ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​​សុំ​លុយ​បងប្អូន​យកទិញស្រាមិន​បាន ​ដុ.ត​ផ្ទៈ​ឆេះ​គ្មាន​សល់​

7 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ជនសង្ស័យ​ម្នាក់​​ញៀ.ន​ស្រា​ដល់​កម្រិត​ សុំ​លុយ​បងប្អូន​មិន​បាន​ដុ.ត​ផ្ទៈ​ឆេះ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ជនសង្ស័យ​ម្នាក់​​ញៀ.ន​ស្រា​ដល់​កម្រិត​ សុំ​លុយ​បងប្អូន​មិន​បាន​ដុ.ត​ផ្ទៈ​ឆេះ​គ្មាន​សល់​ ត្រូវ​បានសមត្ថកិច្ច​​ឃាត់ខ្លួន ​កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣​ ស្ថិតនៅ​​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ​ខេត្តបន្ទាយមានជ័យ ។

លោក​វរៈសេនីយ៍ត្រី សួន ស៊ី​ម៉ា​ប់ នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ​ជនសង្ស័យឈ្មោះ​នៅ​ បឿ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​ រស់នៅ​ភូមិ​​ឃុំ​កើតហេតុ​ខាងលើ​។

លោក​បាន​បញ្ជាក់​ថា​ ​ជនសង្ស័យ​​​ខាងលើ​បាន​ធ្វើ​សកម្មភាព​ដុ.ត​បំផ្លាញ​ផ្ទៈ​បងប្អូន​ បណ្តាលឱ្យ​​ឆាប​ឆេះ​អស់ទាំង​ស្រុង​ ដែល​ជា​ប្រភេទ​ផ្ទៈ​​តៀម ធ្វើអំ​ពី​​ឈើ​ ប្រក់​ស័ង្កសី ​និង​ខូចខាត​ទ្រព្យ​ ​តែ​ត្រូវ​បាន​​អ្នក​ជិតខាង​ជួយ​យក​បាន​មួយ​ចំនួន ​ប៉ុន្តែ​មួយ​ចំនួន​ធំ​ត្រូវ​ឆេះ​ខូចខាត​អស់​។

លោក​វរៈសេនីយ៍ត្រី សួន ស៊ី​ម៉ា​ប់ បាន​បញ្ជាក់​ថា​ ​ក្រោយ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ដុ.ត​ផ្ទៈ​បងប្អូន​ឆេះ​អស់ កម្លាំង​ជំនាញ​បាន​ចុះ​ជួយ​អន្តរាគមន៍​ចាប់​បាន​ភ្លាម​ៗ និង​​នាំ​យក​មក​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ​ដើម្បី​សួរ​នាំ​ តាម​ចម្លើយ​សារភាពរបស់ជនសង្ស័យ​បាន​ប្រាប់​ថា មូលហេតុ​ដុ.ត​ផ្ទះ​បងប្អូន​ចោល​ ព្រោះ​ខឹង​សុំ​លុយ​យក​ទៅ​ផឹក​ស្រាមិន​បាន​ ទើប​ខឹង​ដុត​ផ្ទៈ​ចោល​ឆេះ​អស់ទាំង​ស្រុង ។

ក្រោយ​សាកសួរ​​រួច ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​អនុវត្ត​បន្ត​​​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ