ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​ទីតាំង​ស្តុក​និង​ចែកចាយ​សត្វ​មាន់​ដែល​​នាំ​ចូល​ពី​ថៃ​មក​ចែកចាយ​នៅ​កម្ពុជា

7 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ លោក​ឃ្លោក នួ​យ អភិបាលរង​ខេត្ត​បន្ទាយ​​មានជ័យ អមដំណើរ​លោក​ឈុ​ន ប៊ុ​ន​ថា…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ លោក​ឃ្លោក នួ​យ អភិបាលរង​ខេត្ត​បន្ទាយ​​មានជ័យ អមដំណើរ​លោក​ឈុ​ន ប៊ុ​ន​ថា នាយក​ទី​ចាត់​អន្តរ​វិស័យ​, លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​ប​សុ​ព្យាបាល​នៃ​មន្ទី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ចុះ​ពិនិត្យ​មើល​ទីតាំង​ស្តុក និង​ចែកចាយ​សត្វ​មាន់ នៅ​ភូមិ​ថ្មី ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។ ក្នុង​ការ​ចុះ​ទីតាំង​នេះ គឺ​ដើម្បី​ពិនិត្យ​ទៅ​តាម​ច្បាប់​អនុញ្ញាត​នៃ​ការ​នាំ​ចូល​សត្វ​មាន់​រស់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ដើម្បី​ចែកចាយ​ក្នុង​ទីផ្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

យោង​អនុសាសន៍​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ និង​លោក​ឃ្លោក នួ​យ អភិបាលរង​ខេត្ត ក៏​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ដែល​ស្តុក​សត្វ​មាន់ ដើម្បី​ចែក​ចាយ​បន្ត​ទៅ​តាម​បណ្តារ​ត្រូវ​សម្អាត​អនាម័យ​ទីតាំង​ឱ្យ​បាន​ល្អ កុំឱ្យ​មាន​ជះក្លិន​ស្អុយ និង​ធ្វើការ​សម្អាត​បរិស្ថាន​ជុំវិញ​ឱ្យ​បាន​ល្អ ។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​បសុពេទ្យ​ដែល​ប្រចាំការ​នៅ​ទីនោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ទីតាំង​ស្តុក​ចែក​ចាយ​មាន់​ខាងលើ មុន​ការ​នាំ​ចូល​សត្វ​មាន់​មក​កាន់​ទីផ្សា​កម្ពុជា ឆ្លងកាត់​កាត់​ការ​ពិនិត្យ​សុខភាព​សត្វ​យ៉ាង​ម៉តចត់​ពី​ប្រទេស​ថៃ មុន​អនុញ្ញាត​ឱ្យ​នាំ​ចូល​។ មន្ត្រី​ដដែល​បញ្ជាក់​ថា ទីតាំង​ខាងលើ មាន​ក្រុមហ៊ុន​ចំនួន​៣​ដែល​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ (​ច្បាប់​ចេញពី​អគ្គនាយកដ្ឋាន​) ដើម្បី​នាំ​ចូល​សត្វ​មាន់​ចែកចាយ​បន្ត​ទី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ ។

ដោយ​ក្រុមហ៊ុន​ទាំង​៣​មាន ១-​ក្រុមហ៊ុន​កូ ឡែ​ន (២​ច្បាប់​), ២-​ក្រុមហ៊ុន​គ​ន្ធា​រស្មី​ពេ​ជ្យ​(២​ច្បាប់​),
៣-​ក្រុមហ៊ុនហ្វា​ញ គ្រុប (២​ច្បាប់​) ដោយ​ក្នុង​មួយ​ច្បាប់​អនុញ្ញាត​ដឹក​បាន​ត្រឹមតែ​សត្វ​មាន់​២០០០​ក្បាល​​ប៉ុណ្ណោះ​។ ក្នុង​មួយ​ថ្ងៃ​ក្រុមហ៊ុន​នីមួយ​ៗ​ចេញ​ចំនួន​២​ច្បាប់ ដឹក​សត្វ​មាន់​ចន្លោះ​ពី​៣០០០ ទៅ​៤០០០​ក្បាល ។

អត្ថបទសរសេរ ដោយ