ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សន្និបាត​សុខ​ភាព​ពិភពលោក​លើ​កទី64

14 ឆ្នាំ មុន

​សន្និបាត​សុខ​ភាព​​ពិភព​លោក​លើកទី៦៤ ត្រូវ​បានបើក​ធ្វើ​កាលពីថ្ងៃទី១៦ ឧសភា នៅទី​ក្រុង​ហ្សឺណែវ ដើម្បីពិនិត្យ​ពី​នយោបាយ​​នានា​របស់​អង្គ​ការ​សុខភាព​ពិភពលោក ​និងពីបញ្ហា​​ទាំង​ឡាយ​​នៃសុខភាព​សា​ធារណៈ ។ ​ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ឧសភា ​សន្និបាត​​​ប្រចាំ​ឆ្នាំ​ស្តីពីសុខភាពនេះ​នឹង​​ពិភាក្សា​គ្នា​ពីបញ្ហា ​​ទាំង​ឡាយ​​ដូចតទៅ​​​ការរៀបចំ​ចំពោះ​ការ​ទប់​ទល់​នឹង​ការឆ្លង​រាល​ដាល​ នៃជំងឺ​គ្រុនផ្តា​សាយ​​ ការ​ផ្លាស់​ប្តូរ​​​នៃវីរុស​​គ្រុន​ផ្តាសាយ​​ និង​ការទទួល​​បាន​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កញ្ជ្រិល និងការ​បំផ្លាញ ​វីរុស​នៃជំងឺ​​កញ្ជ្រិល

សន្និបាត​សុខ​ភាព​​ពិភព​លោក​លើកទី៦៤ ត្រូវ​បានបើក​ធ្វើ​កាលពីថ្ងៃទី១៦ ឧសភា នៅទី​ក្រុង​ហ្សឺណែវ ដើម្បីពិនិត្យ​ពី​នយោបាយ​​នានា​របស់​អង្គ​ការ​សុខភាព​ពិភពលោក ​និងពីបញ្ហា​​ទាំង​ឡាយ​​នៃសុខភាព​សា​ធារណៈ ។ ​ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ឧសភា ​សន្និបាត​​​ប្រចាំ​ឆ្នាំ​ស្តីពីសុខភាពនេះ​នឹង​​ពិភាក្សា​គ្នា​ពីបញ្ហា ​​ទាំង​ឡាយ​​ដូចតទៅ​​​ការរៀបចំ​ចំពោះ​ការ​ទប់​ទល់​នឹង​ការឆ្លង​រាល​ដាល​នៃជំងឺ​គ្រុនផ្តា​សាយ​​ ការ​ផ្លាស់​ប្តូរ​​​នៃវីរុស​​គ្រុន​ផ្តាសាយ​​ និង​ការទទួល​​បាន​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កញ្ជ្រិល និងការ​បំផ្លាញ ​វីរុស​នៃជំងឺ​​កញ្ជ្រិល ​ការផ្គត់​ផ្គង់​​​ហរិញ្ញវត្ថុរបស់​​អង្គ​ការ​សុខភាព​ពិភពលោក យន្ត​ការ​ត្រួតពិនិត្យ  និង​បង្ការ​​ជំងឺ​​អាសន្ន​រោគ​ ព្រម​ទាំង​គម្រោង​​យុទ្ធ សាស្ត្រ​អេដស៍ ​២០១១-២០១៥  របស់​អង្គ​ការ​​សុខភាព​ពិភពលោក ។
ក្នុង​ចំណោមបញ្ហា​ទាំងឡាយ​​ដែលបញ្ចូល​ក្នុង​របៀប​វារៈ​​រួមមានការចិញ្ចឹម​​ទារក​និង​កុមារ ​និងការបង្ការ​ជំងឺ​ដំបៅលើកុមារ គ្រោះថ្នាក់​នានា​របស់​យុវវ័យ និងសុខភាព​ ការគ្រប់គ្រង​សន្តិ​សុខ​ទឹក​ស្អាត ​និង​ការគ្រប់គ្រង​កាកសំណល់ ​ការ​លុប​បំបាត់​ចោលជំងឺ​​ស្វិត​ដៃជើង ​ការផ្លាស់ប្តូរ​បរិយាកាស​ និងការ​បង្ការ​សុខភាព និងការ​ត្រួត​ពិនិត្យ​ជំងឺ​​ដែលមិនឆ្លង​ព្រម​ទាំង​ជំងឺគ្រុន​ចាញ់ ។
សន្និបាត​​សុខភាព​ពិភព​លោក​ គឺជា​កិច្ច​ប្រជុំ ​​ប្រចាំឆ្នាំ​មួយរបស់រដ្ឋ​១៩៣ ជា​សមាជិក​របស់​អង្គ​ការ​សុខភាព​ពិភពលោក ហើយ​វា​ជា​អង្គ​ការ​កំពូល​ដែលមានសិទ្ធិ​ធ្វើការ​សម្រេច​ចិត្ត​​របស់​អង្គ​ការ​​សុខភាព​ពិភព​លោក​​ដែល​កំណត់ពី​នយោ​បាយ​របស់អង្គ​ការនេះ​ហើយ​អនុម័ត​ថវិកា ៕