ខេត្តប៉ៃលិន៖ ទណ្ឌិតម្នាក់ បានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ខណ:ដែលគាត់មានអាការ:មិនស្រួល ហើយក៏ត្រូវបានអនុរក្សពន្ធនាគារ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត។ តែជាអកុសល ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យពិនិត្យឃើញថា គាត់បានដាច់ខ្យល់តែម្តង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣ និង៣០នាទី រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ទណ្ឌិតដែលស្លា.ប់ មាន ឈ្មោះ ហម នី ភេទប្រុស អាយុ ៦១ឆ្នាំ មានទីលំនៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពដដែល បន្តទៀតថា ទណ្ឌិតខាងលើ ជាប់ពន្ធនាគារខេត្តប៉ៃលិន ក្នុងបទល្មើស ប្រទូស្ត.កេរ្តិ៍.ខ្មា.ស មានស្ថានទម្ងន់ទោស ដោយត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយ:ពេល ០៣ឆ្នាំ ហើយមកដល់ពេលនេះ អនុវត្តទោសបានចំនួន ១ឆ្នាំ ៥ខែ។
ប្រភពដដែលបញ្ជាក់ថា ស.ពទណ្ឌិត ត្រូវបានក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កម្លាំងជំនាញកោសល្យវិច័្ចយ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងស្យវិច័យ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ធ្វើកោសល្យវិច័យ ពិនិត្យឃើញថា ស.ពពិតជាស្លា.ប់ មុនទៅដល់មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ដោយសារជំងឺគាំងបេះដូង ពិតប្រាកដមែន។
ក្រោយពិនិត្យរួច ស.ពត្រូវបានកម្លាំងពន្ធនាគារខេត្តប៉ៃលិន យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ នីយ៉ា

ចែករំលែកព័តមាននេះ