ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនមេ​របស់ foodpanda បញ្ជាក់​ពី​ការ​លក់​អាជីវកម្ម​មួយ​នេះ នៅ​អាស៊ី

1 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ Delivery Hero ក្រុមហ៊ុន​បញ្ជា​ទិញ​អាហារ​តាម​អ៊ីនធឺណិត និង​ដឹក​ជញ្ជូន​អាហារ​ដ៏​ធំ​របស់​

អា​ល្លឺ​ម៉​ង់ ៖ Delivery Hero ក្រុមហ៊ុន​បញ្ជា​ទិញ​អាហារ​តាម​អ៊ីនធឺណិត និង​ដឹក​ជញ្ជូន​អាហារ​ដ៏​ធំ​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ បាន​បញ្ជាក់​ពី​ការ​ពិភាក្សា​លើ​ការ​លក់​អាជីវកម្ម​ដឹក​ជញ្ជូន​អាហារ foodpanda របស់​ខ្លួន​នៅ​អាស៊ី ដោយ​បន្ថែម​ថា តម្លៃ​នៃ​កិច្ចព្រមព្រៀង នៅ​តែ​ស្ថិត​លើ​តុ​ចរចា​។

ដំបូង​ឡើយ ទស្សនាវដ្ដី​អា​ល្លឺ​ម៉​ង់ Wirtchaftswoche បាន​រាយការណ៍​ព័ត៌មាន​នេះ​ពោល​មុន​ថ្ងៃ ដោយ​បង្ហាញ​ថា ក្រុមហ៊ុន Grab Holdings Inc. របស់​សិង្ហ​បុរី អាច​ចំណាយ​ច្រើន​ជាង​១​ពាន់​លាន​អឺ​រ៉ូ សម្រាប់​ទិញ​យក foodpanda ។ Delivery Hero ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៊ែ​ក​ឡាំង គ្រោង​លក់​អាជីវកម្ម​របស់​ខ្លួន ក្រោម​យីហោ foodpanda នៅ​ប្រទេស​សិង្ហ​បុរី កម្ពុជា ឡាវ ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន និង​ថៃ​។

បណ្តា​វិនិយោគិន​ក្នុង​ក្រុមហ៊ុន​បញ្ជា​ទិញ​អាហារ​តាម​អន​ឡាញ​មួយ​នេះ បាន​ស្វាគមន៍​របាយការណ៍​នេះ ដោយ​បាន​ដក​ភាគហ៊ុន​របស់​ខ្លួន​រហូត​ដល់ ១៣.៥%​។ ពាក់ព័ន្ធ​នឹង​របាយការណ៍​នេះ ក្រុមហ៊ុន Grab មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ ចំពោះ​សំណើសុំ​ការ​អធិប្បាយ​ពី​ទី​ភ្នា​ក់​សារព័ត៌មាន​រ៉​យ​ទ័​រ (Reuters) នោះ​ទេ​។ ក្រុមហ៊ុន Delivery Hero កំពុង​ផ្តោត​លើ​ការ​ទទួល​បាន​ប្រាក់​ចំណេញ ចំ​ពេល​ដែល​រក្សា​បាន​នូវ​កំណើន ខណៈ​ដែល​ទំនុកចិត្ត​របស់​វិនិយោគិន​នៅ​ក្នុង​ក្រុមហ៊ុន​នេះ បាន​ចាប់ផ្តើម​ធ្លាក់​ចុះ បន្ទាប់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ក្រុមហ៊ុន​បញ្ជាក់​ថា ខ្លួន​បាន​ឈាន​ដល់​ការ​ទទួល​ប្រាក់​ចំណេញ​ដែល​បាន​កែតម្រូវ​មុន​ពេល​ការ​ប្រាក់ ការ​បង់ពន្ធ ការ​រំ​លោះ និង​ការ​រំ​លោះ​ក្នុង EBITDA នៅ​ក្នុង​រយៈពេល​៦​ខែ​ដំបូង នៃ​ឆ្នាំ​នេះ បើ​ទោះបីជា​វា​មិន​បាន​កំណត់​បរិមាណ​យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​ការ​ខាតបង់​ចំនួន ៣២៣​លាន​អឺ​រ៉ូ​ក្នុង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ កាលពី​ខែ​មុន លោក Niklas Oestberg នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Delivery Hero បាន​ថ្លែង​ថា អាស៊ី​ជា​ផ្នែក​ដែល​ក្រុមហ៊ុន​មើលឃើញ​ឱកាស​ភាគច្រើន​ក្នុង​ការ​វិនិយោគ​។

ក្រុមហ៊ុន Grab របស់​សិង្ហ​បុរី បាន​ប្រកាស​ប្រាក់​ចំណូល​ចំនួន ៥៦៧​លាន​ដុល្លារ​នៅ​ក្នុង​ត្រីមាស ដែល​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៣ ហើយ​រំពឹង​ថា នឹង​ចំណេញ​លើ​មូលដ្ឋាន​ប្រាក់​ចំណូល​ស្នូល ដែល​បាន​កែសម្រួល​ក្នុង​ត្រីមាស​បច្ចុប្បន្ន​។ Grab ផលិត​ការ​លក់​ភាគច្រើន​ពី​អាជីវកម្ម​ចែកចាយ​អាហារ​របស់​ខ្លួន ហើយ​ថ្មី​ៗ​នេះ​បានឃើញ​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង នៅ​ក្នុង​អាជីវកម្ម​មួយ​នេះ​៕ (​ប្រភព​ពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ