ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​​២ថ្ងៃប្រទះ​ឃើញ​​សាក​សពអណ្តែត​ក្នុង​បឹង​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​ត្រូវ​​​ក្រុម​​​គ្រួសារ​​​ដើរ​រក​ចំនួន​២​ថ្ងៃ​​មក​ហើយ​​បែរជា​​ប្រទះ​ឃើញ​​ដេក​ស្លា.ប់​នៅ​​ក្នុង​បឹង​​នៅ​ក្បែរ​ផ្ទះ​​ និង​​មាន​សភាព​ហើម​​​​​ធុំ​ក្លិន​​ស្អុយ​ទៅ​ហើយ ។ ទោះបី​យ៉ាង​ណា​ ការ​ស្លា.ប់​​នេះ​ពុំ​មែន​ជា​រឿង​ឃាតក.ម្ម​នោះទេ ទំនង​ជា​គាត់​ស្រវឹង​​ស្រា​ ហើយ​សតិមិន​ល្អ​ផង ទើប​បណ្តាល​ឱ្យ​​លង់​ទឹក​​ស្លា.ប់​​បែបនេះ​តែម្តង

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​ត្រូវ​​​ក្រុម​​​គ្រួសារ​​​ដើរ​រក​ចំនួន​២​ថ្ងៃ​​មក​ហើយ​​បែរជា​​ប្រទះ​ឃើញ​​ដេក​ស្លាប់​នៅ​​ក្នុង​បឹង​​នៅ​ក្បែរ​ផ្ទះ​​ និង​​មាន​សភាព​ហើម​​​​​ធុំ​ក្លិន​​ស្អុយ​ទៅ​ហើយ ។  ទោះបី​យ៉ាង​ណា​ ការ​ស្លាប់​​នេះ​ពុំ​មែន​ជា​រឿង​ឃាតកម្ម​នោះទេ ទំនង​ជា​គាត់​ស្រវឹង​​ស្រា​ ហើយ​សតិមិន​ល្អ​ផង ទើប​បណ្តាល​ឱ្យ​​លង់​ទឹក​​ស្លាប់​​បែបនេះ​តែម្តង ។

យោងតាម​​សម្តី​ប្អូនស្រី​បង្កើត​របស់​ជន​រង​គ្រោះ​​​បាន​ឱ្យ​ដឹងថា​ បងប្រុស​រូប​នេះ​​ឈ្មោះ​ប្រាជ្ញ សារ៉ុម អាយុ​៣៤ឆ្នាំ មាន​សតិ​មិន​ប្រក្រតី​ ហើយ​​បច្ចុប្បន្ន​បាន​សុំ​​ដីគេ​រស់​នៅ​​ក្បែរ​បឹង​ស្ថិត​នៅ​​ក្នុង​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​​សែន​សុខ ។

នៅ​ថ្ងៃ​ទី១៤ ខែឧសភា ​២០១១ ​គាត់​បាន​​​ឃើញ​​បងប្រុស​អង្គុយ​​ផឹក​ស៊ី​​ជាមួយ​គេឯង​​​៤​នាក់​នៅ​ក្បែរ​ផ្ទះ​ ប៉ុន្តែ​​ក្រោយ​ពី​​ផឹក​ស៊ី​​មក​​ស្រាប់​តែ​បាត់​បងប្រុស​​​រូបនេះ​រហូត​ ហើយ​គាត់​ជា​ប្អូន​​ខំដើរ​​រកដែរ​តែមិន​ឃើញ​សោះ ទើប​តែ​​នៅព្រឹក​ថ្ងៃទី​១៦ ខែឧសភា ស្រាប់​តែ​ឃើញ​បងប្រុស​ស្លាប់​​ហើមអណ្តែត​​ក្នុងទឹក​បឹង​បែបនេះ ៕