ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​នឹង​ចាត់វិធានការ​លើ​ឧកញ៉ា អ៊ុ​ច សម្បត្តិ និង​បក្សពួក​តាម​ផ្លូវច្បាប់​ជា​ធរមាន

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​ឈ្មោះ អ៊ុ​ច សម្បត្តិ ដែល​មាន​ងារ​ជា​ឧកញ៉ា និង​បក្សពួក ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន​។ ការ​ប្រកាស​របស់​ក្រសួងសុខាភិបាល បន្ទាប់​ពី​ក្រសួង​​បាន​សម្រេច​បិទ​ក្រុម​ខ្លួន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​ឈ្មោះ អ៊ុ​ច សម្បត្តិ ដែល​មាន​ងារ​ជា​ឧកញ៉ា និង​បក្សពួក ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន​។ ការ​ប្រកាស​របស់​ក្រសួងសុខាភិបាល បន្ទាប់​ពី​ក្រសួង​បាន​សម្រេច​បិទ​ក្រុម​ខ្លួន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ឈ្មោះ អ៊ុ​ច សម្បត្តិ និង​បក្សពួក នៅ​តែ​មិន​គោរព និង​មិន​អនុវត្ត​តាម​វិធានការ​របស់​ក្រសួង​ជំនាញ ហើយ​បន្ត​ធ្វើ​សកម្មភាព​វា​.​យ​ប្រ​.​ហារ​មក​លើ​ក្រសួងសុខាភិបាល ដោយ​ពុំ​មាន​មូលដ្ឋាន​សម​ស្រប និង​មាន​ចេតនា​ញុះញង់​បង្ក​ជា​ចលាចល ព្រមទាំង​បំពុលបរិយាកាស​នៅ​ក្នុង​សង្គម​ទៀត​ផង​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៣ បាន​លើក​ឡើង​ថា ក្រោយ​ពី​បាន​ទទួលស្គាល់​កំហុស​របស់​ខ្លួន គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ គ្រួសារ​កក់ក្ដៅ ឯ​.​ក នៅ​តែ​មិន​គោរព និង​មិន​អនុវត្ត​តាម​ខ្លឹមសារ​នៃ​កិច្ចសន្យា​ខាងលើ​ឡើយ ហើយ​ថែម​ទាំង​បាន​ចេញ​លិខិត​បំភ្លឺ​ជា​សាធារណៈ​លេខ ៣៦៨/HHB/២៣ ចុះ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៣ តាម​រយៈ​មេធាវី​តំណាង​របស់​ខ្លួន ដោយ​ធ្វើការ​វា​.​យ​ប្រ​.​ហារ​មក​លើ​ក្រសួងសុខាភិបាល ធ្វើ​ឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ និង​យល់​ខុស​ទៅ​លើ​ចំណាត់ការ​តាម​ផ្លូវច្បាប់​របស់​ក្រសួងសុខាភិបាល ដែល​បាន​ធ្វើ​កន្លង​មក ទើប​ក្រសួងសុខាភិបាល​ចេញ​សេចក្ដីសម្រេច​ស្តី​ពី​ការ​បិទ និង​ដកហូត​សេចក្ដីសម្រេច​ស្តី​ពី​ការ​បន្ត​សុពលភាព​គ្រឹះស្ថាន អាហរ័ណ នីហរ័ណ​ឱសថ គ្រួសារ​កក់ក្ដៅ ឯ​.​ក​។

ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា ការ​ត្រួតពិនិត្យ​គុណភាព ផលិតផល​សុខាភិបាល មាន​ជា​អាទិ៍ ឱសថ ផលិតផល​បំប៉ន​សុខភាព ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង ក្រោយ​ពេល​អនុញ្ញាត​ឱ្យ​លក់​លើ​ទីផ្សារ ជា​ភារៈកិច្ច​ចាំបាច់​ដែល​ក្រសួងសុខាភិបាល​ត្រូវ​អនុវត្ត​ជា​ប្រចាំ​។

ក្រសួង​បន្ត​ថា ក្នុង​ការ​អនុវត្ត​ភារៈកិច្ច​នេះ នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង តែងតែ​ស្រង់​យក​សំណាក​ពី​ទីផ្សារ​មក​ត្រួតពិនិត្យ​គុណភាព និង​សារធាតុ​ដែល​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​។ ការ​អនុវត្ត​នេះ ក៏​បាន​ធ្វើ​ឡើង​ផង​ដែរ​ចំពោះ​ផលិតផល​បំប៉ន​សុខភាព GINSENG PRO របស់​គ្រឹះស្ថាន អាហរ័ណ នីហរ័ណ​ឱសថ គ្រួសារ​កក់ក្ដៅ ឯ​.​ក​។ ករណី​នេះ ជា​លទ្ធ​ផល​បាន​រក​ឃើញ​ថា ផលិតផល​បំប៉ន​សុខភាព GINSENG PRO របស់​គ្រឹះស្ថាន អាហរ័ណ នីហរ័ណ​ឱសថ គ្រួសារ​កក់ក្តៅ ឯ​.​ក មាន​ផ្ទុក​នូវ​សារធាតុ Dexamethasone និង Prednisolone ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព របស់​អ្នក​ប្រើប្រាស់​។

ក្រសួង​បាន​អះអាង​ថា លោក អ៊ុ​ច សម្បត្តិ ប្រធាន​ស្ថាបនិក​របស់​គ្រឹះស្ថាន អាហរ័ណ នីហរ័ណ​ឱសថ គ្រួសារ កក់ក្តៅ ឯ​.​ក បាន​ទទួលស្គាល់​ថា ក្រុមហ៊ុន គ្រួសារ​កក់ក្ដៅ ឯ​.​ក ពិតជា​បាន​ផ្សព្វផ្សាយ ចែក​ចាយ និង​លក់​ផលិតផល​បំប៉ន​សុខភាព GINSENG PRO B/Bott./30Caps ដែល​ក្រសួងសុខាភិបាល​បាន​ធ្វើការ​វិភាគ​រក​ឃើញ​មាន​ផ្ទុក​សារធាតុ Dexamethasone និង Prednisolone ប្រាកដ​មែន​។ ហើយ​បាន​ធ្វើ​កិច្ចសន្យា​នា​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ក្រសួងសុខាភិបាល ៖

១/. ទទួលយក​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​លុប​លេខ​ប​ញ្ញិ​កា និង​ចេញ​សេចក្ដី ជូន​ព័ត៌មាន​ជូន​ដល់​សាធារណជន​ជ្រាប​ពី​បញ្ហា​គុណភាព​របស់​ផលិតផល​បំប៉ន​សុខភាព GINSENG PRO B/Bott./ 30 Caps & GINSENG PRO B/Bott./ 60 Caps​។

២/. ប្រមូល​ផលិតផល​បំប៉ន​សុខភាព GINSENG PRO B/Bott/ 30 Caps និង GINSENG PRO B/Bott./ 60 Caps ទាំង​អស់ពី​ទីផ្សារ ហើយ​ធ្វើ​របាយការណ៍​ជូន​ក្រសួងសុខាភិបាល មិន​ឱ្យ​លើស​ពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣​។

៣/. ផលិតផល​បំប៉ន​សុខភាព GINSENG PROB/Bott/ 30 Caps និង GINSENG PRO B/Bott./ 60 Caps ដែល​បាន​ប្រមូល​ពី​ទីផ្សារ និង​ផលិតផល GINSENG, PRO B/Bott./30Caps ចំនួន ១៦៧០ ប្រអប់ ដែល​ត្រូវ​បាន​ឃ្លុំបេ​ទុក ដោយ​ក្រសួងសុខាភិបាល ត្រូវ​ស្នើ​សុំ​កម្ទេច​ចោល​តាម​បច្ចេកទេស​មក​ក្រសួងសុខាភិបាល ដោយនៅ​ពេល​កម្ទេច​ត្រូវ​មានការ​ចូលរួម​ពី​មន្ត្រី​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង មិន​ឱ្យ​ហួស​ពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣​។

៤/. ទទួល​យល់ព្រម​ការ​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ចំនួន​៥​លាន​រៀល ជូន​ក្រសួងសុខាភិបាល ចំពោះ​ករណី​ប្ដូរ​ទីតាំង​គ្រឹះស្ថាន អាហរ័ណ នីហរ័ណ​ឱសថ គ្រួសារ​កក់ក្ដៅ ឯ​.​ក ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​។

៥/. បញ្ឈប់​ការ​ផ្សព្វផ្សាយ ចែកចាយ ឬ​លក់​ផលិតផល GINSENG PRO B/Bott/30Caps និង GINSENG PRO B/Bott./ 60 Caps ចាប់ពី​ពេល​ចុះ​កិច្ចសន្យា​តទៅ ដោយ​យល់ព្រម​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ