ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ករណីលួច​កាត់​ខ្សែភ្លើងក្នុង​ក្រុង​សៀមរាប

7 ខែ មុន

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​លួច​កាត់​ខ្សែភ្លើង នៅ​ចំណុច​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​លួច​កាត់​ខ្សែភ្លើង នៅ​ចំណុច​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប ។

កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះនៅ​វេលា​ម៉ោង​០១និង​៣០​នាទី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ យុទ្ធ ធា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ថែរក្សា​ភ្លើង រស់នៅ​ភូមិ​ទឹក​វិល សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប ។

កម្លាំង​ជំនាញ នៃ​អធិដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហោ ហ៊ាន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​សន្តិសុខ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច បានអោយ​ដឹង​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព លួច​កាត់​ខ្សែភ្លើង ពិតប្រាកដ​មែន ។

វត្ថុ​តាង​ដកហូត​រួម​មាន ៖
-​កូនសោ​កែ​ច្នៃ​សម្រាប់​ដោះ​ប្រអប់​ភ្លើង​មួយ​ចំនួន
-​ទួរណឺវីស​ចំនួន ០១
-​កន្ត្រៃ​ដង​ក្រហម​ចំនួន ០១
-​កូនកាំបិត​កាត់​ខ្សែភ្លើង​ចំនួន ០១
-​ប៉ិច​សម្រាប់​វាស់​ភ្លើង​ចំនួន ០១
-​កា​រ៉ុ​ង​ចំនួន ០១
-​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ចំនួន ០១ គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ