ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​យក​កាំបិត​អារ​.​ក​ផង ផឹកទឹក​អាស៊ីត​ផង​​ប៉ង​ស​.​ម្លា​ប់​ខ្លួន តែ​មិន​បាន​សម្រេច

2 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​ធ្លាប់​មាន​ប្រវត្តិ​ធ្វើ​អត្តឃាត​០២​លើក​កន្លង​មក តែ​មិន​បាន​សម្រេច ពេល​នេះ បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ជា​លើក​ទី​០៣ ដោយ​ប្រើប្រាស​កាំបិត​អារ​.​ក​ផង ផឹកទឹក​អាស៊ីត​ផង នៅ​តែ​មិន​បាន​សម្រេច ហើយ​ត្រូវ​សមត្ថកិច្ច…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​ធ្លាប់​មាន​ប្រវត្តិ​ធ្វើ​អត្តឃាត​០២​លើក​កន្លង​មក តែ​មិន​បាន​សម្រេច ពេល​នេះ បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ជា​លើក​ទី​០៣ ដោយ​ប្រើប្រាស​កាំបិត​អារ​.​ក​ផង ផឹកទឹក​អាស៊ីត​ផង នៅ​តែ​មិន​បាន​សម្រេច ហើយ​ត្រូវ​សមត្ថកិច្ច និង​ក្រុម​គ្រួសារ បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​របស់​ពេទ្យ​ទៅ​កាន់​មន្ទីរ​បង្អែក ស្រុក​មោង​ប្ញ​ស្សី កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា ខណៈ​ដែល​បុរស​ដែល​ចង់​ស្លាប់​នោះ​ក្រាញននៀល​មិន​ចង់​ឡើង​រថយន្ត ។

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជាង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ កញ្ញា នៅ​ចំណុច​ភូមិ​កោះធំ ឃុំ​ស្ដុក​ប្រវឹក ស្រុក​រុក្ខ​គិរី ។ បុរស​ដែល​ធ្លាប់​មាន​ប្រវត្តិ​ធ្វើ​អត្តឃាត​ចំនួន​០៣​ដង​តែ​មិន​បាន​ជោគជ័យ​ម្នាក់​នេះ ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ​សាន់ ឌី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើ​ហេតុ​ខាងលើ ។

របាយការណ៍​បាន​បញ្ជាក់​ថា បុរស​ម្នាក់​នេះ​បាន​ប្រើប្រាស​កាំបិត​វែង​អារ​.​ក​ខ្លួនឯង រួច​យក​ចាក់ទឹក​អាស៊ីត​ពី​ក្នុង​អា​គុយ​យក​ទៅ​ផឹក​ថែម​ទៀត​តែ​មិន​ស្លាប់ ហើយ​ត្រូវ​បាន​ម្ដាយក្មេក​និង​កូន​តូច​ៗ​ដេក​នៅ​ក្បែរ​នោះ​ដឹក​ក៏​មានការ​ភ្ញាក់ផ្អើល​ហៅ​អ្នក​ក្បែរ​ខាង​ឲ្យ​ជួយ ។ បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បុរស​នេះ​មាន​ប្រពន្ធ​និង​កូន​០៤​នាក់ ។ គាត់​និង​ប្រពន្ធ និង​កូន​តូច​ម្នាក់ បាន​នាំ​គ្នា​ធ្វើ​ចំណាកស្រុក ទៅ​រកស៊ី​នៅ​ស្រុក​វាល​វែង ដោយ​ទុក​កូន​០៣​នាក់​នៅ​ជាមួយ​ម្ដាយក្មេក ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ប៉ុន្មាន​មុន​នេះ គាត់​បាន​មក​លេង​កូន​នៅផ្ទះ រីឯ​ប្រពន្ធ​មិន​បាន​មក​ជាមួយ​ទេ​។ ប៉ុន្តែ​គេ​មិន​បានដឹង​អំពី​មូលហេតុ ដែល​ឲ្យ​បុរស​នេះ​សម្រេច​ធ្វើ​អត្តឃាត​ដោយ​យក​កាំបិត​អារ​.​ក​ផង ផឹកទឹក​អាស៊ីត​ផង​នោះ​ទេ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាលអធ្រាត្រ​តែ​ម្ដង ។

នាយ​ប៉ុស្ដិ៍​រដ្ឋបាល ស្ដុក​ប្រវឹក លោក ធឿ​ន កំសត់ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា បើ​តាម​ប្រវត្តិ ដែល​លាតត្រដាង​ដោយ​សាច់ញាតិ​បាន​ប្រាប់​ថា ឈ្មោះ សាន់ ឌី ធ្លាប់​ធ្វើ​អត្តឃាត​ខ្លួនឯង​ចំនួន​០២​លើក​កន្លង​មក​ហើយ ហើយ​នេះ​ជា​លើក​ទី​០៣ តែ​មិន​បាន​មិន​បាន​សម្រេច​ដដែល ។ គេ​មិនដឹង​រឿងរ៉ាវ​ដែល​នាំ​ឲ្យ​បុរស​ម្នាក់​នេះ​ចង់​តែ​ស្លាប់​នោះ​ទេ ។

លោក​មេ​ប៉ុស្ដិ៍​បាន​និយាយ​ថា នៅ​ថ្ងៃ​ទី​២៥ កញ្ញា មុន​កើតហេតុ បុរស​នេះ បាន​ប្រាប់​ម្ដាយក្មេក​ថា ទៅ​រក​ត្រី ។ ប៉ុន្តែ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​ពេល​ព្រលប់ បុរស​នេះ ហាក់​មិន​បាន​និយាយ​ស្ដី​ទេ ក៏​ដេក​ក្នុង​អង្រឹង​។ លោក ធឿ​ន កំសត់ ដែល​ទ​ទូល​បាន​ព័ត៌មាន​ខ្លះ​ៗ​ពី​ម្ដាយ​ក្មេង​ជន​រង​គ្រោះ បាន​និយាយ​ប្រាប់​លោក​ទៀត​ថា នៅ​វេលា​រំលង​អធ្រាត្រ​ទៅ​ហើយ ស្រាប់តែ​គាត់​ឮ​សំឡេង​កូនប្រសារ​រូប​នេះ ហាក់ដូច​ត្រដ​ខ្យល់​នៅ​ក្នុង​អង្រឹង ហើយ​គាត់​ក៏​ងើប​មើល ក៏​ឃើញ​កូនប្រសារ​មាន​ឈាម​ជោកជាំ​ត្រង់​.​ក ជាមួយនឹង​ស្នាម​របួស​ផង និង​ឈាម​ជោគ​អង្រឹង តែ​និយាយ​មិន​រួច​ទេ ទើប​គាត់​ស្រែកហៅ​ឲ្យ​បងប្អូន​និង​អ្នក​ជិតខាង​ជួយ ។

លោក​មេ​ប៉ុស្ដិ៍​រូប​នេះ​បាន​បញ្ជាក់​ថា នៅ​កន្លែង​កើតហេតុ គេ​ប្រទះ​ឃើញ​កាំបិត​វែង​០១ និង​អា​គុយ តែ​អស់​ទឹក​អាស៊ីត​ចំនួន​០៣​ថត និង​មាន​កំណាត់​ដប​ទឹក​សុទ្ធ ដែល​ជន​រង​គ្រោះ​បាន​ចាក់​អាស៊ីត​ផឹក ។ លោក​មេ​ប៉ុស្ដិ៍​បាន​បន្ថែម​ថា លោក​ពុំ​ទាន់​ទ​ទូល​បាន​ព័ត៌មាន​ជាក់លាក់​ពី​ក្រុម​គ្រួសារ​នៅឡើយ​ទេ អំពី​មូល​ដែល​នាំ​ឲ្យ​ជន​នេះ​ប៉ង​ធ្វើ​អត្តឃាត​ម្ដង​ហើយ​ម្ដងទៀត​មិន​បាន​សម្រេច​នេះ​ទេ ។

ប៉ុន្តែ​បើ​តាម​ប្រវត្តិ​ខ្លះ​ៗ​ដែល​អ្នក​ភូមិ និង​ក្រុម​គ្រួ​សារបាន​បំភ្លឺ​ត្រូ​ស​ៗ បុរស​នេះ​ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន ហើយ​បច្ចុប្បន្ន​ក៏​នៅ​តែ​ប្រព្រឹត្ត​ដែរ រហូត​ស្ទើរតែ​បាត់បង់​សតិ​ទៅ​ហើយ ទើប​ប៉ុនប៉ង​សម្លាប់​ខ្លួន​ច្រើន​លើក ច្រើន​សារ​តែ​មិន​បាន​សម្រេច ។

យ៉ាងណា​ក្ដី នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​ប៉ុណ្ណោះ ដែល​មន្ត្រី​មូលដ្ឋាន​ទ​ទូល​បាន​ពី​ការ​បំភ្លឺ​ខ្លះ​ៗ​របស់​ក្រុម​គ្រួសារ តែ​រឿង​ពិត​បែប​ណា​នោះ ទាន់​តែ​សា​ម៉ី​ខ្លួន ឬ​ប្រពន្ធ​ជន​រង​គ្រោះ ទើប​អាច​បញ្ជាក់​ការ​ពិត​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ