ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បញ្ចូល​លក្ខន្តិកៈ​រដ្ឋ​នុយក្លេអ៊ែរ​ក្នុង​រដ្ឋធម្មនុញ្ញរបស់ខ្លួន​ហើយ​

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​ KCNA រាយ​ការ​ណ៍​នា​ព្រឹក​ថ្ងៃ​ទី​២៨​ កញ្ញា​ ថា

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​ KCNA រាយ​ការ​ណ៍​នា​ព្រឹក​ថ្ងៃ​ទី​២៨​ កញ្ញា​ ថា ប្រទេស​នេះ​បាន បញ្ចូល​លក្ខន្តិកៈ​រដ្ឋ​នុយ​ក្លេ​អ៊ែ​រ​ក្នុង​រដ្ឋធម្មនុញ្ញ្ញ​របស់​ខ្លួន​ហើយ​។

មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ ជុង​អ៊ុ​ន​ ថ្លែង ថា នោះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ដែល​ផ្ដល់​កម្លាំង​នយោបាយ សម្រាប់​ពង្រឹងសមត្ថភាព​ការពារ​ជាតិ​។ លោក​ថា​នយោបាយ​កសាង​កម្លាំង​នុយក្លេអ៊ែរ​របស់​ប្រទេស បាន​ក្លាយទៅជា​អចិន្ត្រៃយ៍ ក្នុង​ឋានៈ​ជា​ច្បាប់រដ្ឋធម្មនុញ្ញ​។ ក្នុង​កិច្ចប្រជុំ​មួយ​របស់​សភាជាតិ ដែល​ធ្វើ​ពី​ថ្ងៃ​ទី​២៦​ដល់​២៧​កញ្ញា លោក​គី​ម​ជុង​អ៊ុ​ន​បន្ត​ថា គ្មាន​នរណា​ម្នាក់​ចំអកឡកឡឺយ​ចំពោះ​រដ្ឋធម្មនុញ្ញ​បាន​ឡើយ​។

កាលពី​ឆ្នាំទៅ​មិ​ញ​កូរ៉េ​ខាងជើង​ដែល​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​៦​លើក​រួច​ហើយ ពី​ឆ្នាំ​២០០៦​ទៅ​២០១៧​នោះ ធ្លាប់​ប្រកាស​លទ្ធិ​ថ្មី​មួយ​ដែល​ថា លក្ខន្តិកៈ​ជា​មហាអំណាច​នុយក្លេអ៊ែរ​របស់​ខ្លួន​មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ ហើយ​អនុញ្ញាត​ឲ្យ​ធ្វើការ​វាយប្រហារ​នុយក្លេអ៊ែរ​បង្ការ ក្នុង​ករណី​មានការ​គំរា.មកំហែង​ប្រឆាំង​របប​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ