ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សា​.​ក​.​ស​.​ព​បុរស​ម្នាក់​ទាំង​អា​.​ក្រា​.​ត​.​កា​.​យ និង​មាន​ស្នាម​ជាប់​ចំណង​ផង

2 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សា​.​ក​.​ស​.​ព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​អា​.​ក្រា​.​ត​កាយ នៅ​លើ​ដី​មួយ​កន្លែង ដែល​មាន​ស្លាកស្នាម​ចងដៃ​ផង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី ២៥ កញ្ញា នៅ​ភូមិ​កំ​ប្រង់ ឃុំ​តា​ក្រី…

ខេត្តបាត់ដំបង ៖ សា​.​ក​.​ស​.​ព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​អា​.​ក្រា​.​ត​កាយ នៅ​លើ​ដី​មួយ​កន្លែង ដែល​មាន​ស្លាកស្នាម​ចងដៃ​ផង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី ២៥ កញ្ញា នៅ​ភូមិ​កំ​ប្រង់ ឃុំ​តា​ក្រី ស្រុក​កំ​រៀង ដែល​គេ​សង្ស័យ​អាច​ជា​អំពើ​ឃាតកម្ម ។

កម្លាំង​សមត្ថកិច្ច​និង​គ្រូពេទ្យ​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សាកសព ក្រោយ​ទ​ទូល​បាន​ដំណឹង តែ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៅឡើយ​ទេ គ្រាន់តែ​ប៉ាន់​ស្មានថា សាកសព​នោះ​មាន​វ័យ​ជាង​៤០​ឆ្នាំ ។ សាកសព​គ្មាន​សម្លៀក​បំពាក់​ទេ​ដេក​ស្លាប់​នៅ​ដី​ក្បែរ​ថ្លុក​ទឹក​មួយ​កន្លែង តែ​សាកសព​មាន​ស្នាម​ចងក​ដៃ​ទាំង​សងខាង ។

សមត្ថកិច្ច​ដែល​ចុះ​ពិនិត្យ​សាកសព ពុំ​ទាន់​ហ៊ាន​ធ្វើការ​សន​និ​ដ្ឋា​ន​បែប​ណា​ទៅ​លើ​សាកសព​ទេ បើ​ទោះ​គេ​ពិនិត្យ​ឃើញ​នៅ​ត្រង់​កដៃ​ទាំង​សងខាង​របស់​សាកសព​នោះ​មាន​ស្នាម​ចង​រឹត​ក្ដី ។ ប៉ុន្តែ​បើ​តាម​ប្រភព​ខ្លះ​ៗ ក្រៅផ្លូវការ​បាន​បង្ហើប​ឲ្យ​ដឹង​ថា សាកសព​បុរស​គ្មាន​អត្តសញ្ញាណ​នោះ ទំនង​អាច​ត្រូវ​មនុស្ស​មួយ​ក្រុម​សម្លាប់​នៅ​កន្លែង​ផ្សេង រួច​ដឹក​យក​ទៅ​បោះចោល​នៅ​ទីនោះ ។

ប្រភព​បាន​និយាយ​ទៀត​ថា គេ​សង្ស័យ​បុរស​នោះ ទំនងជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​ទៀត​ផង ប៉ុន្តែ​យ៉ាងណា ពុំ​ទាន់​មាន​ប្រភព​ច្បាស់លាស់​អំពី​ប្រវត្តិ​ជន​រង​គ្រោះ​នៅឡើយ​ទេ សូ​ម្បី​តែ​អត្ត​សញ្ញាណ​​ក៏​គេ​មិន​ទាន់​ស្គាល់​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ