ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​កងទ័ពជើងទឹក​វៀតណាម ១​គ្រឿង ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល​៤​ថ្ងៃ

7 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ លោក​ឧត្តមនាវីត្រី អ៊ិ​ន សុ​ខេ​ម​រ៉ា នាយ​សេនាធិការរង​មូលដ្ឋាន​សមុទ្រ ដឹកនាំ​នាយ​នា​វី…

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ លោក​ឧត្តមនាវីត្រី អ៊ិ​ន សុ​ខេ​ម​រ៉ា នាយ​សេនាធិការរង​មូលដ្ឋាន​សមុទ្រ ដឹកនាំ​នាយ​នា​វី និង​នាយ​នា​វី​រង អញ្ជើញ​ទទួល​ស្វាគមន៍ នាវា​កងទ័ពជើងទឹក​ប្រជាជន​វៀតណាម ចំនួន​០១​គ្រឿង លេខ​-263 ដឹកនាំ​ដោយ​លោក​វរ​នា​វី​ឯក ជី​ញ ស៊ុន​ទុង មេបញ្ជាការ​រង​នាយសេនាធិការ​បញ្ជាការដ្ឋាន​តំបន់​៥ នៃ​កងទ័ពជើងទឹក​ប្រជាជន​វៀត​ណាម បាន​ចូល​សំចត នាវា​ជើង​ទឹក នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព ក្នុង​គោលបំណង​ធ្វើ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​០៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៣ ដើម្បី​ពង្រឹង​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហ​ប្រតិ​បត្តិការ​​ល្អ រវាង​កងទ័ពជើងទឹក​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម ។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បានអោយដឹងថា ក្នុង​ឱកាស​នោះ ក៏​មានការ​ទទួល​ស្វាគមន៍​ពី​អគ្គ​កុងស៊ុល​វៀតណាម ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ ផង​ដែរ ។

លក្ខណៈ​បច្ចេកទេស នាវា​កងទ័ពជើងទឹក​ប្រជាជន​វៀតណាម លេខ​-263 ជា​ប្រភេទ​នាវា​ល្បាត មាន​បណ្ដោយ ៤៩.៥៣​ម៉ែត្រ ទទឹង ៩.២​ម៉ែត្រ ជម្រៅ​ទឹក ២.៣​ម៉ែត្រ និង​ទម្ងន់​ផ្ទុក ៣៧៥​តោន ហើយ​មាន​នាវិក នៅ​លើ​នាវា​សរុប ចំនួន​៤៥​នាក់ ហើយ​មេបញ្ជាការ នាវា គឺ​លោក​អនុនាវីឯក ដាំង មី​ញ​ឡើយ ។

ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា គណៈប្រតិភូ​នាវា​កងទ័ពជើងទឹក​ប្រជាជន​វៀតណាម មាន​គម្រោង​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​មេបញ្ជា​ការ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម ព្រមទាំង​មានកម្ម​វិធី​ប្រកួត​កីឡា​មិត្តភាព រវាង​កងទ័ពជើងទឹក នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា និង​វៀតណាម ៕

អត្ថបទសរសេរ ដោយ