ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Influencer ឥណ្ឌូណេស៊ីម្នាក់ ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ដោយសារបង្ហោះវីដេអូញ៉ាំសាច់ជ្រូកនៅលើ TikTok

2 ខែ មុន

តុលាការឥណ្ឌូណេស៊ី បានកាត់ទោសស្ត្រីម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាទឹកប្រាក់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីនាងបានសូត្រធម៌សាសនាឥស្លាម មុនពេលទទួលទានសាច់ជ្រូកនៅក្នុងវីដេអូ TikTok ដែលត្រូវបានរិះគន់យ៉ាងច្រើននៅក្នុងប្រទេសដែលមានប្រជាជនកាន់សាសនាឥស្លាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន worldofbuzz នៅថ្ងៃទី២១…

តុលាការឥណ្ឌូណេស៊ី បានកាត់ទោសស្ត្រីម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាទឹកប្រាក់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីនាងបានសូត្រធម៌សាសនាឥស្លាម មុនពេលទទួលទានសាច់ជ្រូកនៅក្នុងវីដេអូ TikTok ដែលត្រូវបានរិះគន់យ៉ាងច្រើននៅក្នុងប្រទេសដែលមានប្រជាជនកាន់សាសនាឥស្លាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន worldofbuzz នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

នារីរូបនេះមានឈ្មោះ Lina Mukherjee អាយុ៣៣ ឆ្នាំត្រូវបានគេរកឃើញថាមានទោសពីបទ «ផ្សព្វផ្សាយព័ត៌មានដែលមានគោលបំណងញុះញង់ឱ្យមានការស្អប់ខ្ពើមប្រឆាំងនឹងបុគ្គលសាសនា និងចំពោះក្រុម» យោងតាមសាលក្រមតុលាការកាលពីថ្ងៃអង្គារនៅក្នុងទីក្រុង Palembang ភាគខាងត្បូងនៃកោះស៊ូម៉ាត្រា ។ 

វាបានកើតឡើងបន្ទាប់ពីអ្នកស្រុកម្នាក់បានរាយការណ៍ពីវីដេអូរបស់  Lina  Mukherjee នៅក្នុងខែមីនាដែលទទួលបានការចូលមើលរាប់លានដង ដែលក្នុងនោះនាងបាននិយាយអធិដ្ឋានតាមបែបសាសនាមូស្លីមដែលបកប្រែថា “in the name of God” មុនពេលទទួលទានស្បែកជ្រូក។ 

សាច់ជ្រូកត្រូវបានហាមឃាត់នៅក្នុងសាសនាឥស្លាម ដែលជាសាសនាមានប្រជាជនប្រកាន់ភ្ជាប់ច្រើនជាងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ 

Mukherjee ត្រូវបានគេស្គាល់ថាអ្នកកាន់សាសនាមូស្លីម ហើយសកម្មភាពរបស់នាងត្រូវបានថ្កោលទោសដោយក្រុមអភិរក្ស រួមទាំងស្ថាប័នបព្វជិតមូស្លីមកំពូលរបស់ប្រទេស ។ ក្រុមប្រឹក្សា Ulema របស់ប្រទេសឥណ្ឌូនេស៊ី ដែលបានចេញសេចក្តីសម្រេចហៅវីដេអូនេះថាជាការប្រមាថ។ នាងក៏ត្រូវបានពិន័យជាប្រាក់ចំនួន ២៥០ លានរូពី (១៦,២០០ ដុល្លារ)៕