទ្ឋ អភិបាលរងខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ឋ និងអាជ្ញាធរក្រុងសែនមនោរម្យ ចុះពិនិត្យស្រង់ក្បាលដីរបស់ប្រជាពលរដ្ឋ នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ដើម្បីដោះស្រាយសម្របសម្រួលក្បាលដីទាំងអស់ ក្នុងទំហំ៧៩ហិកតា ដែលត្រូវរាជរដ្ឋាភិបាលសម្រេចធ្វើអនុបយោគឲ្យទៅឯកជនអភិ
វឌ្ឍ។
លោក សាន់ ដារិទ្ឋ អភិបាលរងខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា នៅពេលនេះ ក្រុមការងារបានចុះស្រង់ឈ្មោះម្ចាស់ទំហំក្បាលដី និងកត់ត្រារាល់ដំណាំ ឬការអាស្រ័យផលនានារបស់ប្រជាពលរដ្ឋលើទីតាំងដីឯកជនរបស់រដ្ឋ (ចំការស្រល់) ដែលមាន ស.ជ.ណ របស់រាជរដ្ឋាភិបាល ធ្វើអនុបយោគរួចស្រាច់ ដើម្បីថ្នាក់ដឹកនាំខេត្តលោកពិនិត្យសំរេចដោះស្រាយបន្ថែមតាមការជាក់ស្តែង ។
លោកសាន់ ដារិទ្ធ បន្តថា ផ្ទៃដីដែលកំពុងមានបញ្ហាពាក់ព័ន្ឋខាងលើនេះ មានទំហំ៧៩ហិកតា៥អា ដោយឡែកដីដែលបងប្អូនបានធ្វើរបងព័ទ្ធជុំវិញ និងសង់ផ្ទះក្នុងបរិវេណដែលរដ្ឋបានធ្វើអនុបយោគក្រុមការងារកំពុងបន្តស្រង់ មិនទាន់អាចបញ្ជាប់ពីចំនួនពិតនៅឡើយ គិតត្រឹមវេលាម៉ោង១១ព្រឹកថ្ងៃទី០២ តុលា ២០២៣ នេះ ។
មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ