ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ថៃ​២​នាក់​ចូល​លួ​.​ច​អីវ៉ាន់ និង​វា​.​យ​ម្ចាស់​ហាង លុះ​ចាប់​បាន​ ស្រាប់​តែ​​​​មាន​បក្សពួក​មក​ជួយ​​រំដោះ

7 ខែ មុន
  • បន្ទាយមានជ័យ

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​២​នាក់ ដែល​ធ្វើ​សកម្មភាព​លួ​.​ច​ទំនិញ​នៅ​ក្នុង​ហាង​មួយ​កន្លែង យីហោ «​ឡុ​ង សេង​លី​» ហើយ​ក៏​មាន​បក្សពួក​១​ក្រុម មាន​គ្នា​ចំនួន​៦​នាក់ បម្រុង​មក​រំដោះ​គ្នីគ្នា

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​២​នាក់ ដែល​ធ្វើ​សកម្មភាព​លួ​.​ច​ទំនិញ​នៅ​ក្នុង​ហាង​មួយ​កន្លែង យីហោ «​ឡុ​ង សេង​លី​» ហើយ​ក៏​មាន​បក្សពួក​១​ក្រុម មាន​គ្នា​ចំនួន​៦​នាក់ បម្រុង​មក​រំដោះ​គ្នីគ្នា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

បើ​តាម​សម្ដី​ម្ចាស់​ហាង «​ឡុ​ង សេង​លី​» បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនជាតិ​ថៃ​២​នាក់​បាន​នាំ​គ្នា​ធ្វើ​សកម្ម​ភាព​ចូល​ក្នុង​ហាង​លក់ទំនិញ រួច​ក៏​លួច​អីវ៉ាន់ ប៉ុន្ដែ​គ្រានោះ​រូប​គាត់​ជា​ម្ចាស់​ឃើញ​ទាន់​ក៏​ស្ទុះ​ទៅ​ចាប់​ជនសង្ស័យ ស្រាប់តែ​ត្រូវ​ជនជាតិ​ថៃ​ទាំង​២​នាក់ (​ជនសង្ស័យ​) នាំ​គ្នា​ព្រួត​វា​.​យ​ទៅ​លើ​រូប​គាត់​ជា​ម្ចាស់​ហាង​វិញ​។

ម្ចាស់​ហាង​ខាងលើ​បន្ត​ថា តែ​សំណាង ពេល​នោះ​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ទាន់ ក៏​សម្រុក​ទៅ​ជួយ​ចាប់​ជនសង្ស័យ​បាន​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។ ភ្លាម​ៗ​នោះ ក៏​ស្រាប់តែ​ឃើញ​បក្សពួក​ជនសង្ស័យ​មួយ​ក្រុម មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​មក​ដល់​ក្នុង​ហាង​បម្រុង​រំដោះ​ជនជាតិ​ថៃ​ម្នាក់​នោះ​ដែល​ត្រូវ​ចាប់ខ្លួន​បាន ប៉ុន្តែ​ដោយសារ​ឃើញ​មាន​ប្រជាពលរដ្ឋ​ឆោម​រោម​ច្រើន ជនសង្ស័យ​មួយ​ក្រុម​នោះ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ទៅ​វិញ​បាត់​អស់​តែ​ម្ដង​ទៅ​។

ម្ចាស់​ហាង​បាន​បញ្ជាក់​ថា ជនជាតិ​ថៃ​ទាំង​២​នាក់​នេះ រយៈពេល​កន្លង​មក ក៏​ធ្លាប់​ធ្វើ​សកម្មភាព​លួ​.​ច​ទំនិញ​នៅ​ក្នុង​ហាង ហើយ​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ម្តង​រួច​ហើយ ទើប​ឃើញ​មុខ​ចូល​មក​លួ​.​ច​ម្តងទៀត រូប​គាត់​ក៏​ស្ទុះ​ទៅ​ឃាត់ខ្លួន​ពួក​ចោ​.​រ​ដែល​បម្រុង​យក​អីវ៉ាន់​ចេញ​មិន​ឱ្យ​លុយ តែ​ក៏​ត្រូវ​ចោ​.​រ​ព្រួត​វា​.​យមក​លើ​រូប​គាត់​ជា​ម្ចាស់​ហាង​វិញ ប៉ុន្តែ​គាត់​ក៏​សូម​អរគុណ​ចំពោះ​ទឹកចិត្ត​បងប្អូន​ជិតខាង​ដែល​ឃើញ និង​ជួយ​អន្តរាគមន៍​ចាប់ចោ​.​របា​ន​ម្នាក់ រួច​ប្រគល់​ជូន​ឱ្យ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត​អូរ​ជ្រៅ ដើម្បី​ចាត់ការ​។

បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ជ្រៅ ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ជនជាតិ​ថៃ​ទាំង​២​នាក់ ដែល​ធ្វើ​សកម្មភាព​លួ​.​ច​ទំនិញ​នៅ​ក្នុង​ហាង «​ឡុ​ង សេង​លី​» ថែម​ទាំង​ព្រួត​គ្នា​វា​.​យ​ម្ចាស់​ហាង បណ្ដាល​ឱ្យ​រង​របួស និង​ត្រូវ​ឃាត់ខ្លួន​បាន​ម្នាក់ ក្នុង​ចំណោម​២​នាក់​នេះ សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន ចំណែក​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​បាន​នេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ