ស្ត្រីអ្នកកាសែតលោកស្រី ANNE SINCLAIR ភរិយារបស់លោក DOMINIQUE STRAUSS KAHN អគ្គនាយករបស់ IMF ក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី១៥ ឧសភា កន្លងមកនេះ អះអាងថា ស្វាមីលោកស្រីពិតជាមនុស្សស្លូតត្រង់ពុំបានប្រព្រឹត្តការចាប់រំលោភស្ត្រីដូចការចោទប្រកាន់ឡើយ ។
លោកស្រី ANNE SINCLAIR ដែលក្នុងគ្រាដំបូងស្ថិតនៅស្ងៀមស្ងាត់ កាលពីថ្ងៃទី១៥ ឧសភា អះអាងថា លោកស្រីពុំជឿទាល់តែសោះ ចំពោះការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងស្វាមីលោកស្រី ។ ស្ត្រីអ្នកកាសែតរូបនេះបញ្ជាក់ថា លោកស្រីពុំមានការសង្ស័យចំពោះភាពស្លូតត្រង់របស់ស្វាមី លោកស្រីឡើយ ហើយអំពាវនាវឱ្យមានការប្រកាន់យកនូវភាពសមរម្យ និងការអត់ធ្មត់។
អគ្គនាយករបស់ IMF ដែលត្រូវបង្ហាញខ្លួនចំពោះមុខចៅក្រមម្នាក់នាយប់ថ្ងៃទី១៦ ឧសភា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៤ ឧសភា នៅក្រុងញូវយ៉ក ដោយទទួលការចោទប្រកាន់ពីការចាប់រំលោភរួមភេទ ដោយនារីបម្រើក្នុងសណ្ឋាគារម្នាក់ ៕
ចែករំលែកព័តមាននេះ