ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-​អា​មេ​រិ​ក ​នឹង​មាន​ទំនាក់ទំនង​កាន់តែ​រឹងមាំខ្លាំង ​បើសិន​ភាគី​ទាំង​២​មាន​ផលប្រយោជន៍រួម​កាន់តែ​ធំ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​តាម​រយៈ​ទស្សនកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅកាន់​ទឹកដី​អា​មេ​រិ​ក ក៏​បង្ហាញ​ទំនាក់ទំនង​​កម្ពុជា-អា​មេ​រិ​ក​ នឹង​កាន់តែ​រឹង​មាំ​​ខ្លាំង​ថែម​ទៀត ពិសេស​នោះ​ ភាគី​ទាំង២ មាន​ផលប្រយោជន៍​រួម​គ្នា ​កាន់តែ​ធំ…

រាជធានី​ភ្នំពេញ ​៖ ​តាម​រយៈ​ទស្សនកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅកាន់​ទឹកដី​អា​មេ​រិ​ក ក៏​បង្ហាញ​ទំនាក់ទំនង​​កម្ពុជា-អា​មេ​រិ​ក​ នឹង​កាន់តែ​រឹង​មាំ​​ខ្លាំង​ថែម​ទៀត ពិសេស​នោះ​ ភាគី​ទាំង២ មាន​ផលប្រយោជន៍​រួម​គ្នា ​កាន់តែ​ធំ ​។

​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន ​នា​ព្រឹក​ថ្ងៃ​ទី​២៥ ​ខែកញ្ញា​ ឆ្នាំ​២០២៣​ នៅ​ព្រ​លាន​យន្ត​ហោះអន្តរជាតិ​ភ្នំពេញ​ ឯកឧត្តម ហ្ស​ង់ ​ហ្វ្រ​ង់​ស័​រ តាន់ (Jean-Francois Tain) រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋ​មន្ត្រី​ និងជា​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ បាន​លើកយ៉ាង​ដូច្នេះថា ​៖ «​ទំនាក់ទំនង​កម្ពុជា​-​អា​មេ​រិ​ក​ នឹង​រឹតតែ​រឹង​មាំ​ខ្លាំង​ឡើង ​បើសិន​កម្ពុជា និងអា​មេ​រិ​ក ​ផ្តល់​ប្រ​យោ​ជន៍​រួម​គ្នា​កាន់តែ​ធំ និង​មាន​ផលប្រយោជន៍​កាន់តែ​ច្រើន ទោះជា​ផលប្រយោជន៍​សេដ្ឋកិច្ច នយោបាយ ឬ​ភូមិ​សាស្ត្រា​នយោបាយ​ក្តី​»​ ។

ការ​បញ្ជាក់​របស់​ឯកឧត្តម ​រដ្ឋលេខាធិការ​នេះ​ បន្ទាប់​ពី​សម្តេច​ធិ​បតី ​ហ៊ុន ម៉ា​ណែត ​នាយក​រដ្ឋមន្ត្រី​ បាន​លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​អ្នក​ធុរៈកិច្ច​អា​មេ​រិ​ក បានបញ្ចុះបញ្ចូល​អ្នកវិយោគ​អា​មេ​រិ​ក មក​​បណ្តាក់ទន់​នៅ​កម្ពុជា ​កាន់តែ​ច្រើន​ ។

ជាមួយ​គ្នា​នោះ​ដែរ ​ឯកឧត្តម ហ្ស​ង់ ហ្វ្រ​ង់​ស័​រ​ តាន់ ​ក៏​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ជំនួបជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ ​នៅ​សហរដ្ឋអាមេរិក ក៏​បង្ហាញ​ពី​ការ​សាមគ្គីភាព​រវាង​ខ្មែរ​និង​ខ្មែរ​ផង​។ ការ​ពង្រឹង​រវាង​ខ្មែរ​នៅ​ក្រៅ​ស្រុក និង​ខ្មែរ​នៅ​ក្នុង​ស្រុក​ ក៏​បង្ហាញ​ពី​ការ​រួម​គ្នា ​ដើម្បី​អ​នាគត​រួម​មួយ​ ​ប្រជាជាតិ​តែ​មួយ ​។

ឯកឧត្តម​រដ្ឋលេខាធិការ​ ក៏​បាន​លើក​ឡើង​ក្នុង​ជំនួប​រវាង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជាមួយ​លោក​ជំទាវ វ៉ិ​ច​តូ​រី​យ៉ា នូ​លែ​ន (Victoria Nuland) អនុរដ្ឋមន្ត្រី​ការ​បរទេស​ស្ដីទី សហរដ្ឋអាមេរិក​ សុទ្ធតែ​បង្ហាញ​ពី​ចំណងមិត្តភាព​កាន់តែ​ប្រើ​សើរ ​។

ឯកឧត្តម ​គូសបញ្ជាក់​ថា ​៖ «​យើង​មិន​ទាន់​និយាយ​ពី​វិធី ​និង​មធ្យោបាយ​ ដើម្បី​ឲ្យ​ប្រទេស​ទាំង​ពីរ ​ចាប់ដៃ​គ្នា​ឲ្យ​ជាប់​ដើរ​តាម​ទិស​ដៅ​តែ​មួយ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​យល់​ឃើញ​ថា ​យើង​គូរ​តែ​មាន​សុទ្ធិ​ដ្ឋិ​និយម​រវាង​កម្ពុជា និង​អា​មេ​រិ​ក ​ក្នុងការ​ចាប់ដៃ​រលាក់​ជាមួយ​គ្នា​ផលប្រយោជន៍​រួម​គ្នា ​លើ​សេដ្ឋកិច្ច ឬ​ភូមិសាស្ត្រ​នយោបាយ» ​។

ឯកឧត្តម ​បាន​លើក​ឡើង​ថា ​មក​ដល់​ពេល​នេះ ​កម្ពុជា អា​មេ​រិ​ក បាន​មើលឃើញ​ថា​ មាន​ប្រយោជន៍​មួយ​ចំនួន​ផង​ដែរ ដូច​ជា​ទំនាក់ទំនង​ពាណិជ្ជកម្ម វិនិយោគ​។ ជាក់ស្តែង ​នៅ​ឆ្នាំ​២០២២ កន្លង​មកនេះ​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា អា​មេ​រិ​ក​ មាន​ប្រមាណ​ ១៣,៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​អាច​នឹង​រីក​ធំ​ជាង​នេះ​។ ​ចំណុច​ទំហំ​ពាណិជ្ជកម្ម​នេះ​ ជាក​ក្តា​សន្យា​នុ​ម័ត​មួយ ​ដែល​បង្ហាញ​ថា ​កម្ពុជា​ អា​មេ​រិ​ក​អាច​នឹង​បោះពួយ​ទៅ​មុខ​បន្ត​ទៀត​ ។

ក្នុង​កាស​នោះ​ដែរ ​ឯកឧត្តម​រដ្ឋលេខាធិការ​ បាន​អះអាង​ថា​ ចាប់ពី​ពេល​នេះ​តទៅ​កម្ពុជា ត្រូវ​ធ្វើការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​មួយ​នេះ ​គឺ​ធ្វើ​យ៉ាង​ចាប់​យក​ការ​ធ្វើ​វិនិយោគ​ ឲ្យ​មក​បណ្តាក់ទន់​រកស៊ី​ នៅ​កម្ពុជា ​កាន់តែ​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ