ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ៣នាក់​បង​ប្អូន​លោត​តោងរាន​ព្រះភូមិ​បាក់​សង្កត់របួស​ធ្ងន់២ស្រាល១

14 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ កុមារ​៣​នាក់​បង​ប្អូន​បាន​ត្រូវ​​រាន​​ព្រះ​ភូមិ​បាក់​ធា្ល​ក់​សង្កត់​បណ្តាល​ឱ្យ​របួស​ធ្ងន់​​​២​នាក់ និង​​ស្រាលម្នាក់ កាល​ពី​វេលា​ម៉ោង​៥ ​និង​៣០​នាទី ​ល្ងាច​ថ្ងៃ​ទី​១៣​ឧសភា ក្នុង​ដី​ភូមិ​ដែល​គេ​ទិញ​ទុកចោល​ខាងលិច​ផ្ទះ​កុមា​រ​រង​គ្រោះ​​ប្រមាណ​១០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ទួល​រកា ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ។ កុមា​ររង​គ្រោះ​ទាំង​៣​នាក់

ខេត្តព្រៃវែង ៖ កុមារ​៣​នាក់​បង​ប្អូន​បាន​ត្រូវ​​រាន​​ព្រះ​ភូមិ​បាក់​ធា្ល​ក់​សង្កត់​បណ្តាល​ឱ្យ​របួស​ធ្ងន់​​​២​នាក់ និង​​ស្រាលម្នាក់ កាល​ពី​វេលា​ម៉ោង​៥ ​និង​៣០​នាទី ​ល្ងាច​ថ្ងៃ​ទី​១៣​ឧសភា ក្នុង​ដី​ភូមិ​ដែល​គេ​ទិញ​ទុកចោល​ខាងលិច​ផ្ទះ​កុមា​រ​រង​គ្រោះ​​ប្រមាណ​១០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ទួល​រកា ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ។ កុមា​ររង​គ្រោះ​ទាំង​៣​នាក់​ មាន​១-​ឈ្មោះ​ហាក់ សុធា អាយុ​​៩​ឆាំ្ន​ បែកប្រអប់​ជើង​​ខាង​សាំ្ដ​ របួសធ្ងន់ ​២-​ឈ្មោះ​នាង សិលា អាយុ​១១​ឆាំ្ន​ បែកក្បាល​ និង​​បាក់ដៃ​ខាងឆ្វេង​ របួសធ្ងន់ និង​​៣-​ឈ្មោះ​នាងចាន់​បូ​រី ​អាយុ​៦​ឆាំ្ន​ របួស​ស្រាល​ ។

តាម​ការ​រៀបរាប់​របស់​កុមា​រា​​នាង​សិលា​បាន​ឱ្យ​ដឹង​ថា ​រូបគេ​និង​ប្អូនប្រុស​នាងចាន់​ បូ​រី​ ព្រម​ទាំង​ប្អូន​ជីដូនមួយ​ហាក់ សុធា​តែងតែ​នាំ​គា្ន​ទៅ​លេង​នៅ​ក្រោម​រាន​ព្រះ​ភូមិ​នោះ​ជា​រៀងរាល់ថ្ងៃ ប៉ុន្ដែ​មិន​ដែល​លោត​តោង​រាន​ព្រះ​ភូមិ​ទេ​ ។ នៅ​ថ្ងៃ​កើតហេតុ​ ខណៈ​កំពុង​អង្គុយ​លេង​នៅ​ក្រោម​រាន​ព្រះ​ភូមិ​ ស្រាប់តែប្អូន​របស់​ខ្លួន​ឈ្មោះ​ហាក់ សុធា​ បបួល​គ្នា​លោត​តោង​​រាន​ព្រះ​ភូមិ ​ហើយ​​ក៏​លោត​ទៅ​តោង​មុន ឃើញ​បែប​នេះ រូប​គេ​ក៏​លោត​ទៅ​តោង​ដែរ បន្ទាប់​មក​ប្អូនប្រុស​នាង​​ចាន់​បូ​រី​ ក៏​ចូល​ទៅ​បម្រុង​លោត​តោង​ដូចគ្នា ។ ពេល​នោះស្រាប់តែ​រាន​ព្រះ​ភូមិ​ធ្វើ​អំពី​​ស៊ី​ម៉ង់ត៍​ទទឹង​១​ម៉ែត្រ​ បណ្ដោយ​១,២​ម៉ែត្រ ​កំពស់​១,៦០​ម៉ែត្រ​ បាក់​ដាច់​ពី​ជើង​តាង​ធា្ល​ក់មក​សង្កត់​លើ​រូបគេ (នាង​ សិលា) និង​ហាក់ សុធា​ជាប់ រីឯ​ប្អូនប្រុស​នាង ចាន់​បូ​រី ​ក៏​ត្រូវ​ដែរ ប៉ុន្ដែ​មិន​បាន​សង្កត់​ចំទេ គ្រាន់តែ​របួសស្រាល​ ។

តាម​លោកហាក់ ប្រុស អាយុ​៣៤​ឆាំ្ន​ ជា​ឪពុក​កុមា​រាហាក់ សុធា បាន​ប្រាប់់​ថា​ នៅ​ពេល​កើតហេតុ​នោះ ​រូប​គាត់​កំពុង​អង្គុយ​ជជែក​គា្ន​លេង​ជាមួយ​អ្នក​ជិតខាង​នៅ​ខាង​មុខ​ផ្ទះ​ ស្រាប់ តែ​ឮ​សំឡេងកូន​ស្រែកយំ​ទាំង​ពីរ ទាំង​បីនាក់​ឱ្យ​ទ្រហឹង​ឡើង ។ ភា្ល​ម​នោះ​រូប​គាត់​និង​អ្នក​ជិតខាង​​នាំ​គ្នារ​ត់ទៅ​មើល​ ស្រាប់តែ​ឃើញ​រាន​ព្រះ​ភូមិ​សង្កត់​លើកូន​ជាប់​ ក៏​នាំ​គា្ន​ជួយ​គាស់​បង្ហើប​យក​កូន​ចេញ​ហើយ​ដឹក​យក​ទៅ​កាន់​គ្លីនិក​ឯកជន​មួយ ​តែ​គេ​មិន​ទទួល​ព្យាបាលក៏​ដឹក​បន្ដទៅ​កាន់​មន្ទីរពេទ្យ​បង្អែ​ក.ក​អណ្ដើក​ទៀត​ ប៉ុន្ដែ​ក្រុម​គ្រូ​ពេទ្យ​គ្រាន់​តែ​ជួយ​រុំ​របួស​ឱ្យ​ដឹក ហើយ​ក៏​ប្រាប់​ឱ្យមក​កាន់​មន្ទីរ​ពេទ្យ​ខេត្ដ​សា្វ​យ​រៀង​ ​។

ពេល​មក​ដល់​មន្ទីរពេទ្យ​ភា្ល​ម ​ក្រុម​គ្រូពេទ្យ​ក៏​យក​កុមា​រារង​គ្រោះ​ធ្ងន់ទាំង​ពីរនាក់ (​ហាក់ សុធា និងនាងសិលា) ​ទៅ​ថត​មើល​មុខរបួស​និង​​ព្យា​បាល​ភា្ល​ម​ៗ​ ។ បច្ចុប្បន្ន​នេះ​កុមា​រា​ទាំង​ពីរនាក់​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ដស្វាយ​រៀង រីឯ​កុមា​រានាង ចាន់​បូ​រី ​របួស​ស្រាល​​​ព្យា​បាល​​នៅ​ផ្ទះ ៕