រាជធានីភ្នំពេញ ៖ ឪពុកម្តាយតែងមានទំនោរថា សកម្មភាពរបស់ពួកគេ ជាការជួយកូនឱ្យទទួលបានជោគជ័យ ។ ប៉ុន្តែកុមារត្រូវការជំនួយកាន់តែខ្លាំងឡើងក្នុងការរៀនពីរបៀបបរាជ័យ ។ ការមិនរៀនអត់ធ្មត់នឹងការបរាជ័យធ្វើឱ្យកុមារងាយរងគ្រោះដោយសារការថប់បារម្ភ ។ វាអាចនាំទៅរកការដួលរលំនៅពេលចៀសមិនរួចពិការរបរាជ័យកើតឡើង មិនថា វាកើតឡើងនៅក្នុងថ្នាក់មត្តេយ្យសិក្សា ឬមហាវិទ្យាល័យទេ ។ ហើយប្រហែលជាសំខាន់ជាងនេះទៅទៀត វាអាចធ្វើឱ្យក្មេងៗបោះបង់ការព្យាយាម ឬសាកល្បងអ្វីដែលថ្មី ។

មានគន្លឹះខ្លី ៣ បង្រៀនកូនអ្នកអំពី «ការបរាជ័យ» ៖
១. បង្ហាញការយល់ចិត្ត ៖ ការយល់ចិត្តកូនរបស់អ្នក ទទួលស្គាល់ថា កូនមានទុក្ខ ។ កុំគ្រាន់តែនិយាយថា «មិនអីទេ ! កូននឹងធ្វើឱ្យកាន់តែប្រសើរឡើងនៅពេលក្រោយ» ។ វាជាការមិនត្រឹមត្រូវក្នុងការបំបាត់អារម្មណ៍តានតឹង និងការខកចិត្តរបស់កុមារ ។ ផ្ទុយទៅវិញ ឪពុកម្ដាយត្រូវប្ដូរភាសារបស់ពួកគេថា «ប៉ាឃើញថា កូនពិតជាខកចិត្ត ប៉ាដឹងថា អ្នកពិតជាចង់ធ្វើឱ្យបានល្អជាងនេះ» ។

២. ធ្វើខ្លួនអ្នកជាគំរូ ៖ អ្នកអាចពន្យល់ថា ការបរាជ័យ គឺជាផ្នែកមួយនៃជីវិត ហើយកើតឡើងចំពោះមនុស្សគ្រប់រូប សូម្បីតែអ្នកក៏ដោយ ។ អ្នកអាចចែករំលែកឧទាហរណ៍នៃ «ការបរាជ័យ»ដែលអ្នកធ្លាប់មាន និង «វិធីដោះស្រាយការខកចិត្តរបស់អ្នក» ។

៣. ធ្វើឱ្យវាក្លាយជាពេលវេលាដែលអាចបង្រៀនបាន ៖ ការបរាជ័យរបស់កុមារ គឺជាឱកាសសម្រាប់ឪពុកម្តាយក្នុងការបង្រៀនអំពីការទទួលយក និងជំនាញដោះស្រាយបញ្ហា ។ អ្នក និងកូនរបស់អ្នកអាចព្យាយាមបង្កើតអ្វីដែលគេអាចធ្វើបាននៅពេលបន្ទាប់ ដើម្បីទទួលបានឱកាសជោគជ័យកាន់តែប្រសើរ ។ ជាឧទាហរណ៍ តើពួកគេអាចសិក្សាបន្ថែម ឬនិយាយជាមួយគ្រូអំពីបញ្ហាដែលពួកគេកំពុងមានមុនពេលធ្វើតេស្តដែរ ឬទេ ? វាជាតុល្យភាពនៃការទទួលយក និងការផ្លាស់ប្តូរ ។ និយាយអំពីការទទួលយកថា ស្ថានភាពនោះជាអ្វី ហើយបង្កើតការអត់ឱនចំពោះការខកចិត្ត ខណៈពេលដែលសួរថា តើយើងអាចផ្លាស់ប្តូរអ្វីមួយនៅពេលអនាគត ។ តើយើងអាចរៀនសូត្រអ្វីពីរឿងនេះបានទេ ? ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ ទី ១ ដល់ទី ១២ បន្តទទួលចុះឈ្មោះចូលរៀនរៀងរាល់ថ្ងៃ ។ សាលារៀនផ្តល់ជូនការបញ្ចុះ តម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់ការចុះឈ្មោះចូលរៀន ជាលក្ខណៈគ្រួសារ ឬពីរកម្មវិធី និងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់ គ្រង សាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផង ដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ