ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែររាប់​សិប​នាក់​សម្រុក​ចូល​ដីសៀម​ក្នុង​មួយ​ថ្ងៃៗ ​មិន​ខ្វល់​ការ​ព្រមាន​ចាត់​វិធាន​ការពី​សំណាក់​ភាគីសៀម

14 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ​យោ​ងតាម​​​ប្រភពព័ត៌​មាន​​​ពីតាមបណ្តា​ស្រុក​នានា​​ភាគ​ខាង​លិច​ខេត្ត​បាត់​ដំបង ​ដែលជាប់ព្រំប្រទល់​​ប្រទេសសៀម​ឱ្យ​ដឹង​ថា ពល​ករ​ខ្មែរ​ទាំងប្រុស ទាំងស្រី ​រាប់សិប​នាក់​ក្នុង​មួយ​​ថ្ងៃៗ នៅ​តែបន្ត​ចូល​ទៅ​ធ្វើ​​​ការ​លើ​ទឹក​ដីសៀម​ដោយខុស​ច្បាប់ បើ​ទោះ​ជា​ពេលថ្មីៗនេះ​រដ្ឋាភិបាល​ប្រទេសសៀម​ចេញ​​សេចក្តី​ប្រកាស​ថា

ខេត្ត​បាត់ដំបង ៖ ​យោ​ងតាម​​​ប្រភពព័ត៌​មាន​​​ពីតាមបណ្តា​ស្រុក​នានា​​ភាគ​ខាង​លិច​ខេត្ត​បាត់​ដំបង ​ដែលជាប់ព្រំប្រទល់​​ប្រទេសសៀម​ឱ្យ​ដឹង​ថា ពល​ករ​ខ្មែរ​ទាំងប្រុស ទាំងស្រី ​រាប់សិប​នាក់​ក្នុង​មួយ​​ថ្ងៃៗ នៅ​តែបន្ត​ចូល​ទៅ​ធ្វើ​​​ការ​លើ​ទឹក​ដីសៀម​ដោយខុស​ច្បាប់ បើ​ទោះ​ជា​ពេលថ្មីៗនេះ​រដ្ឋាភិបាល​ប្រទេសសៀម​ចេញ​​សេចក្តី​ប្រកាស​ថា នឹង​​ចាត់​វិធាន​ការ​បង្ក្រាប​​ពល​ករ​ខ្មែរ​ខុស​ច្បាប់​ក្តី ។

​​តាមសេចក្តី​រាយ​ការណ៍​ថា ​ពល​ករ​ខ្មែរ​ភាគ​ច្រើន​​មកពី​តាមបណ្តា​ខេត្ត​ផ្សេងៗ​​នៃប្រទេស​​កម្ពុជា ។ ពួកគេ​ជិះ​រថ​យន្ត​​ឈ្នួល​​ទៅ​កាន់​តំបន់​ព្រំ​ដែន​​​ជួបជុំ​​គ្នា​ពេលល្ងាច ដោយមាន​មេ​ខ្យល់​ជា​អ្នក​រៀបចំ​​​រត់​ការ​ឃុប​ឃិត​គ្នា​ជាមួយ​​​មន្ត្រី​​នគរ​​បាល​ការពារ​ព្រំ​ដែន​ និង​មន្ត្រី​យោធា​ដែល​ឈរ​ជើង​នៅ​ចំណុច​ច្រក​របៀង​​​នានា​​នៅ​តាម​បន្ទាត់​ព្រំ​ដែន​​ ។ មេខ្យល់​​ដែលនាំពលករខ្មែរនេះ​មាន​២ក្រុម​ដោយ១ក្រុម​ជា​អ្នក​នាំ​ពីទឹក​ដីខ្មែរ​ ឯ​មួយក្រុមទៀត​រង់​ចាំ​​នៅ​​​លើ​ទឹក​ដី​សៀម​​ដើម្បី​នាំបន្ត​​ទៅទីក្រុង​បាងកក ​។

តាម​ការ​ទម្លាយ​ឱ្យ​ដឹង​ពី​អ្នក​ស្រុក​ជាប់​តំបន់​ព្រំ​ដែន​ថា ពល​ករ​​ម្នាក់​ត្រូវ​​​បង់ប្រាក់​ចំនួន​ពី​២៥០០​បាត ទៅ​៣០០០បាត ទៅ​ឱ្យ​មេខ្យល់​ ដើម្បី​បានទៅ​ធ្វើ​ពលករនៅ​ទី​ក្រុង​បាងកក ​ ​ហើយ​​មេខ្យល់​បាន​បង់​បន្ត​ទៅ​ឱ្យ​នគរ​បាល​ និងយោធា​​ការពារ​ព្រំ ដែន​ក្នុងពល​ករ​ម្នាក់​ចំនួន​១៥០​បាត ​ជា​ថ្នូរ​នឹង​​ការ​បើក​ច្រក​ឱ្យ​ឆ្លង​អូរព្រំ​ដែន​ចូលទឹកដី​សៀម ។ ​លោកស្រី សុខុន ​ប្រធាន​វរ​​ការពារ​ព្រំ​ដែន​លេខ​៨១៧​ធ្លាប់​បានបញ្ជាក់​ប្រាប់​កោះ​សន្តិភាព​ថា កម្លាំងនគរ​បាល​ការពារព្រំ​ដែន​របស់លោក​​តែង​តែ​ទប់ស្កាត់​​​មិនឱ្យ​ពលករ​ខ្មែរ​ឆ្លង​ដែន​​ចូលទៅ​ប្រទេស​សៀម​​ដោយ​ខុស​ច្បាប់​​ឡើយ ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ត​ឆ្លង​ដែន ដោយ​លួច​លាក់​តាម​ច្រក​តូច​ៗ​ដែលកំបាំង​​ពី​ភ្នែក​​សមត្ថកិច្ច ។

​រយៈ​ពេល​២​ខែ​កន្លង​ទៅ​នេះ ​បើ​តាម​ការ​កត់​សម្គាល់​​​ឃើញ​រថយន្តឈ្នួល​ដឹកជញ្ជូន​ពលករ​ខ្មែរ​ធ្វើចំណាក​ស្រុក​មក​ពី​តាមបណ្តា​​ខេត្ត​នានា ឆ្ពោះ​​ទៅ​កាន់​តំបន់ព្រំ​ដែន​​ស្រុកកំរៀង ​ស្រុកភ្នំ​ព្រឹក ​និង​​ស្រុកសំពៅ​លូន នៃ​ខេត្ត​បាត់ដំបង​ជាប់ព្រំ​ដែន​​ប្រទេស​សៀម ​ក្នុង​​មួយថ្ងៃៗ​រាប់រយ​នាក់​ដែល​មាន​មេ​ខ្យល់​ដឹក​នាំ​​ដើម្បី​​ឆ្លង​ដែន​ទៅ​ធ្វើ​កម្ម​ករ​លើ​ទឹកដី​​សៀម​ដោយ​​ខុសច្បាប់ ។ ​រីឯ​កម្លាំង​​នគ​របាល​នៃ​ស្នង​ការ​ដ្ឋាន​​​​ខេត្ត​ធ្លាប់​បង្ក្រាប​​ និង​ទប់ស្កាត់​​បានបន្ត​បន្ទាប់ ​ ។

ទាក់​ទិននឹង​ការ​ឆ្លង​ដែន​របស់ពល​ករ​ខ្មែរ​ដោយ​​ខុស​ច្បាប់​នេះ អាជ្ញា​ធរ​​នៃ​ប្រទេស​សៀម ​​បាន​ប្រកាស​​កាលពីពេលថ្មីៗ​​នេះ​នឹង​ចាត់​វិធាន​​ការ​បង្ក្រាប​​ ឬ​ចាប់​​ដាក់ពន្ធ​នាគារ​ពលករ​ខ្មែរ ​ទាំង​ឡាយ​ណា​ដែល​ឆ្លង​ដែន​ចូល​ទៅ​ទឹក​ដីសៀម ដោយខុស​ច្បាប់​ ហើយ​អាជ្ញា​ធរ​​នៃ​ប្រទេស​នេះ ​ក៏​បានប្រាប់​ផង​ដែរ ឱ្យ​ពលករ​ខ្មែរ​ទាំង​នោះ​​ទៅ​ចុះ​ឈ្មោះ​បំពេញ​​សំណុំ​​បែបបទ ដើម្បី​បានស្រប​ច្បាប់ ។

បើ​តាម​មតិ​រិះគន់​នានាថា ​វា​មិន​ពិបាក​​ទេ​ក្នុង​​ការបិទ​​ខ្ទប់មិនឱ្យ​ពលករ​ខ្មែរ​​ចេញទៅ​ប្រទេស​សៀម​ខុស​ច្បាប់ គឺ​អាស្រ័យ ​លើ​អាជ្ញាធរ​ ឬ​សមត្ថកិច្ច​ដែលឈរ​ជើង​​តាម​បន្ទាត់ព្រំ​ដែន​​តែប៉ុណ្ណោះ ​​ឱ្យ​តែ​ពួកគេ​ឈប់​​​យក​លុយ​ពី​ពួក​មេ​ខ្យល់​​នាំមនុស្ស​​ឆ្លង​ដែន​ខុស​ច្បាប់​ទាំង​អស់​នោះទៅ​ គឺជា​ការ​​ស្រេច​ទៅ​ហើយ ។ ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ ឱ្យ​តែ​បាន​​ប្រាក់​ពួកគេ​មិន​ខ្វល់​​ពីការ​​ឈឺ​ក្បាល​របស់រាជ​រដ្ឋាភិបាល​កម្ពុជាឡើយ ។ ​បញ្ហា​​នេះ​អាជ្ញា​ធរ​ខេត្ត​​ និងសមត្ថ​កិច្ច ​​គ្រប់​ស្ថាប័ន​ គួរ​តែ​ចាត់​វិធានការ​ទប់ស្កាត់​​ចៀស​វាង​​ការធ្វើទុក្ខបុក​ម្នេញ​​មកលើ​ពលករ​ខ្មែរ​​ពី​សំណាក់​​អាជ្ញា​ធរ​នៃប្រទេស​​សៀម ​ដែលកំពុង​​បង្ក​បញ្ហា​​មកលើ​កម្ពុជា​មិនឈប់​ឈរ ។

តាម​ប្រភព​ព័ត៌​មាន​ពី​ក្រុង​ប៉ោយ​ប៉ែត​ឱ្យ​ដឹង​ដែរ​ថា នៅ​រសៀល​ថ្ងៃ​ទី​១៦ ឧសភា ពល​ករ​ខ្មែរ​ជាង​១០០​នាក់​ត្រូវ​​សមត្ថ​កិច្ច​សៀម​ចាប់​​ក្នុង​ផ្សារ​រុង​ក្លឿ ស្ថិត​ក្នុង​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ កាល​ពី​យប់​ថ្ងៃ​ទី​១៥ ឧសភា ដោយ​ចោទ​ប្រកាន់​​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់​។ ​អ្នក​រក​ស៊ី​ក្នុង​ផ្សារ​រុង​ក្លឿ ហើយ​ស្នាក់​នៅ​ទីនោះ​​រាយ​ការណ៍​ថា សមត្ថ​កិច្ច​សៀម​បាន​ចុះ​ចាប់​ពល​ករ ឬ​កម្ម​ករ​ដែល​ចូល​ទៅ​ទឹក​​ដី​សៀម​ពេញ​មួយ​យប់ ​តាំង​ពី​ក្បាល​ព្រលប់ រហូត​ដល់​ព្រឹក​ព្រលឹម​បាន​​ជា​ច្រើន​នាក់ ប៉ុន្តែ​​មិន​​ដឹង​ចំនួន​ពិត​ទេ។

ជុំ​វិញ​ព័ត៌​មាន​​នេះ បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​លាក់ រម្មនា ប្រធាន​សេនា​ធិការ​ប៉ូលិស​អន្តោ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​​ប្រាប់​តាម​ទូរ​ស័ព្ទ​ នៅវេលា​ម៉ោង​ជាង​៣​​រសៀល ​ថ្ងៃ​ទី​១៦ ឧសភា​ថា ​ពិត​ជា​មាន​ពល​ករ​ខ្មែរ​ត្រូវសមត្ថ​កិច្ច​សៀម​ចាប់​នៅ​ផ្សារ​​​រុង​ក្លឿ ​ជាង​១០០​នាក់ ​មែន។ បើ​តាម​ការ​​សួរ​នាំ​​​ក្រោយ​ពេល​ពល​​ករ​​ដែល​សមត្ថ​កិច្ច​សៀម​ចាប់​​​ ហើយ​បញ្ជូន​​មក​ដល់​ការិយា​ល័យ​​អន្តោ​ប្រវេសន៍​របស់​លោក​​នោះ​ដឹង​ថា ពួក​គេ​​ចូល​ទៅ​ទឹក​ដី​សៀម​ដោយ​ខុស​ច្បាប់​តាម​ច្រក​​របៀង ។​

​មន្ត្រី​​កម្ពុជា​មួយ​រូប​​ប្រាប់ថា ​​ការ​​​ចាប់​ពល​ករ​ពី​​សមត្ថ​កិច្ច​សៀម​នៅ​ផ្សា​​រុង​ក្លឿ​នោះ ក៏​មាន​ផ្ទុះ​​អាវុធ​ជា​ច្រើ​ន​គ្រាប់​​ផង​ដែរ ​ប៉ុន្តែ​ពុំ​ដឹងពី​មូល​ហេតុ​អ្វី​​ទេ។ ពល​ករ​​ដែល​ត្រូវ​គេ​​ចាប់​​នោះ​ខ្លះ​ត្រូវគេ​ដក​​​យក​ទូរស័ព្ទ​ ខ្លះ​គេ​​ដក​​យក​​លុយ​​ និង​​ខ្លះ​អស់​​​ស្បែក​ជើង​ ៕