ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ចាប់​ឡាន​១គ្រឿងលួច​ដឹក​សត្វ​ទា ​គ្មាន​ច្បាប់​មក​ពី​វៀតណាម តាម​ច្រក​ព្រត ឃុំ​សោម ស្រុក​គិរីវង់

7 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ កម្លាំង​ចម្រុះ​មាន​អគ្គនាយកដ្ឋាន និង​ពេទ្យសត្វ​ខេត្ត​បាន​ធ្វើ​សកម្មភាព​ចុះ​ចាប់​ឃាត់​ឡាន​មួយ​គ្រឿង​របស់​ឈ្មោះ យ៉ង់ ធឿ​ន លួច​ដឹក​សត្វ​ទា​គ្មាន​ច្បាប់​មក​ពី​វៀតណាម តាម​ច្រក​ព្រត ឃុំ​សោម ស្រុក​គិរីវង់…

ខេត្តតាកែវ ៖ កម្លាំង​ចម្រុះ​មាន​អគ្គនាយកដ្ឋាន និង​ពេទ្យសត្វ​ខេត្ត​បាន​ធ្វើ​សកម្មភាព​ចុះ​ចាប់​ឃាត់​ឡាន​មួយ​គ្រឿង​របស់​ឈ្មោះ យ៉ង់ ធឿ​ន លួច​ដឹក​សត្វ​ទា​គ្មាន​ច្បាប់​មក​ពី​វៀតណាម តាម​ច្រក​ព្រត ឃុំ​សោម ស្រុក​គិរីវង់ ។

លោក​ញិ​ប ស្រ៊​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្តតាកែវ បានឱ្យ​កោះសន្តិភាព​យើង​បានដឹង កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា នេះ​ថា ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ផ្ទាល់​ដោយ​លោក ញ៉ា​ន បូ​រី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តតាកែវ នៅ​វេលា​ម៉ោង​ប្រមាណ ១៨​និង​១៦​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែកញ្ញា កន្លង​ទៅ​នេះ លោក ហ៊ុន សា​រ៉ាត់ អនុប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ បសុ​ព្យាបាល​នៃ​ក្រសួងកសិកម្ម​សហការ​ជាមួយ​ការិយាល័យ​បសុព្យាបាល​សត្វ​ខេត្ត ស្រុក និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​គិរីវង់ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ុ​ន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3F-6769 មាន​ម្ចាស់​ឈ្មោះ យ៉ង់ ធឿ​ន បាន​ដឹក​សត្វ​ទា​រស់​ចំនួន​២៥០០​ក្បាល គ្មាន​លិខិតអនុញ្ញាត និង​មិន​មាន​វិញ្ញាបនបត្រ​អនាម័យ​សត្វ​ពី​ប្រទេស​វៀតណាម​ត្រឹមត្រូវ ដែល​លួច​ដឹក​ចូល​មក​តាម​របៀង​ច្រក​ព្រត នៅ​ភូមិ​ទន្លាប់ ឃុំ​សោម ស្រុក​គិរីវង់ ខេត្តតាកែវ ។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បញ្ជាក់​ថា អំឡុង​ពេល​សមត្ថកិច្ច​ចម្រុះ​កំពុង​សាកសួរ ម្ចាស់​រថយន្ត​បាន​បើក​រត់គេច​ចូល​ទៅ​ផ្ទះ ឈ្មោះ យ៉ង់ ធឿ​ន ស្ថិត​នៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រៃ​អំពក ស្រុក​គិរីវង់ ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​ចម្រុះ​បន្ត​ដេញ​តាម​រហូត​ដល់​ផ្ទះ​យ៉ង់ ធឿ​ន ដើម្បី​សួរនាំ​បន្ថែម ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង ក៏​ត្រូវ​បាន​បក្ខពួក​របស់​គេ ចេញ​មក​ស្រែក​ឡូឡារ ជេរ​ប្រមា​.​ថ ចង់​បង្ក​ហិ​.​ង្សា និង​ធ្វើការ​រារាំង ដល់​ក្រុមការងារ​ចម្រុះ​កំពុង​អនុវត្ត​ច្បាប់ ។

ដោយ​ពិនិត្យ​ស្ថានភាព និង​កុំអោយ​ប្រឈម​មុខ​ដាក់​គ្នា​នោះ ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​សុភាព​សត្វ និង​សុខភាព​សាធារណៈ ក្រសួងកសិកម្ម​ដកខ្លួន​ចេញ និង​បន្ត​រៀបចំ​ពាក្យបណ្ដឹង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

គួ​បញ្ជាក់​ផង​ដែរ​ថា ស្រុក​គី​រី​វង់​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​វៀតណាម ហើយ​មាន​ច្រករបៀង​តូច​ៗ​ជា​ច្រើន ដែល​បាន​អំណោយផល​ដល់​ក្រុម​ឈ្មួញ​ទុច្ចរិត​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយនឹង​ទាហាន ហើយ​នគរបាល​ការពារ​ព្រំដែន បើក​អោយ​ឈ្មួញ​នាំ​ចូល​មក​មាន​សាច់​មាន់ សាច់ និង​ជើង​ជ្រូក សាច់សត្វ​ដែល​ខូចគុណភាព​ផ្សេង​ទៀត​ចូល​មក​ដឹក​លក់​ចែកចាយ​ក្នុង​ខេត្ត និង​រាជធានី​ភ្នំពេញ ដោយ​មាន​មន្ត្រី​ជំនាញ​ក៏​បាន​ចូល​រួច​សហការ​ជាមួយ​ឈ្មួញ​ផង​ដែរ ។

បើ​ទោះជា​កម្លាំង​អគ្គ​នាយក​ដ្ឋា​ន​ចុះ​មក​បង្ក្រាប​បែប​ណា​ក៏​ដោយ ក៏​ឈ្មួញ​នៅ​តែ​បន្ត​លួច​នាំ​ចូល​ទំនិញ​ដែល​ខូចគុណភាព និង​ប្រើ​សារធាតុ​គីមី​ចូល​មក​លក់​ចែកចាយ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ