ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ម្នាក់ ​ជួបគ្រោះ​អកុសល​ត្រង់​ចំណុច​ផ្លូវ​បំបែកជា​​​៤ មុខ​វត្ត​អូរ​ច្រា​

7 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មន្ត្រី​នៃ​មន្ទីរ​ពាណិជ​កម្ម​ខេត្ត​ប៉ៃលិន បាន​ស្លា.ប់​ភ្លាម​

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មន្ត្រី​នៃ​មន្ទីរ​ពាណិជ​កម្ម​ខេត្ត​ប៉ៃលិន បាន​ស្លា.ប់​ភ្លាម​ៗ នៅ​នឹង​កន្លែងកើតហេតុ​ ខណៈ​​​បុរសរងគ្រោះ​​ស្រវឹងជោកជាំ ហើយ​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន ត្រង់​ចំណុច​ផ្លូវ​កោង លុះ​បួង​ចង្កូត​មិន​ទាន់ក៏​ជ្រុល​ទៅ​បុ.ក​ខឿន​ក្បែរ​ចិញ្ចើម​ផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ស្លា.ប់​តែ​ម្តង​។

ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង១០និង១២​នាទី​យប់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​៤ មុខ​វត្ត​អូរ​ច្រា ស្ថិត​នៅ​ក្នុងភូមិ​អូរ​ចា​កណ្ដាល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន​ ។

​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្តឈ្មោះ ព្រហ្ម កា​ម៉ុល ហៅ​គក់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន រស់នៅ​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​បើកបរ​រថយន្ត​ម៉ាក​បា​ឡែ​ន ស៊េរី​ឆ្នាំ​2003 ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ បាត់ដំបង 2A-97​43 ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុ.ក​ឃឿ​ន​ក្បែរ​ចិញ្ចើម​ផ្លូវ​ដោយ​ខ្លួនឯង ក្នុង​ស្ថានភាព​ស្រវឹង ដែល​បើកបរ​ក្នុង​ទិស​ដៅ​ពី​ខាងកើត​ឆ្ពោះទៅ​ទិស​ខាងលិច បណ្តាល​ឱ្យ​ស្លា.ប់​នៅ​នឹង​កន្លែង​។

បច្ចុប្បន្ន ស.ព​ជន​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ