រាជធានីភ្នំពេញ ៖ ព្រះសង្ឃ តាជី យាយជី សីលវន្ត សីលវតី និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករនឹងដង្ហែក្បួននិមន្ត-ធ្វើដំណើរចេញពីវត្តបទុមវតី ទៅកាន់មណ្ឌលតាំងពិព័រណ៍ទីក្រុងកោះពេជ្រ នៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៧ ឧសភា ២០១១ ដើម្បីប្រារព្ធពិធីខួប២៦០០ឆ្នាំ នៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត ។
នៅពេលទៅដល់ទីក្រុងកោះពេជ្រកន្លែងប្រារព្ធពិធីនោះ ក្បួនព្រះពុទ្ធសាសនានេះ ព្រមទាំងគ្រឿងសក្ការៈជាច្រើនទៀតនឹងដង្ហែប្រទក្សិណ៣ជុំ ជាបន្តបន្ទាប់មកមានចម្រើនព្រះបរិត្ត នមស្ការ សមាទានសីល និងសម្តែងធម្មទេសនា។ ពិធីព្រះពុទ្ធសាសនាដ៏ធំនេះបានចាប់ផ្តើមធ្វើឡើងតាំងពីថ្ងៃចន្ទ ទី១៦ រហូតដល់ថ្ងៃទី១៨ ឧសភា ២០១១ ។ សូមបញ្ជាក់ថា ពិធីបុណ្យវិសាខបូជា នឹងត្រូវធ្វើដាច់ដោយឡែកមួយទៀតនៅមុខសក្យមុនីចេតិយ…។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព.
ចែករំលែកព័តមាននេះ