ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម បង្កើន​កិច្ច​សហប្រតិបត្តិការ​លើក​ការងារ​ព័ត៌មាន និង​ការ​ផ្សព្វផ្សាយ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុងអំឡុងពេល​ទស្សនកិច្ច វិទ្យុ​សំឡេង​វៀតណាម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា បាន​លើក​ឡើង​ពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ លើ​ការងារ​ព័ត៌មាន និង​ការ​ផ្សព្វផ្សាយ ។​ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ ក្នុងអំឡុងពេល​ទស្សនកិច្ច វិទ្យុ​សំឡេង​វៀតណាម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា បាន​លើក​ឡើង​ពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ លើ​ការងារ​ព័ត៌មាន និង​ការ​ផ្សព្វផ្សាយ ។​

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ព័ត៌មាន បំពេញ​ទស្សនកិច្ច និង​ជួប​ពិភាក្សា​ការងារ​ជាមួយ​វិទ្យុ​សំឡេង​វៀតណាម កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ ក្រោយ​ពី​គណៈប្រតិភូ បាន​បញ្ចប់​ការ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី ទទួល​បន្ទុក​ព័ត៌មាន​អាស៊ាន លើក​ទី​១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម ។

ដំណើរ​ទស្សនកិច្ច ដើម្បី​ពិនិត្យ​លើ​កិច្ច​សហប្រតិបត្តិការ នា​ពេល​កន្លង​មក ដែល​ក្រសួង​ព័ត៌មាន​កម្ពុជា និង​វិទ្យុ​សំឡេង​វៀតណាម​បាន​ធ្វើ​នា​ពេល​កន្លង​មក និង​ដើម្បី​ពិនិត្យ​លើ​កិច្ច​សហ​ប្រតិបត្តិ​ថ្មី​ៗ​បន្ថែម​ទៀត លើ​វិស័យ​ព័ត៌មាន នៃ​ប្រទេស​ទាំង​ពីរ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​ពង្រឹង​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​។ កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ព័ត៌មាន​កម្ពុជា និង​វិទ្យុ​សំឡេង​វៀតណាម នា​ពេល​កន្លង​មក និង​បច្ចុប្បន្ន ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ល្អ​ប្រសើរ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តោត​លើ​ការ​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ និង​អភិវឌ្ឍ​ធនធានមនុស្ស ផ្នែក​សារព័ត៌មាន និង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ការងា រលើ​ផ្នែក​បច្ចេកទេស​។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​វៀតណាម ដែល​បាន​ជួយ​ដល់​កម្ពុជា នូវ​ឧបករណ៍​បច្ចេកទេស​វិទ្យុ និង​ទូរទស្សន៍ រួម​មាន រថយន្ត​ចល័ត​ទូរទស្សន៍ ១​គ្រឿង និង​រថយន្ត​ចល័ត​វិទ្យុ ១​គ្រឿង ។

ចំណែក​លោក ដូ ធៀន​ស៊ី (Do Tien Sy) អគ្គនាយក នៃ​វិទ្យុ​សំឡេង​វៀតណាម បាន​មាន​ប្រសាសន៍​ថា វិទ្យុ​សំឡេង​វៀតណាម បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​នៅ​គ្រប់​ទ្វីប និង​ស្ថានីយ​ផ្សាយ​សំឡេង​ជាតិ​ផ្សេង​ៗ​គ្នា​ជា​ច្រើន ក្នុង​នោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ព័ត៌មាន​កម្ពុជា គឺជា​ទំនាក់ទំនង​ជិត​ស្និទ្ធ និង​មាន​ប្រសិទ្ធភាព​បំផុត ។

អគ្គនាយក​វិទ្យុ​សំឡេង​វៀតណាម Do Tien Sy បាន​សង្កត់ធ្ងន់​ថា ៖ «​នា​ពេល​ខាង​មុខ ភាគី​យើង​ទាំង​ពីរ នឹង​បន្ត​ផ្លាស់​ប្តូរ​ព័ត៌មាន​អំពី​នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។ យើងខ្ញុំ​ត្រៀមខ្លួន ជា​ស្រេច​ក្នុង​ការ​ផ្លាស់​ប្តូរ អ្នកជំនាញ​បច្ចេកទេស​ជាមួយ​កម្ពុជា​។ យើង​ជឿជាក់​ថា ទំនាក់ទំនង​រវាង​យើង​នឹង​បន្ត​អភិវឌ្ឍន៍ និង​បន្ត​រួមចំណែក​ក្នុង​ការ​អះអាង​ពី​ទំនាក់ទំនង​ជិត​ស្និទ្ធ ដ៏​ល្អ​ប្រសើរ​រវាង​វៀតណាម និង​កម្ពុជា​» ។

នៅ​ចុងបញ្ចប់ នៃ​កិច្ចប្រជុំ ភាគី​ទាំង​ពីរ បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ នៃ​កិច្ច​ពិភាក្សា​រវាង​ក្រសួង​ព័ត៌មាន​កម្ពុជា និង​វិទ្យុ​សំឡេង​វៀតណាម លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ព័ត៌មាន និង​ផ្សព្វផ្សាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ