ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក​ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួម​នៅ​សមុទ្រ​ខាងកើត

1 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា ក្រុង​សេ​អ៊ូ​ល​និង​ក្រុង​វ៉ា​

កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា ក្រុង​សេ​អ៊ូ​ល​និង​ក្រុង​វ៉ា​ស៊ីន​តោន បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​២៥​កញ្ញា សមយុទ្ធ​យោធា​ជើង​ទឹក​រួម​ក្នុង​សមុទ្រ​ខាងកើត ក្នុង​គោលបំណង​ពង្រឹង​ស្ថានភាព​រៀបចំ ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ខាង​យោធា​កាន់តែ​ខ្លាំង​ឡើង​របស់​កូរ៉េ​ខាងជើង​។

តាម​កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង​ថា សមយុទ្ធ​រយៈពេល​៣​ថ្ងៃ​នោះ​ចូលរួម​ដោយ​នាវាចម្បាំង​៩​គ្រឿង​និង​យន្តហោះ​ល្បាត​២​គ្រឿង​របស់​ប្រទេស​ទាំង​២​។ ក្នុង​ចំណោម​នាវាចម្បាំង​ទាំងនេះ​មាន​នាវាមុជទឹក​កូរ៉េ​ខាងត្បូង​២​គ្រឿង និង​នាវា​ពិឃាត​របស់​ប្រទេស​នេះ​១​គ្រឿង​ព្រមទាំង​នាវា​ពិឃាត​អា​មេ​រិ​ក​២​គ្រឿង​។

កង ម៉ា​រី​ន​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ថា សមយុទ្ធ​ប្រឆាំង​នាវាមុជទឹក​និង​បាញ់​គ្រាប់​ពិត​នោះ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​ប្រតិបត្តិការ​និង​កិច្ចសហការ​គ្នា របស់​ស​ម្ព័ន្ធ​មិត្ត​ពេល​កំពុង​មានការ​គំរាមកំហែង​នុយក្លេអ៊ែរ​និង​បាលី​ស្ទិ​ក​កាន់តែ​ខ្លាំង​ឡើង​របស់​ក្រុង​ព្យុ​ង​យ៉ាង ក្នុង​នោះ​មានការ​បាញ់​បង្ហោះ​កាំជ្រួច​អវកាស​និង​ការ​បង្ហាញ​នាវាមុជទឹក​ថ្មី​មួយ​។

កូរ៉េ​ខាងជើង​បន្ត​បង្កើន​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ដោយ​គ្រោង​ធ្វើការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​យោធា​ជា​ថ្មី​ទៀត​នា​ខែ​ខាង​មុខ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​បាញ់​បញ្ជូន​២​លើក​កាលពី​ខែឧសភា​និង​ខែសីហា​។ ក្រុង​ព្យុ​ង​យ៉ាង​ក៏​រៀបចំ​ពិធី​បង្ហាញ​នាវាមុជទឹក វាយប្រហារ​នុយក្លេអ៊ែរ​តាក់​ទិ​ក​ក្នុង​ខែកញ្ញា​នេះ​ដែរ​។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​YOON SUK YEOL កាលពី​ថ្ងៃ​ទី​២៦​កញ្ញា​បាន​ធ្វើការ​ព្រមាន​ម៉ឺង​ម៉ាត់​ចំពោះ​កូរ៉េ​ខាងជើង ដោយ​ថ្លែង​ថា សម្ព័​នភា​ព​កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក​នឹង​បញ្ចប់​របប​នោះ បើ​ហ៊ាន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​។ លោក​លើក​ឡើង​បែប​នោះ​ក្នុង​សុន្ទរកថា​ដែល​លោក​ថ្លែង​នា​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​៧៥​នៃ​ការ​បង្កើត​កងទ័ព​កូរ៉េ​ខាងត្បូង​(​ថ្ងៃ​ទី​១​តុលា​)​។ ក្នុង​ពិធី​ដែល​ប្រារព្ធ​ធ្វើ​នៅ​មូលដ្ឋាន​អាកាសចរណ៍​ក្រុង​សេ​អ៊ូ​ល​ស្ថិត​នៅ​ភាគ​ខាងត្បូង​រដ្ឋធានី​នេះ លោក​YOON​អះអាង​ថា របប​កូរ៉េ​ខាងជើង​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា អាវុធ​នុយក្លេអ៊ែរ​ដាច់ខាត​មិន​អាច​ធានា​សន្តិសុខ​របស់​ខ្លួន​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ