ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាច់ជ្រូកដែល​ចេញលក់​នៅ​ទី​សត្ត​ឃាត​ស្រុក​ថ្ម​ពួក​គឺ​ត្រូវតែមាន​បោះ​ត្រា​

7 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​រង​ការ​រិៈ​គន់​ពី​សំណាក់​ប្រជាពលរដ្ឋ​រួច​មក មន្ត្រី​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វបាន​ចុះ​ពិនិត្យ​ និង​បោះត្រា​លើ​សាច់​ជ្រូក​ដែល​ចេញ​លក់​នៅ​ទី​សត្តឃាត​ស្រុក​ថ្មពួក កាល​ពី​វេលា​ម៉ោង​៤​យប់​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ នេះ នៅ​ស្រុក​ថ្មពួក…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​រង​ការ​រិៈ​គន់​ពី​សំណាក់​ប្រជាពលរដ្ឋ​រួច​មក មន្ត្រី​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វបាន​ចុះ​ពិនិត្យ​ និង​បោះត្រា​លើ​សាច់​ជ្រូក​ដែល​ចេញ​លក់​នៅ​ទី​សត្តឃាត​ស្រុក​ថ្មពួក កាល​ពី​វេលា​ម៉ោង​៤​យប់​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ នេះ នៅ​ស្រុក​ថ្មពួក ។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ក្រោយ​រង​ការ​រិៈ​គន់​ពី​ប្រជាពលរដ្ឋ​បាន​ចោទ​នៅ​ទី​សត្តឃាត​ស្រុក​ថ្មពួក​ថា មាន​ករណី​ដើរ​យក​លុយ​ពី​ឈ្មួញ​កាប់​ជ្រូក​តាម​ផ្ទះ​ដើម្បី​មិន​ឆ្លង​ការ​ត្រួតពិនិត្យ​សុខភាព​សត្វ​អោយ​បាន​ត្រឹមត្រូវ​នោះ​ទេ ដែល​សាច់​ជ្រូក​ទាំងនោះ​អាច​មាន​ជំងឺឆ្លង​ដល់​អ្នកទិញ​បរិភោគ​សាច់​ជ្រូក​បាន ។

លោក​បាន​បញ្ជាក់​ទៀត​ថា ជា​ការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​មន្ទី​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ រួម​និង​មន្ត្រី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក៏​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​ទី​សត្តឃាត​ជ្រូក គោ ក្របី ស្រុក​ថ្មពួក ឃើញ​ថា គឺ​មាន​លិខិតអនុញ្ញាត​បង្កើត​ទី​សត្តឃាតដ្ឋា​ន​ស្រុក​ថ្មពួក និង​បាន​ចុះបញ្ជី​ពន្ធដា​ត្រឹមត្រូវ ដែល​មាន​ទីតាំង​ភូមិ​ឯកភាព ឃុំ​គំរូ ស្រុក​ថ្មពួក ។

លោក ហ៊ុយ ទូច បាន​បញ្ជាក់​ថា ក្រោយ​ចុះ​ពិនិត្យ​សុខភាព​សត្វ​នៅ​ទី​សត្តឃាតដ្ឋាន ស្រុក​ថ្មពួក​នៅ​យប់​ទៀប​ភ្លឺ មន្ត្រី​ជំនាញ​បាន​បោះត្រា​លើ​សាច់​ជ្រូក​ដែល​ពិនិត្យ​ហើយ​អោយ​ចេញ​លក់​ទីផ្សារ ដែល​ជា​ត្រាពិនិត្យ​សុខភាព​នៅ​ពេល​ពិឃាត​សាច់​លក់ ហើយ​ទី​សត្តឃាតដ្ឋាន​ស្រុក​ថ្មពួក​ត្រូវ​ម្ចាស់​ថា ជ្រូក​ពិឃាត​១​ថ្ងៃ​ជិត​១០​ក្បាល ជា​ជ្រូក​ក្រុមហ៊ុន​ស៊ី​ភី និង​គោ ឬ​ក្របី​មួ​យស​ប្តា​ហ៍​បាន​កាប់​១​ក្បាល សម្រាប់​ផ្គត់ផ្គង់​លក់​ក្នុង​ទីផ្សារ​ស្រុក​ថ្មពួក ។

អត្ថបទសរសេរ ដោយ