កងកម្លាំងសន្តិសុខម៉ារ៉ុក កាលពីថ្ងៃទី១៥ ឧសភា បានបំបែកពួកបាតុករដោយប្រើដំបងខណៈពេលដែលពួកបាតុករទាំងនេះលើកគ្នាមកកាន់ខាងមុខទីតាំងរបស់ភ្នាក់ងារសន្តិសុខ ដែលពួកគេសង្ស័យថា មានកន្លែងឃុំឃាំងសម្ងាត់ឃុំទុកពួកសកម្មជនអ៊ិស្លាមទាំងឡាយ ។ រដ្ឋាភិបាលម៉ារ៉ុកបានបដិសេធពីការបង្កើតមជ្ឈមណ្ឌលឃុំឃាំងសម្ងាត់បែបនេះ ។ រដ្ឋាភិបាលអនុញ្ញាតឱ្យអគ្គរាជអាជ្ញា ព្រមទាំងគណៈកម្មាធិការជាតិខាងសិទ្ធិមនុស្សចូលទៅពិនិត្យក្នុងទីតាំងរបស់ភ្នាក់ងារសន្តិសុខផ្ទៃក្នុង ។
មនុស្សជាច្រើនសិបនាក់ ដែលគាំទ្រចំពោះចលនា២០ កុម្ភៈ ត្រូវបានបំបែកដោយប៉ូលិសប្រឆាំងកុប្បកម្ម ។ ស្ថាបនិកម្នាក់ក្នុងចំពោះស្ថាបនិកនៃចលនា២០ កុម្ភៈ លោក OUSSAMA ELKHLIFI ត្រូវប៉ូលិសវាយដំរហូតដល់សន្លប់ ពេលគេចូលរួមក្នុងបាតុកម្មមួយទៀតរៀបចំឡើងបន្ទាប់មកក្នុងសង្កាត់មួយនៃរាជធានី ។ យោងតាមពួកសកម្មជនសិទ្ធិមនុស្សថា ទីតាំងរបស់ភ្នាក់ងារសន្តិសុខផ្ទៃក្នុងម៉ារ៉ុក TEMARA មានមជ្ឈមណ្ឌលឃុំឃាំងសម្ងាត់មួយ ដែលអាចឃុំទុក និងធ្វើទារុណកម្មពួកសកម្មជនអ៊ិស្លាម និងពួកអ្នកប្រឆាំងខាងនយោបាយ ៕
ចែករំលែកព័តមាននេះ