ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​វាក់អើ​រ៉ឺម៉កម៉ូតូ​លក់​ម្ហូប​​បើក​ឆ្លងផ្លូវ គេចមិនទាន់ ​ពន្លះពេញទំហឹង​

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ដោយ​បែ.ក​ព.ងស្វាស ខណៈ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម

រាជធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ដោយ​បែ.ក​ព.ងស្វាស ខណៈ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុ.ក​ជាមួយ​ម៉ូតូ​សណ្ដោង​រទេះ​លក់​ម្ហូប​១​គ្រឿង ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍ ​ហើយ​ឆ្លងផ្លូវ​ថែម​ទៀត បន្ទាប់​មក​បុ​រ​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​។

​ហេតុ​​ការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័​ត៌​​មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GG-5266 ក្នុង​ល្បឿន​លឿន​ពី​លិចទៅ​កើត​ ។​ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​ម៉ូតូ​សណ្ដោង​រទេះ​លក់​ម្ហូប​១​គ្រឿង​បើក​ដោយ​ស្ត្រី​ម្នាក់​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​ចរាចរ​ណ៍​ពី​កើត​ទៅ​លិច រួច​បាន​បត់​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​រង​គ្រោះ​វាក់​ជាន់​ហ្វ្រាំង​ឈប់​ក៏​មិន​ទាន់​ គេច​ចេញ​ក៏​មិន​ផុត ក៏​បាន​ជ្រុល​ទៅ​បុ.ក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួសធ្ងន់​បែ.ក​ព.ងស្វាស​តែ​ម្ដង​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​រូប​នោះ​ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក​និង​នគរបាល​ចរាចរ​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​ម៉ូតូ ព្រម​ទាំ​ម៉ូតូ​សណ្ដោង​រទេះ​លក់​ម្ហូប​ទៅ​រក្សា​ទុក​នៅ​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍​ខណ្ឌ រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់នៅពេលក្រោយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ