ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរដែលលក់ដូរនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ ស្នើសុំប្រើប្រាស់សំបុត្រឆ្លងដែន ព្រោះថា ងាយស្រួលជាងប័ណ្ណព្រំដែនកម្ពុជា-ថៃ ដែលមានការយឺតយ៉ាវ ក្នុងការចេញ-ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

បើតាមពលរដ្ឋខ្មែរដែលលក់ដូរនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ បានរៀបរាប់ប្រាប់ឱ្យដឹងថា នៅពេលដែលប្រជាពលរដ្ឋលក់ដូរ ពលករខ្មែរ និងកម្មករអូសរទេះ ដែលចេញ-ចូលរកស៊ីនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ ហើយកាលពីបោះត្រា យកលុយម្តងម្នាក់៧ពាន់រៀល ស្មើនឹង៥០បាត គឺចេញ-ចូលទៅមកបានស្រួល និងឆាប់រហ័ស។

ពលរដ្ឋរូបនោះ បានបញ្ជាក់ថា ក្រោយពីអាជីវករលក់ដូរនៅក្នុងផ្សាររ៉ុងក្លឿ មិនសូវដាច់ សេដ្ឋកិច្ចត្រូវជួបការលំបាកនោះ ក៏បាននាំគ្នាស្នើសុំឱ្យបញ្ឈប់ការបោះត្រាប័ណ្ណព្រំដែនកម្ពុជា-ថៃ ឈប់យកលុយ ត្រូវភាគីថៃរឹតបណ្តឹងការចេញ-ចូល ឯកសារ បណ្តាលឱ្យកកស្ទះរាល់ចេញ-ចូលយឺតយ៉ាវ ខកខាតពេលវេលា ទើបពលរដ្ឋខ្មែរលក់ដូរនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ ស្នើសុំឱ្យប្រើប្រាស់លក់សំបុត្រចេញ-ចូល ដូចកាលពីមុខងាយស្រួលទៅមក ចេញ-ចូលម្តងទិញ១សំបុត្រពិតជាងាយស្រួល ហើយឆាប់រហ័សទៀតផង។

បើតាមលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ប្រជាពលរដ្ឋលក់ដូរនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ ដែលចេញ-ចូលស្នើសុំឱ្យមានការលក់សំបុត្រចេញ-ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឈមច្រកក្លងឡឹក ប្រទេសថៃនេះ គឺរយៈពេលកន្លងមកនេះ បានប្រជុំជជែកគ្នារួចម្តងមកហើយ កាលពីមុនពលរដ្ឋខ្មែរត្រូវបានទិញសំបុត្រចេញ-ចូល។ ក្រោយមក ត្រូវបានប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ ស្នាក់នៅបានរយៈពេល១សប្តាហ៍ ហើយត្រូវបានបញ្ចប់ការបោះត្រា យកលុយ គឺមានការយឺតយ៉ាវការពិតមែន តែមន្ត្រីជំនាញច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានសម្រួលជួយគ្រប់ពេល៕



ចែករំលែកព័តមាននេះ