ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​គាស់​ផ្ទះ​យក​ម៉ូតូ​បាន​សំរេច​បញ្ឆេះ​មិន​ឆេះ​ប្លុង​ចោល​វិញ​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ ម៉ូតូ​ម៉ាក​ឃ្លិច ពណ៌​ខ្មៅ​លាយ​ស និង​ឈាម​ជ្រូក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១AI៧៥៥៧​ ត្រូវ​ក្រុម​ចោរ​ប្លុង​ចោល​នៅ​តាម​ផ្លូវ​លេខ​១៥០​ សង្កាត់​ផ្សារ​ដេ​ប៉ូ​ទី​១ ខណ្ឌ​​ទួល​គោក​ កាល​ពី​​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​១៥ ខែឧសភា បន្ទាប់​ពី​​​លួច​​គាស់​ផ្ទះ​យក​បាន​ហើយ​តែ​បញ្ឆេះ​មិន​ចេះ ​ហើយ​ប្រទះ​ ​កំលាំង​ប៉ូលិស​ល្បាត​​

រាជ​ធានី​ភ្នំពេញ​ ៖​ ម៉ូតូ​ម៉ាក​ឃ្លិច ពណ៌​ខ្មៅ​លាយ​ស និង​ឈាម​ជ្រូក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១AI៧៥៥៧​ ត្រូវ​ក្រុម​ចោរ​ប្លុង​ចោល​នៅ​តាម​ផ្លូវ​លេខ​១៥០​ សង្កាត់​ផ្សារ​ដេ​ប៉ូ​ទី​១ ខណ្ឌ​​ទួល​គោក​ កាល​ពី​​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​១៥ ខែឧសភា បន្ទាប់​ពី​​​លួច​​គាស់​ផ្ទះ​យក​បាន​ហើយ​តែ​បញ្ឆេះ​មិន​ចេះ ​ហើយ​ប្រទះ​ ​កំលាំង​ប៉ូលិស​ល្បាត​​។ បន្ទាប់​ពីប្រទះ​ឃើញ​ម៉ូតូ​នោះ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ទួល​គោក​ ហើយ​​ស្រាវ​ជ្រាវ​រក​ម្ចាស់​ឃើញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ឧសភា ខណៈ​ពេល​ម្ចាស់​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​​អធិការ​ដ្ឋាន​។

តាម​សមត្ថ​កិច្ច​ខណ្ឌ​ទួល​គោក​ឱ្យ​ដឹង​ថា នៅ​ពេល​សមត្ថ​កិច្ច​ប៉ុស្តិ៍​ផ្សារ​ដេ​ប៉ូ​ទី​១​ជិះម៉ូតូ​ល្បាត​ក្នុង​មូល​ដ្ឋាន​ប្រទះ​ឃើញ​ម៉ូតូ​ម៉ាក​ឃ្លិក​​​ដែល​គេ​ប្លុង​ចោល​នៅ​តាម​ផ្លូវ​លេខ​១៥០​ ។ ​ម៉ូតូ​នោះ​ត្រូវ​គេ​ដោះ​ផ្នែក​ខាង​​មុខ​ដើម្បី​បញ្ឆេះ​ឱ្យ​ឆេះ តែ​មិន​ឆេះ​។ សមត្ថ​កិច្ច​យក​ម៉ូតូ​នោះ​បញ្ជូន​ទៅ​កាន់​អធិ​ការ​ដ្ឋាន​​ដើ​ម្បី​ស្រាវ​ជ្រាវ​រក​ម្ចាស់​។ តាម​ឈ្មោះ​ចន សារ៉េត ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​ជួល​លេខ​៦៨​ ផ្លូវ​លេខ​១៥០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ជា​ម្ចាស់​ម៉ូតូ​ឱ្យ​ដឹង​ថា ម៉ូតូ​ម៉ាក​ឃ្លិក​នេះ គេ​​ទើប​តែ​ទិញ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ក្នុង​តម្លៃ​១.៥២០​ដុល្លារ​។ រូប​គេ​ទុក​​ម៉ូតូ​នេះ​​ក្នុង​ផ្ទះ​ជួល​ លុះ​ព្រឹក​ឡើង​ស្រាប់​តែ​បាត់​ដោយ​ត្រូវ​ចោរ​គាស់​ទ្វារ​ផ្ទះ​លួច​យក​ទៅ​បាត់​ ៕