ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើម​ធ្វើតេស្ដ​ទឹកនោម​រក​សារធាតុ​ញៀ.ន លើ​មន្ដ្រី​ពន្ធនាគារ និង​ជន​ជាប់​ឃុំ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួងមហាផ្ទៃ បាន​សម្រេច​ធ្វើ​ប្រតិបត្តិការ​ធ្វើតេស្ត​

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួងមហាផ្ទៃ បាន​សម្រេច​ធ្វើ​ប្រតិបត្តិការ​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀ.ន លើ​មន្ត្រី​ពន្ធនាគារ​ទូ​ទាំង​ប្រទេស និង​ជន​ជាប់​ឃុំ​ដែល​មានការ​សង្ស័យ​ប្រើប្រាស់​សារធាតុ​ញៀ.ន​។

ការ​សម្រេច​ធ្វើតេស្ដ​នេះ បន្ទាប់​ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ប​ហា​ផ្ទៃ កាលពី​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ណែនាំ​ឲ្យ​គ្រប់​អង្គភាព ត្រូវ​រឹត​បន្តឹង​ចំពោះ​បញ្ហា​គ្រឿងញៀ.ន​។

យោង​តាម​សេចក្ដីណែនាំ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ នា​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៣ លោក​ឈ​ន សា​ណាត ​អគ្គនាយក​ពន្ធនាគារ​បាន​ថ្លែង​ថា «​ក្នុង​ន័យ​នេះ ដើម្បី​ធានា​ប្រសិទ្ធិ​ភាព​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​ពន្ធនាគារ នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី ខេត្ត ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ទទួល​បានការ​ជឿ​ទុកចិត្ត ពី​មជ្ឈដ្ឋាន​ទូទៅ អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​ធ្វើតេស្ត​រក​សារធាតុ​ញៀ.ន លើ​មន្ត្រី​ពន្ធនាគារ​ពន្ធនាគារ​ជា​ទូទៅ និង​ជន​ជាប់​ឃុំ​ដែល​មានការ​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀ.ន​ក្នុង​ក្រប​ខណ្ឌ ទូ​ទាំង​ប្រទេស បន្ទាប់​ពី​សេចក្ដីណែនាំ​នេះ​ត្រូវ​បាន​ដាក់​ចេញ​»​។

លោក​អគ្គនាយក​បន្ដ​ថា សម្រាប់​ការ​ចុះ​ប្រតិបត្តិការ​ធ្វើតេស្ត​រក​សារធាតុ​ញៀ.ន​ជាក់ស្ដែង នឹង​ដឹក​នាំ​ចុះ​អនុវត្ត​ផ្ទាល់​ដោយ អគ្គនាយកដ្ឋាន​ពន្ធនាគារ សហការ​ជាមួយ​មន្ត្រី​ពេទ្យ​ពន្ធនាគារ​គោលដៅ​នីមួយ​ៗ ដោយ​មិន​មានការ​ជូនដំណឹង​ជា​មុន​។ ក្នុង​ករណី​រក​ឃើញ​ថា មន្ត្រី​ពន្ធនាគារ​មាន​ចេតនា​គេចវេស​ក្នុង​ការ​មិន​ចូលរួម​សហការ​ធ្វើ​តេស្ដ ឬ​រក​ឃើញ​មាន​សារធាតុ​ញៀ.ន អគ្គនាយកដ្ឋាន​ពន្ធនាគារ នឹង​គោរព​ស្នើ​សុំ​គោលការណ៍​សម្រេច​ពី​ក្រសួង ដើម្បី​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល​នានា និង​វិធានការ​ផ្លូវច្បាប់​ជា​ធរមាន​។

សូម​ជម្រាប​ថា​ ករណី​គឿ​ង​ញៀ.ន​ត្រូវ​បាន​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​បាន​ប្រកាស​លុប​បំបាត់​ឲ្យ​បាន​ក្នុង​នោះ​បាន​ដាក់​នៅ​ក្នុង​គោល​ការ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​។

បញ្ហា​គ្រឿងញៀ.ន​នេះ​ដែរ​ ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្ម​ណ៍​យ៉ាង​ខ្លាំង​ព្រោះថា​នៅ​តាម​តំបន់​ពី​ប្រជុំជន​មានការ​ប្រើប្រាស់​និង​ចែក​គ្រឿងញៀ.ន​នេះ​ស្ទើ​គ្រប់កន្លែង​។ ការ​ប្រើប្រាស់​គ្រឿងញៀ.ន​នេះ​ដែរ​ បាន​បង្កើត​ឲ្យ​មាន​ករណី​ចោរលួច​ប្ល.ន់ គ្រោះថ្នាក់​ចរាចរណ៍ និង​ឃា.តកម្ម​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ