ទូរទស្សន៍ដ៏ល្បីរបស់ចិន ផ្សព្វផ្សាយវីដេអូដ៏មានអត្ថន័យអំពីប្រាសាទអង្គរវត្តទៅកាន់ពិភពលោក
ចិន ៖ ទូរទស្សន៍ដ៏ល្បីរបស់ប្រទេសចិន CGTN កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ បានធ្វើ
ចិន ៖ ទូរទស្សន៍ដ៏ល្បីរបស់ប្រទេសចិន CGTN កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ បានធ្វើ
ចិន ៖ ទូរទស្សន៍ដ៏ល្បីរបស់ប្រទេសចិន CGTN កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ បានធ្វើការផ្សព្វផ្សាយវីដេអូដ៏មានអត្ថន័យមួយអំពីប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលមានអ្នកតាមដានរហូតដល់១២០លាននាក់។
ការបង្ហោះវីដេអូអំពីប្រាសាទអង្គរវត្តរបស់ទូរទស្សន៍ដ៏ធំរបស់ប្រទេសចិនមួយនេះ ក៏បានភ្ជាប់ជាមួយសារដ៏មានអត្ថន័យ ដោយបានសរសេរថា «ប្រាសាទអង្គរវត្ត ស្ថិតនៅក្នុងឧទ្យានបុរាណវិទ្យាអង្គររបស់ប្រទេសកម្ពុជា ហើយត្រូវបានចាត់ទុកថាជាប្រាសាទមួយក្នុងចំណោមប្រាសាទ ដែលល្បីល្បាញបំផុត និងត្រូវបានថែរក្សាយ៉ាងល្អ។ ភាពអស្ចារ្យនៃស្ថាបត្យកម្មនេះ មានទ្រព្យសម្បត្តិវប្បធម៌ជាច្រើន រួមទាំងរូបចម្លាក់ កន្លែងពិសេស និងវត្តអារាម។
លោក Wu Bin និង Zhong Shi របស់ CGTN (ដែលមានវត្តមានក្នុងវីដេអូនេះ) បានស្លៀកឈុតប្រពៃណីហានហ្វូ (Hanfu) ដើរលំហែរកាយនៅតាមអច្ឆរិយៈអង្គរវត្ត ដែលមានអាយុកាលជាង១សហស្សវត្ស។ #ផ្លូវសូត្រថ្មី»។
គួរបញ្ជាក់ថា CGTN ដែលមកពីពាក្យពេញថា China Global Television Network ឬ បណ្តាញទូរទស្សន៍សកលរបស់ចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ គឺជាផ្នែកផ្សព្វផ្សាយអន្តរជាតិ នៃបណ្តាញផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន China Central Television ឬទូរទស្សន៍ CCTV ដែលមានទីស្នាក់ការ នៅទីក្រុងប៉េកាំង។ CGTN បានចាក់ផ្សាយបណ្តាញព័ត៌មាន និងចំណាប់អារម្មណ៍ទូទៅរហូតដល់៥ភាសា ហើយស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានឃោសនាកណ្តាល នៃបក្សកុម្មុយនិស្តចិនផ្ទាល់តែម្តង៕
ចែករំលែកព័តមាននេះ