ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​៤ទីតាំង​ និងកន្លែងកែ​ច្នៃ​ផលិត​គ្រឿងញៀ.ន ឃាត់ខ្លួន​០​៥​នាក់ និង​សារធាតុ​ផ្សំជិត​២៣​គីឡូក្រាម

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ក្រោម​ការ​ដឹកនាំ​កម្លាំង​បង្ក្រាប​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី គល់ យី…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ក្រោម​ការ​ដឹកនាំ​កម្លាំង​បង្ក្រាប​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការ​រង ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ ចំនួន​៤​ទីតាំង ក្នុង​រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ទោ មៀ​ច ឈួ​ន​ស៊ី​ម៉ូ​លី​ន នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ​កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​បាន​ចំនួន​០៥​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ រួម​មាន ៖
ទី​១-​ឈ្មោះ ជ័យ ឆៃ​យ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ
ទី​២-​ឈ្មោះ ចាន់ លី​ម៉ឹង ហៅ វីត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ
ទី​៣-​ឈ្មោះ យឹ​ម ម៉ា​រី​ណែ​ត ភេទ​ស្រី អាយុ​៤០​ឆ្នាំ
ទី​៤-​ឈ្មោះ អ៊ុ​ក សំ​អន ហៅ យ៉ាំ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ
និង​ទី​៥-​ឈ្មោះ វ៉ា​ន់ រ៉ា​ឌី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។

សមត្ថកិច្ច ចាប់​បាន​និង​ដកហូត​វត្ថុ​តាង រួម​មាន​៖ ថ្នាំ​ញៀន​ម្សៅ​កញ្ចប់ ប្រភេទ MDMA សរុប​ចំនួន ៨៩​កញ្ចប់ ទំងន់ ៩៣៥​ក្រាម​។ ឧបករណ៍​កែ​ច្នៃ ផលិត​គ្រឿងញៀន មួយ​ចំនួន និង​សារធាតុ​ផ្សំ សរុប​ទំងន់ ២២​គីឡូក្រាម ។

សមត្ថកិច្ច បាន​បញ្ចា​ក់ថា គោលដៅ​ទាំង​៤ ដែល​សមត្ថកិច្ច​បាន​បង្ក្រាប​នោះ រួម​មាន ៖

គោលដៅ​ទី​១៖ នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវ​១៧៩ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ និង​ដកហូត​បាន ថ្នាំ​ញៀន​រូប​ផ្លែ​ឈើ ចំនួន ២០​កញ្ចប់ ។

គោលដៅ​ទី​២៖ នៅ​ចំណុច​ផ្ទះ​លេខ​៧៩ ផ្លូវ​០៤​បេ ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​ថ្នាំ​ញៀន​ចំនួន​៦៦​កញ្ចប់ ។

គោលដៅ​ទី​៣៖ នៅ​ចំណុច​បន្ទប់​ជួល ភូមិ​ស្វាយ​តា​អុក​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ រួម​នឹង​ថ្នាំ​ញៀន ចំនួន​០៣​កញ្ចប់ និង​សារធាតុ​ផ្សំ​ទំងន់ ៥​គីឡូក្រាម ។

គោលដៅ​ទី​៤៖ នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​៣៥៥ ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារ​អំពៅ ដែល​ក្រុម​បក្ខពួក​ជនសង្ស័យ​ជួល​សម្រាប់​ទុក​កែ​ច្នៃ​ផលិត​គ្រឿងញៀន ដោយ​ដកហូត​វត្ថុ​តាង ឧបករណ៍​កែ​ច្នៃ​មួយ​ចំនួន និង​សារធាតុ​ផ្សំ​ទំងន់ ១៧​គីឡូក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ