ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​​គណៈកម្មាធិការ​​នាយក​គណ​បក្ស​ហ៊្វុនស៊ីនប៉ិច​៤៨រូប ​​បដិសេធ​​​ការ​តែ​ង​តាំង​​​សមាជិក​​អចិន្ត្រៃយ៍​ថ្មី២​រូប​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោង​តាម​​មន្ត្រីគណ​បក្ស​​​ហ៊្វុនស៊ីនប៉ិច​​​បាន​ឱ្យ​ដឹងកាលពី​ថ្ងៃទី​​​​១៦ ឧសភា ​​២០១១ ​ថា សមាជិក​​គណៈ​កម្មាធិការ​​​​នាយក​របស់​​គណ​បក្ស​​ហ៊្វុន​ស៊ីនប៉ិច​​ចំនួន​​​​៤៨រូប ក្នុងចំណោម​​​១២០​រូប បានធ្វើ​​​ញត្តិ​ទៅលោក​​កែវ​ពុទ្ធ​រស្មី ​ប្រធាន​មគ្គុទ្ទេសក៍​នៃ​គណបក្សហ៊្វុនស៊ីន​ប៉ិច​ ដើម្បី​សុំ​ឱ្យ​​លោកពិនិត្យ​ឡើងវិញ​​​នូវបេក្ខ​​ជន​​២​រូបដែល

រាជធានីភ្នំពេញ ៖ ​យោង​តាម​​មន្ត្រីគណ​បក្ស​​​ហ៊្វុនស៊ីនប៉ិច​​​បាន​ឱ្យ​ដឹងកាលពី​ថ្ងៃទី​​​​១៦ ឧសភា ​​២០១១ ​ថា សមាជិក​​គណៈ​កម្មាធិការ​​​​នាយក​របស់​​គណ​បក្ស​​ហ៊្វុន​ស៊ីនប៉ិច​​ចំនួន​​​​៤៨រូប ក្នុងចំណោម​​​១២០​រូប បានធ្វើ​​​ញត្តិ​ទៅលោក​​កែវ​ពុទ្ធ​រស្មី ​ប្រធាន​មគ្គុទ្ទេសក៍​នៃ​គណបក្សហ៊្វុនស៊ីន​ប៉ិច​ ដើម្បី​សុំ​ឱ្យ​​លោកពិនិត្យ​ឡើងវិញ​​​នូវបេក្ខ​​ជន​​២​រូបដែល​​​ត្រូវ​បាន​តែ​​ងតាំង​ជា​សមាជិកគណៈ​កម្មា​ធិការ​​អចិន្ត្រៃយ៍នៃ​គណបក្ស​​​ហ៊្វុនស៊ីនប៉ិច​​លោកជី សូណា និង​លោក​ស្រីកង បូរ៉ាន់ ដែល​​អ្នក​ទាំង​ពីរ​​នេះត្រូវ​​បានគេអះអាង​ថា មិន​សូវ​​សកម្ម​​​នៅ​ក្នុង​​គណបក្ស​​ហ៊្វុនស៊ីន​ប៉ិច​មិនគួរ​ត្រូវ​​តែងតាំង​​​តួនាទី​​បែបនេះទេ ។​

មន្ត្រីគណបក្ស​ហ៊្វុនស៊ីនប៉ិច​​​បន្ត​ថា បច្ចុប្ប​ន្ន​​គណបក្សហ៊្វុន​ស៊ីនប៉ិច​​​មានគណៈកម្មាធិ​ការ​​នាយក​​​ចំនួន​​​១២០រូប ​និង​មានសមាជិក​អចិ​ន្ត្រៃយ៍​​​សរុប​​១៩រូប បម្រុង​​​៥រូប ។ ​​សូម​រំឭក​ថា កាល​ពីថ្ងៃទី​​២ មេសា ​​២០១១ ​គណបក្ស​ហ៊្វុន​ស៊ីន​ប៉ិច​ មានបើក​​​​សមាជ​​ជាតិរបស់ខ្លួន​​បាន​ធ្វើ​​ការ​កែទម្រង់​​​ស៊ីជម្រៅ​​​ដោយផ្លាស់​ប្តូរ​​ថ្នាក់ដឹកនាំ​​គណបក្ស​ហ៊្វុនស៊ីន​ប៉ិច ដែល​កាលណោះ​លោក​កែវ ពុទ្ធរស្មី ​ត្រូវ​បាន​តែ​ងតាំង​ជា​ប្រធាន​​មគ្គុទ្ទេសក៍​ លោកលឺ ឡាយស្រេង ជា​ប្រធានកិត្តិ​យស​​ និង​លោកញឹក ​ប៊ុនឆៃ ជា​ប្រធាន​​ប្រតិបត្តិ​នៃ​​គណបក្ស​​​ហ៊្វុនស៊ីនប៉ិច ។

កាលពីថ្ងៃទី​១៤ ឧសភា ​​​២០១១ ​មន្ត្រីគណ​បក្សហ៊្វុនស៊ីនប៉ិច​​បានសសេរ​លិខិត​មួយ​ទៅ​លោកកែវ ​ពុទ្ធរស្មី ​ដោយមាន​​ការ​ចុះ​​ហត្ថលេខា​​ពី​មន្ត្រី​​​គណៈ​កម្មា​ធិ​ការនាយកនៃ​គណបក្សហ៊្វុន​ស៊ីនប៉ិច​​​ចំនួន​​​៤៨​រូប ក្នុង​ចំណោម​​គណៈ​កម្មាធិ​ការ​​នាយក​​១២០រូប ដើម្បី​ពិនិត្យ​មើល​​​​បេក្ខភាព​​២​រូបខាងលើ ​(លោកជី សូណា និង​លោកស្រី​កង បូរ៉ាន់) ​អ្នកទាំង​​​២ត្រូវ​​បានតែ​ងតាំង​ដោយ​លោក​កែវ ពុទ្ធ​រស្មី ​និង​លោក​​លឺ​ ឡាយស្រេង ​ដោយ​មិន​​បានឆ្លង​កាត់​​​ការយល់ព្រម​​ពីសមាជិកគណៈ​កម្មាធិ​ការនាយកនៃ​គណបក្ស​ហ៊្វុនស៊ីនប៉ិចទេ ។ ​ទោះ​បី​ជា​យ៉ាង​ណា កោះសន្តិភាព​​​នៅមិនទាន់​បាន​ទទួល​​ព័ត៌មាន​ផ្លូវ​ការ​​ណាមួយ​​ពីថ្នាក់ដឹកនាំ​​របស់​គណ​បក្ស​ហ៊្វុនស៊ីនប៉ិច​​នៅឡើយទេ ពាក់​ព័ន្ធ​​នឹង​ការ​ដក​​តួនាទិ​​វិញនេះ​៕