ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីប៊ី ៖ ក្រុម​ប្រឆាំង​​​ចង់​ឱ្យ​​លោកកាដាហ្វី ​ទទួល​ការ​កាត់​ទោស​ក្នុង​​ស្រុក​

14 ឆ្នាំ មុន

ក្រុមប្រឆាំង​​​លីប៊ី​​​និយាយកាលពីថ្ងៃទី​១៦ ឧសភា ​​កន្លង​មក​​ថា ​លោក​មូអាម៉ា កាដាហ្វី ​​គួរ​តែ​​​​ទទួលការកាត់ទោស​ក្នុង​ស្រុក​មុន​​ពេល​ត្រូវ​​​បញ្ជូនខ្លួន​ទៅ​ ឱ្យអន្តរជាតិ​ជា​អ្នកសម្រេច ។ ​អ្នក​នាំពាក្យ​​ក្រុមប្រឹក្សា​​​បណ្តោះអាសន្ន​​ជាតិរបស់​ក្រុមប្រឆាំង​​​ លីប៊ី លោក Abdel-hafed Ghoga ថ្លែង​ក្នុងសន្និសីទ​​កាសែត​មួយ​ថា យើង​គួរតែ​​​ចាប់​ខ្លួន និង​កាត់ទោស​​​លោក​កាដាហ្វី​ក្នុង​​ប្រទេសជា​មុន​សិន​មុនពេល​យើងកាត់​ទោស​​ លោក​ដោយ​ផ្អែក​​​​លើមូលដ្ឋាន​​អន្តរជាតិ ។ ​លោកបាន​បន្ត​ថា ​លោកកាដាហ្វី គួរតែ​​​ទទួល​​ការ​កាត់ទោស​នៅ​ក្នុង​ប្រទេស​លីប៊ិ ​​សម្រាប់បទ​ឧក្រិដ្ឋ​​ទាំងអស់​​ដែល​លោក​បានប្រព្រឹត្ត ។​

ក្រុមប្រឆាំង​​​លីប៊ី​​​និយាយកាលពីថ្ងៃទី​១៦ ឧសភា ​​កន្លង​មក​​ថា ​លោក​មូអាម៉ា កាដាហ្វី ​​គួរ​តែ​​​​ទទួលការកាត់ទោស​ក្នុង​ស្រុក​មុន​​ពេល​ត្រូវ​​​បញ្ជូនខ្លួន​ទៅ​ឱ្យអន្តរជាតិ​ជា​អ្នកសម្រេច ។ ​អ្នក​នាំពាក្យ​​ក្រុមប្រឹក្សា​​​បណ្តោះអាសន្ន​​ជាតិរបស់​ក្រុមប្រឆាំង​​​លីប៊ី លោក Abdel-hafed Ghoga ថ្លែង​ក្នុងសន្និសីទ​​កាសែត​មួយ​ថា យើង​គួរតែ​​​ចាប់​ខ្លួន និង​កាត់ទោស​​​លោក​កាដាហ្វី​ក្នុង​​ប្រទេសជា​មុន​សិន​មុនពេល​យើងកាត់​ទោស​​លោក​ដោយ​ផ្អែក​​​​លើមូលដ្ឋាន​​អន្តរជាតិ ។ ​លោកបាន​បន្ត​ថា ​លោកកាដាហ្វី គួរតែ​​​ទទួល​​ការ​កាត់ទោស​នៅ​ក្នុង​ប្រទេស​លីប៊ិ ​​សម្រាប់បទ​ឧក្រិដ្ឋ​​ទាំងអស់​​ដែល​លោក​បានប្រព្រឹត្ត ។​
កាលពីពេលថ្មីៗ​កន្លងមក​​ តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ (ICC) បានស្នើ​​​ចេញដីកា​ចាប់ខ្លួន​​​លោកកាដាហ្វី ​ហើយ​ដីកា​ចាប់ខ្លួន​​​២ទៀត ​ក៏នឹង​ត្រូវ​​​ចេញផងដែរ​​​សម្រាប់​កូនប្រុសរបស់​លោក​​​ឈ្មោះ Saif Al-Islam Gaddafi និង​ប្អូនថ្លៃ​ប្រុស​​របស់​​លោក​ឈ្មោះ Abdullah Al-Sanousi ជា​ប្រមុខ​​ចារ​កម្ម​របស់លីប៊ី ​​ពីបទ​​ប្រព្រឹត្ត​​​អំពើ​​​ឧក្រិដ្ឋកម្ម​​ប្រឆាំង​​មនុស្ស​ជាតិ​។ ​ប៉ុន្តែ​លោក Ghoga ថ្លែង​ថា ​ការអនុវត្ត​​​ដីកា​នោះមិន​មែនជា​​​រឿងងាយស្រួល​​ទេ ព្រោះ​​​នៅប្រទេស​​លីប៊ី​​មិន​ឱ្យមាន​​ការប្រើប្រាស់​កម្លាំង​​​ជើងគោក​បរទេស​​ឡើយ​។​
ដូច្នេះយើង​​​​នឹង​ស្នើ​ដល់​​អាជ្ញា​ធរ​​អន្តរជាតិ​ឱ្យ​ជួយ​​ចាប់ខ្លួន​​​លោកកាដាហ្វី ​ហើយក្រុមប្រឆាំង​​​នឹង​ផ្តល់​​ភស្តុតាង​​​ស្តីអំពីបទឧក្រិដ្ឋ​​​ដែល​រដ្ឋាភិ​បាល​របស់​លោកកាដាហ្វី​​​បានប្រព្រឹត្ត​​​ប្រឆាំង​ជន​​ស៊ីវិល ៕