ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ហេង សំរិន ​​ដឹកនាំ​ពុទ្ធ​បរិស័ទ​​​៣.០០០​នាក់ ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​​នៅភ្នំព្រះ​រាជទ្រព្យ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្ងៃនេះ (ថ្ងៃទី​១៧ ឧសភា ២០១១) ​គឺ​ជា​​ថ្ងៃ បុណ្យ​​​វិសាខ​បូជា​​ត្រូវ​នឹង​ថ្ងៃទី​​​១៥កើត ​​ខែ​វិសាខ ជា​ថ្ងៃ​​រំឭក​​​ដល់​ព្រះ​​សម​ណ​គោត្តម ​ដែលទ្រង់​​​ប្រសូត-ត្រាស់ដឹង ​និង​ព្រះ​បរិ​និព្វាន ។ សម្រាប់ពិធីបុណ្យ​​វិសាខ​បូជា​ ដែលជា​ពិធី​​​ដ៏ធំនៃ​ព្រះពុទ្ធ​​សាសនា​នៅ​​ក្នុង​ឆ្នាំ​​២០១១​នេះ ​រាជ​រដ្ឋាភិបាល​​កម្ពុជា​បាន​ប្រារព្ធ​​​ធ្វើ​​ធំខុសពី​​ឆ្នាំមុន​ៗ ​

រាជធានីភ្នំពេញ ៖ ថ្ងៃនេះ (ថ្ងៃទី​១៧ ឧសភា ២០១១) ​គឺ​ជា​​ថ្ងៃ បុណ្យ​​​វិសាខ​បូជា​​ត្រូវ​នឹង​ថ្ងៃទី​​​១៥កើត ​​ខែ​វិសាខ ជា​ថ្ងៃ​​រំឭក​​​ដល់​ព្រះ​​សម​ណ​គោត្តម ​ដែលទ្រង់​​​ប្រសូត-ត្រាស់ដឹង ​និង​ព្រះ​បរិ​និព្វាន ។ សម្រាប់ពិធីបុណ្យ​​វិសាខ​បូជា​ ដែលជា​ពិធី​​​ដ៏ធំនៃ​ព្រះពុទ្ធ​​សាសនា​នៅ​​ក្នុង​ឆ្នាំ​​២០១១​នេះ ​រាជ​រដ្ឋាភិបាល​​កម្ពុជា​បាន​ប្រារព្ធ​​​ធ្វើ​​ធំខុសពី​​ឆ្នាំមុន​ៗ ​ដោយរៀបចំ​​ប្រារព្ធពិធី​​នៅ​ភ្នំ​ឧដុង្គ ​ឬ​ហៅ​ភ្នំ​ព្រះរាជ​ទ្រព្យ ស្ថិតនៅ​​​ស្រុកពញា​ឮ ខេត្តកណ្តាល ​ជាប់​​ស្រុក​​​​ឧដុង្គ ​ខេត្ត​កំពង់ស្ពឺ ​និង​​ប្រារព្ធ​ខួប​​​២៦០០​ឆ្នាំនៃការ​ត្រាស់ដឹង​របស់​ព្រះ​សម្មា​សម្ពុទ្ធ​នៅ​មណ្ឌលតាំង​ពិព័រណ៍​ទីក្រុង​​​​កោះ​ពេជ្រ ក្នុង​រាជធានីភ្នំពេញ​។

ជាមួយគ្នានេះដែរ នៅ​​ឯ​ភ្នំ​​​ឧដុង្គ​​ ហៅភ្នំ​ព្រះរាជទ្រព្យ ដែលជា​កន្លែង​​​រៀបចំពិធី​បុណ្យវិសាខ​បូជា​​​ដ៏ធំជារៀង​រាល់​ឆ្នាំនោះ នៅ​ខណៈ​​ពេលនេះ​បើ​តាម​​អ្នក​ឆ្លើយ​ឆ្លង​​ព័ត៌មាន​កោះសន្តិភាព​ដែល​កំពុង​មានវត្តមាន​​នៅ​ក្នុង​ពិធីនោះ ​បានបញ្ជាក់​​ឱ្យ​​ដឹង​ថា ពិធី​​​បុណ្យ​​បាន​​ចាប់​ផ្តើម​​​​ប្រារព្ធ​​ធ្វើតាំង​​ពីវេលា​ព្រឹក​ព្រលឹម​​ដែល​មានការ​អញ្ជើញ​ចូលរួម​ជាអធិប​តី​​ពីសំណាក់​​សម្តេច​​អគ្គមហាពញាចក្រីហេង​ សំរិន ​ប្រធាន​រដ្ឋ​សភា ​សមាជិក​​​រដ្ឋសភា ​ព្រឹទ្ធសភា ​​រាជ​រដ្ឋាភិ​បាល​ និង​​ពុទ្ធ​​សាសនិក ប្រមាណ​​​៣.០០០​នាក់៕​